វិន័យ​ទាំង ១១​ដែល​គូ​ស្នេហ៍​ទើប​រៀប​ការ​ថ្មីថ្មោង​គួរ​តែ​អនុវត្តតាម​!!!​



មាន​ទ្រឹស្ដី​ច្រើន​ណាស់​ដែលអាច​​បង្កើត​ចំណងមិត្តភាព​ដ៏​សប្បាយ​រីករាយ។ អ្នក​មិន​ចាំ​បាច់​មើល​វែង​ឆ្ងាយ ឬ​រក​ទ្រឹស្ដី​ពី​អ្នក​វិទ្យាសាស្ត្រ​អី​នោះ​ទេ ។ អ្នក​គ្រាន់​តែ​ដើរ​តាម​វិន័យ​ខាង​ក្រោម​នេះ​ ដែល​ជា​គន្លឹះ​យោបល់​របស់​អ្នក​​ដែល​ធ្លាប់​មាន​ស្នេហា​ទៅ​ក៏​បាន​ដើម្បី​ទទួល​បាន​ជីវិត​អាពាហ៍ពិពាហ៍​មួយ​ពោរពេញ​ដោយ​ក្ដី​សប្បាយ​រីករាយ៖

១) ត្រូវ​ជ្រើសរើស​ដៃគូ​ដែល​ល្អ​ស័ក្ដិសម​បំផុត មុន​នឹង​សម្រេច​ចិត្ត​រៀប​ការ​។

២) កុំ​រៀប​ការ​ដើម្បី​ឲ្យ​សប្បាយ​ចិត្ត​, អ្នក​ត្រូវ​រៀប​ការ​​ហើយ​ស្វែងរក​ពេល​សប្បាយ​ចិត្ត​ដោយ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។​

៣) ត្រូវ​ចេះ​លើកលែង​ទោស បើ​សិន​មាន​នរណា​ម្នាក់​មាន​កំហុស ព្រោះ​អី​គ្មាន​អ្វី​លើ​លោក​ដែល​ល្អឥតខ្ចោះ​ឡើយ។

៤) ​កុំ​ព្យាយាម​ឲ្យ​អ្នក​ដទៃ ធ្វើ​អ្វី​​​ដែល​អ្នក​​ចង់​ធ្វើ, ត្រូវ​ឱ្យ​ខ្លួន​ឯង​ធ្វើ​នូវ​អ្វី​ដែល​​អ្នក​ចង់​ធ្វើ​វិញ។​

៥) គួរ​តែ​ចាត់​ទុក​អាពាហ៍ពិពាហ៍​របស់​អ្នក​ជា​រឿង​សំខាន់​មុន​គេ​បង្អស់​។​

៦) បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ដល់​គ្នា​​ទៅ​​វិញ​ទៅ​មក​រាល់​ថ្ងៃ​។​

៧) ត្រូវ​ចេះ​អបអរសាទរ​នៅ​ពេល​មាន​នរណា ម្នាក់​មាន​ជោគជ័យ​លើ​ការងារ​ណា​មួយ​។

៨) បង្កើត​ចិត្ត​មេត្តា​ដល់​គ្នា ជាពិសេស​គឺ​ចិត្ត​ល្អ​។​

៩) ព្យាយាម​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន​ ព្រោះ​គ្មាន​អ្វី​អាច​ជំនួស​ដោយ​ពេល​វេលា​នៅ​ជាមួយ​គ្នា​នេះ​បាន​ទេ​។​

១០) ត្រូវ​​តែ​ជា​មនុស្ស​រង់ចាំ​គាំទ្រ​គ្នា​ពី​ក្រោយ។ ១

១) ដាក់​ចិត្ត​ដាក់​កាយ​ ធ្វើ​អ្វី​​មួយ​ដែល​អ្នក​តាំង​ចិត្ត​ថា​នឹង​ធ្វើ​​ជា​មួយ​គ្នា​ឲ្យ​ទាល់​តែ​បាន​​៕

 

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com

X
5s