​វិធីសាស្រ្ត​ ៥ យ៉ាងជួយកាត់​បន្ថយ​ភាពតានតឹង ស្មុគស្មាញក្នុងជីវិតរបស់អ្នក​



កុំ​បណ្តោយ​ឲ្យ​ស្រ្ដេស និង ​ភាព​តាន​តឹង​មក​បំផ្លាញ​ជីវិត​ដ៏​រីករាយ​របស់​អ្នក​។ ស្ត្រេសនឹង​ធ្វើឲ្យអ្នក​បាត់​បង់​ភាព​ជា​ខ្លួន​អ្នក មិន​ថា​នៅ​ទី​ណា​នៅជា​មួយ​អ្នក​ណា​ អ្នក​នឹង​មិនដូច​អ្នក​កាល​ពីមុន​ទេ​នៅ​ពេល​អារម្មណ៍​ស្រ្តេស​​កាន់​តែ​កើន​ឡើង។

ចំនុច​ខាង​ក្រោម​នេះ​ជា​ជំនួយ​សម្រាប់​អ្នក​ អាច​កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុ​ងអារម្មណ៍​បាន​ខ្លះ៖

១) ​និយាយ​ពាក្យ​ល្អៗវិជ្ជ​មាន​​សម្រាប់​ខ្លួន​ឯង៖ បញ្ហា​វា​ងាយ​នឹង​កើត​មាន​ណាស់​សម្រាប់​មនុស្ស​យើង ហើយ​វា​ក៏​ងាយ​នឹង​កក​ស្ទះ​នៅ​ក្នុង​ខួរ​ក្បាល​យើង​ដែរ។ ការ​សន្ទនា​មួយ​ចំនួន​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្ម​ណ៍​ល្អ​ តែ​ខ្លះ​ទៀត​វា​នឹង​បង្ក​ជា​បញ្ហា​ឲ្យ​យើង​ទៅ​វិញ។ ពេលអ្នក​ធ្វើ​នូវ​កំហុសអ្វី​មួយ​ តើអ្ន​កគួរ​និយាយ​បែប​ណា​ចំពោះ​ខ្លួន? តើអ្ន​ក​ត្រូវ​ដាក់​សម្ពាធឬ​បន្ទោស​ខ្លួន​ឯង​រហូត​មែនទេ? សាក​ល្បង​និយាយ​លួង​លោម​ខ្លួនឯង​ កែ​ប្រែគំនិត​​អវិជ្ជ​មាន​ទាំង​នោះ​ទៅជា​ការ​ស្រ​លាញ់​ខ្លួនឯង មើល​ថែ​ខ្លួន​ឯង​ឲ្យ​បានល្អ។ ប្រាប់​ខ្លួន​ឯង​ថា​អ្នកណា​ក៏ធ្លាប់​ខុស អ្វីដែល​សំខាន់​គឺ​យើង​ចេះ​កែ​ប្រែ​ហើយ​មិន​ប្រព្រឹត្ត​និង​សាង​កំហុស​នេះ​ម្តងទៀត។

២) បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​សម្រាក​៖ ពេល​ដែល​អ្នក​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខ្លាំង​មួយ​អ្នក​ត្រូវប្រឈម​មុខ​ស្ថានភាព​មួយ​ដ៏​សែន​តាន​តឹង វា​ប្រាកដ​ជា​ងាយ​នឹង​ធ្វើ​ឲ្យអ្ន​ក​ទទួល​អារម្មណ៍​មួ​ម៉ៅ។ ដូច្នេះ​ត្រូវ​ចេះ​សម្រួល​អារម្ម​ណ៍ ដក​ដង្ហើម​ឲ្យ​វែងៗ ចេ​ញដើរ​ទៅ​នេះទៅ​នោះ​ដើម្បី​បន្ធូរ​អា​រម្មណ៍ ឬអា​ច​ធ្វើ​សមាធិស្តាប់​ធម៌ជាដើម។

