ចំណូល​​​​វិស័យ​ធានារ៉ាប់រង​​នៅ​កម្ពុជា ​កើន​ឡើង​១៦,៤​ ភាគរយ​ ​​​នៅ​ឆ្នាំ​២០១៥​​



​ចំណូល​​​​វិស័យ​ធានារ៉ាប់រង​​នៅ​កម្ពុជា ​កើន​ឡើង​១៦,៤​ ភាគរយ​នៅ​ឆ្នាំ​​២០១៥​ ​បើ​ធៀប​ឆ្នាំ​២០១៤ ​ខណៈ​ការធានារ៉ាប់រង​ផ្នែក​អចលនទ្រព្យ ​និង ​​អគ្គិភ័យ​​​នាំ​មុខ​គេ​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​​សមាគម​ធានា​រ៉ាប់រង​​កម្ពុជា​​​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​។ ​ ​​បុព្វលាភ​ដុល​ឆ្នាំ​២០១៥ ​គឺ​មាន​ចំនួន​ ​៦១,៦ ​លាន​ដុល្លារ ​​​ដោយ​កាល​ពី​ឆ្នាំ​២០១៤​ គឺ​មាន​ចំនួន​ត្រឹម​តែ​៥៣​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ​​កំណើន​១៦,៤​ភាគរយ​នេះ គឺ​មាន​ចំនួន​តិច​ជាង​កំណើន​ជា​​ប្រចាំ​ឆ្នាំ​​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ ​ដែល​គិត​ជា​មធ្យម​២០​ភាគរយ​។ ​សូម​បញ្ជាក់​ថា ​វិស័យ​ធានា​រ៉ាប់រង​ក្នុង​ប្រទេស​កម្ពុជា ​ហាក់​ដូច​ជា​នៅ​​តែ​ជា​រឿង​ថ្មី​សម្រាប់​ប្រជាជន ​ខណៈ​ដែល​ប្រទេស​ជឿនលឿន​​​បាន​ប្រើប្រាស់​សេវា​នេះ​ជា​យូរ​មក​ហើយ​។ ​​បច្ចុប្បន្ន​ សមាគម​ធានា​រ៉ាប់រង​​កម្ពុជា​ ​មាន​សមាជិក​សរុប​ប្រមាណ​ ១១​ ៕ ​​​ ​ដោយ​៖ ​អ៊ុន ភក្តី​
X
5s