ហេុតផលទាំង ៥ យ៉ាងបញ្ជាក់ថាតន្រ្តីជួយកាត់បន្ថយភាពតានតឹង ស្មុគស្មាញ តប់ប្រមល់របស់អ្នកបាន
ការងារច្រើន រៀនច្រើន សម្ពាធច្រើនពីគ្រប់មជ្ឈដ្នានធ្វើឲ្យអារម្មណ៍របស់អ្នកតានតឹងខ្លាំង បើអ្នកមិនព្រមសម្រាកខ្លះ។ តើអ្នកនឹងធ្វើអ្វីពេលអ្នកមិនសប្បាយចិត្ត? តើអ្នករំដោះខ្លួនពីបញ្ហា និងភាពស្ត្រេស តប់ប្រមល់ទាំងដោយវិធីណា?
ហេតុអ្វីពេលស្ថិតនៅក្នុងស្ថានការណ៍ដ៏លំបាកផ្នែកអារម្មណ៍ មនុស្សមួយចំនួនជ្រើសយកតន្រ្តីដើម្បីជាការលំហែនិងកំសាន្ត? តើអ្នកដឹងទេថាតន្រ្តីគឺជាថ្នាំទិពដែលអាចជួយដោះស្រាយបញ្ហាស្រេ្តស ស្មុគស្មាញ តប់ប្រមល់ របស់អ្នកបាន?
ខាងក្រោមនេះគឺជាចម្លើយទាំង ៥ បញ្ជាក់ថាតន្រ្តីអាចជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍របស់អ្នកបានមែន៖
១) តន្ត្រីជួយអ្នកឲ្យគិតបានច្បាស់លាស់៖ តន្រ្តីជាថ្នាំជួយសម្រួលដល់ខួរក្បាល។ ការឡើងចុះនៃចង្វាក់ភ្លេងវាជួយឲ្យខួរក្បាលស្រលះ ប្រៀបដូចមានការដុះសម្អាតចេញ ហើយវាជួយអ្នកឲ្យគិតបានល្អឡើងវិញ។
២) តន្ត្រីជួួយអ្នកសម្រាកលំហែ៖ តាមការស្រាវជ្រាវបង្ហាញថាការស្តាប់តន្ត្រីជួយកាត់បន្ថយស្រ្តេស។ ការស្តាប់តន្ត្រីពេលព្រឹក ធ្វើឲ្យខួរក្បាលស្រលះល្អជាងការស្ដាប់ព័ត៌មាន។
៣) តន្រ្តីជួយអ្នកធ្វើការងារបានរលូន៖ ពេលអ្នកឮតន្រ្តីអ្នកនឹងមិនប្រញាប់ប្រញាល់ធ្វើអ្វីមួយឲ្យខុសដោយឥតអំពើនោះទេ។
៤) តន្រ្តីជួយអ្នកបង្កើននូវអារម្មណ៍ល្អ៖ ត្រូវចាំថាពេលអ្នកពិបាកចិត្ត ឬមានសម្ពាធ ត្រូវស្តាប់បទណាដែលអាចឲ្យអ្នករំសាយអារម្មណ៍បាន ចៀសវាងស្តាប់បទណាចាក់ដោត ឈឺចាប់នាំតែបង្កើនអារម្មណ៍មិនល្អ។
៥) កាត់បន្ថយអារម្មណ៍សោកសៅដោយគិតថាពេលវេលាកន្លងហួសឥតបានការ៖ តើអ្នកចង់រត់តាមពេលវេលាមែនទេ ហើយអ្នកចង់ទាញពេលវេលាដែលកន្លងទៅឲ្យត្រលប់មកវិញមែនទេ? យកតន្រ្តីដើម្បីបំបាត់អារម្មណ៍ទាំងនោះចោលទៅ ស្តាប់ចម្រៀងណាដែលអាចលើកទឹកចិត្តខ្លួនឯង ជីវិតអ្នកនឹងត្រលប់មករកភាពស្រស់ថ្លាវិញ។ ស្តាប់តន្រ្តីយ៉ាងតិច ១០នាទី ក្នុងមួយថ្ងៃជួយដល់សុខភាពនិងជីវិតអ្នកបានច្រើនណាស់។
ដោយ៖ ទីន ម៉ាទីយ៉ា ប្រភព៖ Lianne Avila