៣) ​របប​អាហារ​ដើម្បី​សុខភាព​ខ្លួនឯង៖ ធ្លាប់​សង្កេតទេ​ថា​ ពេល​ស្រ្តេស​ម្តងៗ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​នូវ​ការ​ហូប​ចុក​របស់​អ្នក។ អ្នក​ខ្លះ​អាច​ញ៉ាំ​ច្រើន​ជាង​ពេលធម្ម​តា ឯអ្នក​ខ្លះវិញ​បែរ​ជា​មិនមាន​អារម្មណ៍​ចង់​ញ៉ាំអាហារទាល់​តែ​សោះ។ វាពិត​ជា​ប៉ះ​ពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរណាស់ ដូច្នេះ​អ្នកគួរ​ញ៉ាំអាហារ​ដែល​សម្បូរទៅដោយ​ប្រូ​តេអ៊ីន ហើយ​ត្រូវ​ប្រាកដ​ថា​អ្នកសារធាតុ​ខ្លាញ់​ដែល​អ្នក​បានញ៉ាំ​គឺ​ល្អ​សម្រាប់​សុខភាព​ដូចជា​ ផ្លែ ​ avocado និង​គ្រាប់​ almonds។ វាអាចជួយបំពេញបន្ថែម​ឲ្យអ្នក​នូវ​ថាមពលនិង​ទប់​ទល់​អារម្មណ៍ឃ្លាន។ ចៀង​វាង​នូវ​សារធាតុកាហ្វេអ៊ីនហើយ​ជំនួស​មក​វិញ​ដោយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយរូបត្ថម្ភជា​បន្លែឬផ្លែឈើ​។

៤) ស្តាប់​ចម្រៀង​ដែល​ជួយ​ឲ្យ​អារម្មណ៍​ល្អ៖ ស្តាប់​ចម្រៀង​ជួយ​ដល់​ខួរ​ក្បាល​ច្រើនណាស់ ចម្រៀង​ដែល​មាន​ដែល​បង្កប់​ទៅដោយ​មនោសញ្ចេតនា រៀប​រាប់​ពី​ទេសភាពដែល​អាច​ឲ្យ​អ្នក​លំហែ​ខួរ​ក្បាល តែ​ចៀស​វាង​ពេល​ដែលកំពុងពិបាក​ចិត្ត តាន​តឹង​បែរជាទៅ​ស្តាប់​ចម្រៀង​ឈឺចាប់ មនោសញ្ចេត​នា​ចាក់​ដោត ដែ​ល​ធ្វើឲ្យអ្ន​ក​នឹង​ឃើញ​និង​រំលឹកភាពឈឺចាប់ឡើង​វិញ​។​

៥) ធ្វើ​ការ​សម្រាក​ឲ្យ​​បាន​ច្រើន៖ មនុស្សជាច្រើន​តែង​ទុក​ម៉ោងពេល​សម្រាក នៅ​ចុងក្នុង​បញ្ជី​តារាង​​ការ​ងារប្រចាំ​ថ្ងៃ​របស់​ខ្លួន។ ពេលអ្នក​គេង​មិន​បានគ្រប់គ្រាន់​អុក​ស៊ី​សែន​មិនអា​ចផ្តល់​ទៅឲ្យខួរ​ក្បាល​បានពេញ​លេញ​ទេ។ វា​ងាយ​នឹង​ធ្វើ​ឲ្យអ្នកថយ​ចុះ​នូ​វការ​ចង​ចាំ​មួយ​ចំនួន។ ដូច្នេះ​អ្នកត្រូវ​ចេះ​ដក​ខ្លួន​ខ្លះ​ដើម្បី​ផ្លាស់​ប្តូរ​បរិយាកាស​ឲ្យ​ខួរ​ក្បាល​ដ៏​ដូចជា​រាងកាយ កំណត់​ម៉ោង​ការ​ងារ​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​មួយ​ថ្ងៃ ធ្វើ​ខ្លួន​ឲ្យ​ស្រស់​ស្រាយ រស់​នៅក្នុងកន្លែងដែលមានផាសុកភាព ទោះ​មិនមាន​ប្រាក់​កាសច្រើន​តែអ្នក​អាច​រក​សុភមង្គល​មួយ​សម្រាប់​ខ្លួន​ឯង​បាន​។ ចាប់​ផ្តើមពី​ថ្ងៃ​នេះ​តទៅ​នូវជី​វិត​ដ៏​ស្រស់​ថ្លាមួយ​ដោយ​អ​នុវត្ត​តាម​វិធីសាស្រ្ត​ខាង​លើនេះ អ្នក​នឹង​បាន​ឃើញ​ពី​ភាព​ខុស​ប្លែក​គ្នា​នៃ​សម្រស់​ជីវិត​អ្នក​។ ទោះជា​មនុស្ស​គ្រប់គ្នា​មិន​អាច​ចៀស​ផុត​ពី​បញ្ហា​យ៉ាង​ណា​ក៏​ដោយ​ តែ​សុភមង្គល​របស់​អ្នក​ គឺ​ខ្លួន​ឯង​អ្នក​ជាអ្នក​កំណត់ ហើយ​កុំ​បណ្តោយ​ឲ្យ​ស្រ្តេស​និង​ភាព​តាន​តឹង​អូសទាញ​អ្នក​ធ្លាក់​ចូលទៅ​ដល់​កម្រិត​បាក់​ទឹក​ចិត្ត៕

ដោយ៖ ទីន ម៉ាទី​យ៉ា ប្រភព៖ Lianne Avila

X
5s