​គន្លឹះ​ ៤​​យ៉ាង​ ​ជួយ​​​ឲ្យ​អ្នក​មាន​​​​សុខ​​ភាព​ផ្លូវ​ចិត្ត​​​​​ប្រសើរ​ជាង​​មុន​​​​



មនុស្ស​ម្នាក់​តែង​តែ​​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​ឈឺចាប់​ បាក់​ទឹក​ចិត្ត​និង​នឿយ​ហត់​នៅ​ក្នុង​ជីវិត​ដែល​បណ្តាល​ឲ្យ​អ្នក ​មាន​ភាព​ទន់​ខ្សោយ​ផ្នែក​ផ្លូវ​ចិត្ត​។​ ពិត​ណាស់​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ដែល​មនុស្ស​ម្នាក់ៗ​គួរ​តែ​មាន​ភាព​រឹង​មាំ​ផ្លូវ​ចិត្ត ព្រោះ​​កាល​ដែល​អ្នក​មាន​ភាព​រឹង​មាំ​ផ្លូវ​ចិត្ត​វា​អាច​ជួយ​ឲ្យ​អ្នក​មាន​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​ និង​ មាន​សន្តិភាព​ក្នុង​ចិត្ត​ផង​ដែរ ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ប្រកប​កិច្ច​ការងារ​ផ្សែងៗ​ និង ​រស់​នៅក្នុង​ជីវិត​មួយ​ដែល​ល្អ​ប្រសើរ។​

ហេតុ​នេះ​ហើយ​អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ ចំណុចសំខាន់ទាំង​៤ដែល​អាចជួយ​​​ឲ្យ​អ្នក​មាន​ភាព​រឹង​មាំ​នៃផ្លូវ​ចិត្ត

១)បង្កើន​ភាព​អត់​ធ្មត់​របស់​អ្នក​ចំពោះ​ការ​ឈឺចាប់​

ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ឱ្យ​ចិត្ត​របស់​អ្នក​មាន​ភាព​ខ្លាំង​ក្លា​អ្នក​ត្រូវ​បង្កើន​ភាព​អត់​ធ្មត់​របស់​អ្នក​ចំពោះ​ការ​ឈឺចាប់​។ពិត​ណាស់​ការ​ដែល​មាន​ភាព​​អត់​ធ្មត់​ចំពោះ​រឿង​ដែល​អ្នក​មាន​អារម្មណ៍​ថា​ឈឺចាប់​វា​មិន​មែន​មាន​ន័យ​ថា​អ្នក​អន់​ដែល​អ្នក​ធ្វើ​ការ​ទ្រាំ​ក្នុង​សេចក្តី​ឈឺចាប់​មិន​ហ៊ាន​ប្រឈម​មុខ​នោះ​ទេ ព្រោះ​ថា​ការ​អត់​ធ្មត់​នេះ​គឺ​វា​បណ្តាល​ឲ្យ​​អ្នក​មាន​ការ​គិត​សារ​ជា​ថ្មី​រាល់​អ្វី​ដែល​អ្នក​បាន​ធ្វើ​ឡើង​និង​ទទួល​ស្គាល់​ថា​អ្នក​មាន​ការ​ខុស​ឆ្គង​នៅ​ចំណុច​ណា​មួយ​​ហើយ​អត់​ធ្មត់​កែ​តម្រូវ​រឿង​នោះ​សារ​ជា​ថ្មី​។​ម្យ៉ាង​វិញ​ទៀត​លើក​ក្រោយ​ប្រសិន​បើ​អ្នក​ជួប​បញ្ហា​បែប​នេះ​ទៀត​ អ្នក​និង​មាន​ការ​អត់​ធ្មត់​បាន​ច្រើន​និង​មិន​ងាយ​មាន​នរណា​ម្នាក់​មក​ធ្វើ​បាប​អ្នក​បាន​នេះ​ទេ។ ​​​

២)បង្កើត​ការ​គាំទ្រ​មួយ​ដែល​មាន​អនុភាព​សម្រាប់​អ្នក​​

នៅ​ត្រង់​ចំណុច​នេះ​​អ្នក​ត្រូវ​កត់​សម្គាល់​ចំពោះ​ខ្លួន​ឯង​ថា​​គ្រប់​ពេល​ដែល​អ្នក ​មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​​ តើ​​មាន​នរណា​ម្នាក់​ទេ​ដែល​​ធ្វើ​ឲ្យ​អ្នក​បាត់​អស់​ភាព​កង្វល់​ទាំង​នោះ?​ ដោយ​ពេល​ខ្លះ​វា​អាច​មក​ពី​ការ​គាំ​ទ្រ​ពី​សំណាក់​​ក្រុម​គ្រួសារ​ មិត្តភក្ដិ ឬ​​ជា​ការ​គាំ​ទ្រ​​ពី​ដៃ​​គូ​ស្នេហា​នោះ​ទេ​វា​សុទ្ធ​តែ​​ ជា​ឱសថ​ដ៏​ល្អ​បំផុត​នៅ​ពេល​ដែល​មាន​ការ​លំបាក​ហើយ​មាន​ពួក​គេ​ចាំ​គាំ​ទ្រ​អ្នក​​។ តួ​នាទី​របស់​អ្នក​គឺ​ជ្រើស​រើស​អ្នក​​ណា​ដែល​អ្នក​​អាច​ទុក​ចិត្ត​និង​អាច​​​ឱ្យ​​នៅ​ជិត​អ្នក​បាន។

៣)ទទួល​ខុស​ត្រូវ​ចំពោះ​អារម្មណ៍​របស់​អ្នក​

ការ​ទទួល​ខុស​ត្រូវ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ ព្រោះ​ថា​ប្រសិន​បើ​អ្នក​មាន​ការ​ទទួល​ខុស​​ត្រូវ​ចំពោះ​អារម្មណ៍​របស់​អ្នក​បាន​នោះ​ មាន​ន័យ​ថា​អ្នក​​និង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​​​ភាព​រឹង​មាំ​ផ្នែក​ស្មារតី​។ ​

៤)ចូរ​រៀន​​​នៅ​​ជា​មួយ​ខ្លួន​​ឯង​

ចំណុច​នេះ​ចូរ​អ្នក​រៀន​ចំណាយ​​ពេល​វេលា​ខ្លះ​នៅ​ជា​មួយ​ខ្លួន​ឯង​ដោយ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់ និង​ចំណាយ​ពេល​ខ្លះ​ទៀត​សម្រាប់​ការ​ផ្តល់​ក្តី​សុខ​ភាព​ផ្លូវ​ចិត្ត​និង​អារម្មណ៍​ដោយ​ប្រើ​វិធី​ការ​​សមាធិ​រយៈ​ពេល​ត្រឹម​តែ​ ​៥​ នាទី​ប៉ុណ្ណោះ​ ដើម្បី​​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​និង​ស្ថានភាព​ផ្លូវ​ចិត្ត​របស់​អ្នក​​ឲ្យ​មាន​ភាព​ប្រសើរ។

ប្រែ​សម្រួល​ដោយ៖ អ៊ុន​ ស្រី​នាង

X
5s