7-Eleven នឹងពង្រីកខ្លួនចូលមកកាន់ទីផ្សារកម្ពុជា និង ឡាវក្នុងពេលឆាប់ៗនេះ!!!
7-Eleven ដែលជាផ្សារលក់ទំនិញបែបទំនើបធំជាងគេនៅប្រទេសថៃដែលមានសាខាជាង ១ម៉ឺនកន្លែងទូទាំងពិភពកំពុងពង្រីកចូលមកកាន់ទីផ្សារកម្ពុជា និង ឡាវបន្ថែមទៀត ។ ក្រោយពីប្រជុំគណៈកម្មការក្រុមហ៊ុនលើកទី 1/2562 រួចមក មានការផ្សព្វផ្សាយព័ត៌មានពីរបៀបវារៈមួយចំនួនដូចជា ការប្រជុំសាមញ្ញប្រចាំឆ្នាំ ការចែកភាគហ៊ុន ការចាត់តាំងក្រុមហ៊ុនថ្មី ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការវិនិយោគ និងបើកដំណើរការហាង 7-Eleven ថ្មីនៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា ដូចខាងក្រោម៖ “វាត្រូវបានអនុម័តឲ្យដំណើរការចរចា និងយល់ព្រមដើម្បីកិច្ចចុះកិច្ចសន្យាលើសិទ្ធិអាជីវកម្ម (Master Franchise Agreement) នៃការវិនិយោគនិងដំណើរការ 7-Eleven នៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា ហើយក្រុមហ៊ុនបានចុះឈ្មោះក្នុងការរក្សាទុកកិច្ចព្រមព្រៀងអាជីវកម្មបឋម (Indicative Term Sheet) ជាមួយ 7-Eleven, Inc។ សម្រាប់ការបានទទួលសិទ្ទិអាជីវកម្មបន្ត នៃការចាត់តាំងនិងដំណើរការហាង 7-Eleven ដូចដែលបានរៀបរាប់នោះ រួចរាល់ហើយការពីថ្ងៃទី ២៩ កុម្ភ៖ ២០១៩ ដោយមានកំណត់រយៈពេលរក្សាទុកកិច្ចព្រមព្រៀងបឋមច្បាប់នេះ ហើយវានឹងត្រូវបញ្ចប់នៅពេលមានការចុះឈ្មោះលើកិច្ចសន្យាសិទ្ធិអាជីវកម្មមួយដែលរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅក្នុងត្រីមាសទី ២ ក្នុងឆ្នាំ ២០១៩នេះ។ លើសពីនេះ គណៈកម្មការបានប្រគល់អំណាចគ្រប់គ្រងឲ្យទៅលោក ករសាក់ ឆៃរាក់សៈមីសាក់ និង លោក ចាំរុង សាំផលិតធិវង្សជាអ្នកគ្រប់គ្រង។ បន្ថែមពីនេះលោកទាំងពីរក៏មានសិទ្ធិអំណាចក្នុងការចាត់ការដំណើរការចរចារ កំណត់លក្ខខណ្ឌលំអិតទាំងឡាយនៃកិច្ចព្រមព្រៀងសិទ្ធអាជីវកម្មទាំងពីរប្រទេស រួមទាំងឯកសារផ្សេងៗដែលទាក់ទងដើម្បីប្រើប្រាស់”។ សរុបមកវិញ7-Eleven នឹងពង្រីកទីតាំងរបស់ខ្លួននៅប្រទេសកម្ពុជានិងឡាវនាពេលឆាប់ៗខាងមុខនេះ។