ចំណុចទាំង ៤នេះនឹងកើតឡើង កាលណាអ្នកឧស្សាហ៍ពិសាម្សៅរមៀត
រមៀតត្រូវបានប្រើប្រាស់វាយូរមកហើយ តាំង ពី៤ ពាន់ឆ្នាំមុន ហើយគេប្រើវាសម្រាប់ព្យាបាលរោគច្រើនមុខណាស់។ តាមការសិក្សាបញ្ជាក់ថា រមៀតអាចជួយកម្ចាត់មេរោគ ក៏ដូចជាប្រឆាំងនូវជំងឺមហារីកច្រើនមុខជាដើម។ វាក៏ជាឱសថបុរាណមួយដែលគេតែងនិយមប្រើប្រាស់វាជាពិសេសនៅតំបន់អាស៊ី។
តោះសាកមើលពីអត្ថប្រយោជន៍របស់វាទៅមើល៖
១) កាត់បន្ថយអត្រានៃជំងឺមហារីក៖ រមៀតនេះឯង អាចជួយកាត់បន្ថយជំងឺមហារីកនៅជំហានដំបូងៗ ស្រាលៗបាន។ ក្នុងនោះសារធាតុដែលមានក្នុងរមៀត អាចជួយលុបបំបាត់បាក់តេរីដែលគ្រោងនឹងរីក លូតលាស់ ឬរាលដាលលើសារពាង្គកាយអ្នក។
២) កាត់បន្ថយជំងឺបេះដូង៖ សារជាតិលឿងៗ របស់រមៀតមានអត្ថប្រយោជន៍សំខាន់ចំពោះបេះដូងរបស់អស់លោកអ្នក។ វាជួយទៅបំប៉នសរសៃឈាមក្នុងសរីរាង្គរបស់អ្នកដែលតភ្ជាប់ទៅកាន់បេះដូង។
៣) កាត់បន្ថយអារម្មណ៍តានតឹង៖ អារម្មណ៍តានតឹងគឺកើតឡើងនៅពេលសរសៃឈាមរត់ទៅរកខួរក្បាលអ្នកដំណើរការមិនសូវល្អ ដែលជាហេតុបណ្ដាលឲ្យចេះតែមានសតិអារម្មណ៍មួម៉ៅ នៅមិនសុខ។ សារជាតិលឿងៗ របស់រមៀត ចូលទៅជួយសម្រួលសរសៃឈាមទាំងនោះឲ្យដើរបានស្រួល វិញ ហើយអ្នកនឹងអស់បញ្ហាពីវាតទៅទៀត។
៤) កាត់បន្ថយភាពចាស់៖ ស្រ្ដីៗមួយចំនួនតែងតែយករមៀតនេះមកធ្វើជាមធ្យោបាយក្នុងការថែរក្សាសម្ផស្ស។ ជាការពិតណាស់ រមៀតគឺមិនពិបាកក្នុងការរកឡើយ នៅតាមទីផ្សារ សឹងតែគ្រប់ទី កន្លែងហើយដែលមានវា។
ស្រ្ដី តែងតែជឿតៗ គ្នា ដោយយករមៀត លាយជាមួយអំពិល ទុំ រួចច្របល់ទឹកដោះគោឆៅចូល បន្ទាប់មកយកមកលាបនឹងស្បែកខ្លួន រួចធ្វើការម៉ាស្សា។ ទុកចោល ៣០នាទី រួចលាងសម្អាតរាងកាយចេញ។ នោះអ្នកនឹងឃើញពីប្រសិទ្ធភាពស្បែករបស់អ្នកមានការតឹងណែន ហើយភ្លឺសចែងចាំងជាងពេលមុនទៅទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com