GS7 មិនទាន់បានឃើញពន្លឺថ្ងៃផង ឥឡូវបែកធ្លាយដល់ Galaxy Note 6 ថានឹងមាន RAM ដល់ទៅ 6GB!
Galaxy S7 និង S7 Edge នឹងត្រូវក្រុមហ៊ុន Samsung ប្រកាសចេញអំឡុងព្រឹត្តិការណ៍ MWC ឆ្នាំ២០១៦ នេះហើយ។ ទន្ទឹមព័ត៌មានហើបចេញព្រោងព្រាតស្ដីពីកំពូលទូរស័ព្ទ Galaxy S ជំនាន់ទី៧ ស្រាប់តែពេលនេះ ថែមទាំងមានសេចក្ដីរាយការណ៍បន្ថែមថា ផេប្លេត Galaxy Note 6 នឹងមាន RAM ទំហំធំ ពោលរហូតដល់ 6GB ខណៈដែលអេក្រង់ ៥,៨អ៊ីញ។