វិធី ៥ យ៉ាងក្នុងការវិនិយោគទៅលើខ្លួនអ្នក
ប្រសិនបើអ្នកកំពុងស្វែងរកការវិនិយោគនៅក្នុងឆ្នាំនេះប៉ុន្តែអ្នកមិនមានសូវមានលុយច្រើនទេតែកុំបារម្ភ! មានវិធីជាច្រើនដើម្បីវិនិយោគដោយខ្លួនអ្នកផ្ទាល់ដោយមិនចាំបាច់ចំណាយពេលវេលា និងចំណាយដើមទុនច្រើន ដោយគ្រាន់តែអ្នកសាកល្បងមតិយោបល់ទាំង៥ខាងក្រោមនេះ៖
១) យកវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណែតដោយឥតគិតថ្លៃនិងរៀនជំនាញថ្មីៗ៖ ពិតណាស់ជាទូទៅមនុស្សភាគច្រើនតែងតែងគិតថាមនុស្សអាចសិក្សារៀនសូត្របានលុះត្រាតែមានការចូលរៀនតាមសាលាដែលតម្រូវឲ្យមានការបង់ប្រាក់ ប៉ុន្តែបច្ចុប្បន្ននេះវាកាន់តែមានភាពងាយស្រួលដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅរៀនហើយអស់ថវិកាច្រើននោះទេ ព្រោះថាមានប្រព័ន្ធសិក្សាថ្មីគឺតាមប្រព័ន្ធអ៊ីនធឺណែត។ ម្យ៉ាងវិញទៀតមិនមែនដោយសារតែវគ្គសិក្សានេះរៀនដោយឥតគិតថ្លៃហើយវាមាគ្គសិក្សាដែនន័យថាវាមិនមានតម្លៃនោះទេ ផ្ទុយពីនេះទៅវិញវាបានផ្តល់ឪ្យអ្នកអាចរៀនជំនាញថ្មីមួយដែលអាចនាំអ្នកឱ្យចេះនិងមានអាជីពថ្មីដោយឥតគិតថ្លៃ។អ្នកក៏អាចស្វែងរកវលអាចជួយអ្នកក្នុងការផ្លាស់ប្តូរការងារបច្ចុប្បន្នរបស់អ្នកប្រសិនបើនេះជាអ្វីដែលអ្នកចង់បាន។
២) អានសៀវភៅថ្មីមួយក្បាលក្នុងមួយខែ៖ ជាការពិតណាស់បើនិយាយអំពីការអានសៀវភៅវាពិតជាមានការពិបាកបន្តិចហើយសម្រាប់អ្នកដែលមិនសូវមានការចូលចិត្តក្នុងការអានសៀវភៅ ប៉ុន្តែប្រហែលជាមានការប្រែប្រួលប្រសិនបើអ្នកមានការចាប់អារម្មណ៍ខ្លាំងទៅលើហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក និងការចង់វិនិយោគ។ ព្រោះថាបន្ទាប់ពីបានអានសៀវភៅនោះអ្នកនិងមានអារម្មណ៍រំភើបជាមួយនិងការរកឃើញអ្វីដែលអ្នកកំពុងតែងស្វែងរក អ្វីទាំងអស់នេះហើយដែលបានចាប់ផ្តើមដោយសារតែសៀវភៅមួយក្បាល។ការអានសៀវភៅធ្វើឲ្យអ្នកមានការច្នៃប្រឌិតដើម្បីព្យាយាមនិងជំរុញការច្នៃប្រឌិតបន្ថែមទៀតតិចតួចនៅក្នុងខ្លួនអ្នកផ្ទាល់។ កុំមើលស្រាលអ្វីដែលសៀវភៅអានអាចធ្វើសម្រាប់ខ្លួនអ្នក ម្យ៉ាងវិញទៀតប្រសិនបើអ្នកមិនចង់ចំណាយលុយច្រើនអ្នកអាចទៅបណ្ណាល័យហើយពិនិត្យមើលយ៉ាងហោចណាស់សៀវភៅថ្មីមួយក្នុងមួយខែៗ ។
