ហេតុអ្វីការធ្វើដំណើរទៅក្រៅប្រទេសពិតជាសំខាន់សម្រាប់យុវវ័យ?
តើអ្នកធ្លាប់មានគម្រោងធ្វើដំណើរចេញទៅក្រៅស្រុកដែរឬទេ? ហើយតើអ្នកធ្លាប់បានគិតដែរឬទេថា ការធ្វើដំណើរចេញទៅក្រៅនោះ អ្នកនឹងទទួលបានផលប្រយោជន៍អ្វីខ្លះ ឬ គ្រាន់តែដើម្បីភាពសប្បាយរីករាយ? ប្រាកដណាស់ ការធ្វើដំណើរ ទៅក្រៅស្រុក អ្នកនឹងទទួលបានផលប្រយោជន៍ជាច្រើន ហើយដើម្បីដឹងច្បាស់ពីផលប្រយោជន៍ ពីការធ្វើ ដំណើរទៅក្រៅប្រទេសនោះ អត្ថបទខាងនេះនឹង បង្ហាញអំពីផលប្រយោជន៍សំខាន់ៗ៤ដែលយុវវ័យទទួលបានពីការធ្វើដំណើរទៅ ក្រៅប្រទេស៖
១) អ្នកនឹងអាចទទួលបានបរិបទមួយថ្មី ហើយវាអាចជាអ្វីដែលអ្នកចង់បាន៖ មនុស្សគ្រប់រូបតែងតែទទួលបានអារម្មណ៍ភ័យ ខ្លាចបើនិយាយអំពីការធ្វើដំណើរទៅក្រៅប្រទេស ដោយសារតែ វាគឺជាការឃ្លាតចាកឆ្ងាយពីទីកន្លែងដែលអ្នកធ្លាប់រស់នៅក៏ដូច ជាការឃ្លាតឆ្ងាយពីក្រុមគ្រួសារដែលយើងធ្លាប់រស់នៅជាមួយ ប៉ុន្តែបន្ទាប់ពីអ្នកអាចសម្របខ្លួនពីរឿងអស់ទាំងនេះហើយអ្នក និងអាចមើលឃើញអំពីចំណង់ចំណូលចិត្តរបៀបរបបថ្មីមួយពេលខ្លះ វាអាចនឹងត្រូវនៅអ្វីដែលអ្នកចង់បានយូរណាស់មកម្យ៉ាង វិញទៀតប្រសិនអ្នកអាចសម្រប និងបរិយាកាសបរទេសបាន អ្នកនឹងក្លាយជាមនុស្សឆ្លាត និងមានសមត្ថភាព គ្រប់គ្រាន់ ក្នុង ការចាប់យកឱកាសក្នុងការអភិវឌ្ឍន៍ ខ្លួនឯង។
២) ការធ្វើដំណើរចេញទៅក្រៅប្រទេសបង្កើនភាពជឿជាក់ ៖ ពិតណាស់បន្ទាប់ពីអ្នកយកឈ្នះលើឧបសគ្គនៃការសម្របខ្លួនអ្នក បានជោគជ័យ ហើយជំហានបន្ទាប់ អ្នកប្រាកដរៀនអំពីភាសាក្នុងការទំនាក់ទំនងមូលដ្ឋាន ដូចជាការសួររកវត្ថុសាមញ្ញនៅ ក្នុងហាងលក់គ្រឿងទេសដែលវាចាំបាច់សម្រាប់ការរស់នៅនោះវាហាក់បីជាជំហានដំបូងសម្រាប់អ្នកក្នុងការកសាងទំនុកចិត្ត និង សមត្ថភាពដើម្បីសម្របខ្លួនក្នុងស្ថានភាពបរទេស ។
៣)អ្នក នឹងមានការអភិវឌ្ឍខាងផ្នែកវប្បធម៌៖ ការយល់ដឹងពីតម្លៃនិង បទដ្ឋាន វប្បធម៌ មិនត្រឹមតែគួរឱ្យចាប់អារម្មណ៍ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយ យើងឱ្យយល់ដឹងអំពីបញ្ហា និងជម្លោះអន្តរជាតិ ឬ ក៏ពាក់ព័ន្ធនឹងបទដ្ឋានវប្បធម៌នៃដៃគូ ពាណិជ្ជកម្ម បរទេសដែលយើងកំពុងតែ ទំនាក់ទំនងផងដែរ ។ ម្យ៉ាងវិញទៀតវាគឺជាជំនាញដ៏សំខាន់ ប្រសិនបើអ្នកអាចចាប់ បានចំណេះដឹងអំពីវប្បធម៌នោះអ្នកនឹងអាចផ្លាស់ប្តូរទស្សនវិស័យ នឹងអាចមើលដឹងថា តើនរណាម្នាក់មកពីណាក៏ដូចជាការ យល់ដឹងផ្នែកវប្បធម៌ នឹងជួយអ្នកក្នុងការប្រាស្រ័យទាក់ទងក្នុងកម្រិតអាជីវកម្មនិងការទំនាក់ទំនងផ្ទាល់ខ្លួន ផងដែរ។
៤)អ្នកអាចសម្របខ្លួនទៅក្នុងសកលភាវូបនីយកម្ម ៖ ជំហាននេះគឺជាជំហានសំខាន់បន្ទាប់ពីអ្នកស្គាល់ និងយល់ដឹងច្បាសរួច ពីការរបៀបរបបនៃការរស់នៅទំនាក់ទំនង និង វប្បធម៌ផ្សេងៗ ហើយនោះអ្នកនឹងឈានដល់ដំណាក់ការមួយទៀតដែលអ្នក ចង់បានគឺការងារដែលទាក់ទងទៅនឹងអាជីវកម្ម ជាមួយដៃគូអាជីវកម្ម អន្តរជាតិ ដែលវាជាដំណាក់កាល ដែលអ្នកអាចឈាន ទៅដល់ភាពជោគជ័យក្នុងវិស័យអាជីវកម្ម ។ ពិសេសប្រសិន បើអ្នកយល់អំពីស្ថានការច្បាស់ នៃប្រទេសដៃគូអាជីវកម្មរបស់អ្នក នោះអ្នកនឹងមិនខ្លាចក្នុងការប្រលូកក្នុង ពិភពជំនួញដែលបានរស់នៅបរទេសអាចផ្តល់ឱ្យអ្នកនូវការប្រកួតប្រជែង ។ ប្រើភាព ជឿជាក់ និង ភាពប្រែ ប្រួល ផ្នែកវប្ប ធម៌ ដែលការធ្វើដំណើរជួយអ្នកអភិវឌ្ឍ និង ជួយឱ្យអ្នកទទួលបានជោគ ជ័យ ៕
ប្រែសម្រួល ដោយ៖ អ៊ុន ស្រីនាង