​បេសកកម្ម​ស្វែង​រក​ MH-370 ​ចំណាយ​អស់​មហាសាល​ ដឹង​ថា​អស់​ប៉ុន្មានហើយ​​ទេ?​



ចាប់​តាំង​ពី​ការ​បាត់​ខ្លួន​យន្តហោះ​ MH370 ​របស់​ក្រុមហ៊ុន​ Malaysia Airlines ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៤​ មក​ដំណើរការ​នៃ​ការ​ស្វែង​រក​យន្តហោះ​នេះ​បាន​លាត​សន្ធឹង​លើ​ផ្ទៃ​សមុទ្រ​​​មិន​តិច​ជាង​ ១​សែន​​គីឡូម៉ែត្រ​ការ៉េ​ ខណៈ​ការ​ចំណាយ​ក៏​អស់​មិន​តិច​ដែរ។ ​បើ​តាម​ការ​ចុះ​ផ្សាយ​​របស់​ Bloomberg ដំណើរ​ការ​នៃ​ការ​រុក​រក​យន្តហោះ​នេះ​គឺ៖ ១) ​ចំណាយ​អស់​​១៣០​លាន​ដុល្លារ​៖ ​ក្រុម​អ្នក​ជំនាញ​ និង​អាជ្ញាធរ​ប្រទេស​បី​គឺ​អូស្ត្រាលី​ ម៉ាឡេស៊ី​ និង​ចិន​​បាន​រុក​រក​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ។ ​រដ្ឋាភិបាល​ចិន​បាន​​ផ្ដល់​​ជំនួយ​ប្រមាណ​ ១៤​លាន​ដុល្លារ​​ ក្នុង​នោះ​រាប់​ទាំង​​ឧបករណ៍​ស្វែង​រក​​ក្រោម​​សមុទ្រ​ Dong Hai Jiu 101 ​ថែម​ទៀត​ផង។ ២) ​ទំហំ​នៃ​ការ​រុករក​គឺ​​ ១២០ ០០០​គីឡូម៉ែត្រ​ការ៉េ។ ៣) ​ទិន្នន័យ​ដែល​កប៉ាល់​រុក​រក​ប្រមូល​បាន​ពី​ក្រោម​សមុទ្រ​​គឺ​មាន​ទំហំ​ប្រហែល​ ២០​លាន​ជី​ហ្គាបាយ​ គឺ​ជា​ឯកសារ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ ៤) ​មាន​តែ​បំណែក​ស្លាប​យន្តហោះ​មួយ​គត់​ដែល​អ្នក​រុក​រក​បាន​ប្រទះ​​ឃើញ​នៅ​កោះ​ Reunion កាល​ពី​ខែ​កក្កដា។ ៥)​ ចំនួន​របស់​របរ​ប្រហែល​ ៣​លាន​ដែល​បាត់​បង់​ទៅ​ជា​មួយ​យន្តហោះ​នេះ៕​

-1x-1

ដោយ៖ រតនៈវិភូ​​​​​
X
5s