៣) ចាប់ផ្តើមអាជីវកម្មតូចមួយ៖ ចាប់ផ្តើមអាជីវកម្មតូចល្មមមួយគឺជាមធ្យោបាយមួយសម្រាប់អ្នកដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកនិងស្វែងរកឱកាសការងារជំនួសនៅក្នុងឆ្នាំនេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតអំពីអាជីវកម្មតូចគឺថាវាល្អ និងអាចរកវិធីថ្មីមួយដើម្បីរកប្រាក់នឹងមិនចំណាយលុយអ្វីក្រៅពីពេលវេលារបស់អ្នក។ ត្រៀមខ្លួនដើម្បីចាប់ផ្តើមហើយឬនៅ? តោះចាប់ផ្តើមបង្កើតគំនិតលើអាជីវកម្មតូចរបស់អ្នកដើម្បីឲ្យវាមានការដំណើរការ។
៤) ចាប់ផ្តើមរៀបចំផ្នែកហិរញ្ញវត្ថុ៖ ឱកាសដ៏ល្អមួយដែលអ្នកបានធ្វើនៅក្នុងថ្ងៃនេះគឺថាអ្នកកំពុងតែអានអត្ថបទនេះព្រោះថាវាបានធ្វើអ្នករមានការយល់ដឹង និងភាពប្រសើរឡើងនូវផ្នែកហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកមិនទាន់បានធ្វើដូច្នេះការចាប់ផ្តើមថវិកានិងតាមដានការចំណាយរបស់អ្នកគឺជាការចាប់ផ្តើមដ៏ល្អប្រសើរក្នុងការគ្រប់គ្រងថវិកាបានល្អប្រសើរ។ដើម្បីចាប់ផ្តើមបង្កើតសៀវភៅបញ្ជីមួយឬប្រើកម្មវិធីដូចជាមូលដ្ឋានមួយដ៏សំខាន់ដើម្បីតាមដានការចំណាយរបស់អ្នកក្នុងរយៈពេលប៉ុន្មានខែកន្លងដែលអ្នកបានចាប់ផ្តើមអាជីវកម្មរបស់អ្នក។ជាពិសេសធ្វើយ៉ាងណាអ្នកត្រូវតែមានភាពល្អិតល្អន់និងមានភាពច្បាស់ល្បាស់ទាំងប្រាក់ចំណាយនិងប្រាក់ចំណូលរបស់អ្នកដោយមានការរៀបចំឲ្យបានល្អ។
៥) មានការរៀបចំកំណត់គោលដៅប្រចាំសប្តាហ៍និងការពិនិត្យឡើងវិញ៖ ការរៀបចំផែនការប្រចាំសប្តាហ៍របស់ អ្នកគឺជាវិធីមួយដែលអាចធ្វើឱ្យអ្នកមានគោលដៅច្បាស់លាស់ និងមិនមានការខាត់បង់ពេលវេលារបស់អ្នកចោលឥតប្រយោជន៍ហើយវាមានការសម្រេចបានច្រើនទៀត។ ការមានការកំណត់រៀបចំផែនការជារៀងរាល់ថ្ងៃរាល់សប្ដាហ៍បែបនេះធ្វើឲ្យអ្នកមានការកំណត់គោលដៅនិងពិនិត្យមើលលើខ្លួនឯងបានពិសេសអាចជួយសង្គ្រោះខ្លួនអ្នកផ្ទាល់បានភ្លាមៗដោយមិនចាំបាច់រំខានអ្នកណាដទៃទៀត។ហេតុដូច្នេះហើយអ្នកគួរតែមានការជ្រើសរើសថ្ងៃនិងពេលវេលាសម្រាប់រៀបចំការធ្វើផែនការនិងការកំណត់គោលដៅរបស់ការវិនិយោគរបស់អ្នកឲ្យបានល្អ៕
ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង