គួរសាកល្បងចំណុចទាំង ៥នេះ ដើម្បីកាន់តែមានគំនិតច្នៃប្រឌិតក្នុងការរកស៊ី
សព្វថ្ងៃនេះអ្នករកស៊ីដ៏ជោគជ័យគឺជាសហគ្រិនដែលតែងតែមានគំនិតឆ្នៃប្រឌិតប្លែកៗគ្នាក្នុងការដោះស្រាយបញ្ហានានា។ នេះគឺជាចំណុចសំខាន់ៗទាំង៥ដែលអ្នកគួរយកទៅអនុវត្តក្នុងការរកស៊ីរបស់អ្នក៖
១) ត្រូវរៀនពីគំនិតអ្នកដទៃ៖ ជាការពិតណាស់មានគំនិតតែមួយវាហាក់ដូចជាទាល់ច្រកពេកណាស់សម្រាប់អ្នក។ គំនិតផ្សេងៗគ្នាជាច្រើននឹងបង្រៀនអ្នកអោយស្គាល់កាន់តែច្រើនពីអ្វីដែលហៅថាភាពចេះឆ្នៃប្រឌិត។ ដូច្នេះ ត្រូវចេះដាក់ខ្លួន ដើម្បីស្ដាប់គំនិតផ្សេងៗពីមនុស្សជុំវិញខ្លួន។
២) សម្រាក៖ អ្នកស្រាវជ្រាវបានរកឃើញថាអ្នកអាចនឹងទទួលបានគំនិតថ្មីៗ និង ល្អៗបន្ថែមទៀតនៅពេលអ្នកចេះផ្ដល់ពេលវេលាសម្រាកដល់ខ្លួនឯង។ ដូចនេះគួរកុំធ្វើខ្លួនអោយស្មុគស្មាញនឹងការងារខ្លាំងពេក។
៣) កាត់បន្ថយពេលវេលាមានសម្ពាធខ្លាំងពេក៖ ពេលវេលាមួយដែលមានសម្ពាធអាចនឹងជំរុញអោយការងារអ្នកទៅមុខដោយមិនរលូន។ សាកល្បងកាត់បន្ថយសម្ពាធដែលយើងមាននោះអ្នកនឹងទទួលបានគំនិតថ្មីៗព្រមទាំងបង្រៀនខ្លួនឯងអោយចេះគេចពីភាពស្មុគស្មាញផងដែរ។
៤) ផ្លាស់ប្ដូរបរិយាកាស៖ អ្នកគួរចេះស្វែងរកបរិយាកាសណាដែលអំណោយផលដល់ការធ្វើការរបស់អ្នក។ គួរចេះបត់បែនធ្វើអ្វីដែលអាចអោយអ្នកគិតពីអ្វីៗបានដោយទូលំទូលាយជាងមុន។
៥) ទទួលស្គាល់ភាពបរាជ័យ៖ មនុស្សគ្រប់រូបតែងជួបភាពបរាជ័យហើយមនុស្សដែលជោគជ័យមិនដែលខ្មាសអៀននូវអ្វីដែលពូកគេធ្លាប់ធ្វើខុសនោះទេ។ ដោយសារតែគេគិតថាមានតែភាពបរាជ័យនេះទេដែលជាគ្រូដ៏ស័ក្ដិសិទ្ធិសម្រាប់ជីវិតគេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ដោយ៖ www.entrepreneur.com