គួរអនុវត្តចំណុចសំខាន់ៗទាំង៤នេះ ដើម្បីក្លាយជាមនុស្សពូកែស្ដាប់
ការស្ដាប់គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់ក្លាយជាអ្នកដឹកនាំដ៏ល្អ។ តែអ្នកដឹកនាំមួយចំនួនមិនបានយកចិត្តទុកដាក់ស្ដាប់មនុស្សជុំវិញខ្លួននោះទេ។ ការពូកែស្ដាប់គឺជាផ្លូវមួយដ៏ចំណេញក្នុងការបង្កើនសេចក្ដីទុកចិត្តលើនរណាម្នាក់។ ក្លាយទៅជាមនុស្សម្នាក់ដែលពូកែស្ដាប់អ្នកដទៃគឺមិនមែនជារឿងចៃដន្យទើបអាចចេះវាទេគឺ យើងគប្បីអនុវត្តតាមគន្លឹះទាំង៤យ៉ាងខាងក្រោមនេះ៖
១) ត្រូវចេះប្រើប្រាស់កាយវិការ៖ កាយវិការរបស់អ្នកជាសញ្ញាប្រាប់ថាអ្នកបានយល់ក៏ដូចជាមានការចាប់អារម្មណ៍ទៅលើដៃគូម្ខាងទៀតរបស់អ្នក។ តើអ្នកកំពុងតែញញឹមឬងក់ក្បាលនៅពេលមាននរណាម្នាក់សួរសំណួរអ្វីមួយឬ? ការប្រើប្រាស់កាយវិការនេះ នឹងធ្វើឲ្យដៃគូម្ខាងទៀត មានអារម្មណ៍ថា ពេញចិត្តក្នុងការសន្ទនាជាមួយអ្នក ហើយក៏ព្យាយាមស្ដាប់ការលើកឡើងរបស់អ្នកវិញផងដែរ។
២) ចេះសួរសំណួរ៖ អ្នកដឹកនាំដ៏ល្អម្នាក់គួរតែចេះសួរសំណួរកូនចៅ។ សួរសំណួរងាយៗដល់ពូកគេដើម្បីជួយលើកទឹកចិត្តអោយពូកគេចេះចែករំលែកពីព័ត៌មាន និង ចូលរួមសន្ទនាអោយបានច្រើន។ ដូច្នេះ នៅពេលសួរសំនួរ និង បានសន្ទនាគ្នានោះ អ្នកក៏អាចស្ដាប់ការលើកឡើង និង អារម្មណ៍ពិតរបស់អ្នកទាំងនោះចំពោះការងារ។
៣) ពន្យល់ និង បកស្រាយ៖ វាបង្ហាញអំពីបញ្ហានានាដែលយើងបានឮហើយយកមកចែកចាយបន្ត។គោលសំខាន់នៃការពន្យល់ និង បកស្រាយនេះគឺការដកស្រង់នូវពាក្យសំខាន់ៗរបស់នរណាម្នាក់ហើយព្យាយាមយល់ពីចិត្តរបស់បុគ្គលនោះ ថាតើគេនឹងសម្រេចធ្វើអ្វីបន្ទាប់។
៤) សង្ខេប៖ ការសង្ខេបគឺជាការនិយាយរៀបរាប់ពីចំណុចអ្វីមួយដែលគេបាននិយាយជាយូរមកហើយដោយមិនសំដៅទៅលើពាក្យចំៗដែលគេធ្លាប់និយាយពីមុននោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ leadingwithtrust.com