តើមានមូលហេតុអ្វីខ្លះដែលអ្នកគួរចាប់ផ្ដើមបង្កើត គោលដៅធំៗសម្រាប់ជីវិត?
ឆ្នាំចាស់បានកន្លងផុតទៅ ហើយឆ្នាំថ្មីក៏បានមកដល់ទៅហើយ។ ដូចនេះវាល្មមដល់ពេលដែលអ្នកគួរចាប់ផ្ដើមដាក់ចេញនូវគោលការណ៍ថ្មីៗបន្ថែមទៀត ហើយមានគម្រោងធ្វើវាឲ្យប្រសើរជាងមុន។ តើមានមូលហេតុអ្វីខ្លះទៅដែលអ្នកគួរចាប់ផ្ដើម បង្កើតនិងដាក់ចេញនូវគោលការណ៍ធំៗ សម្រាប់ជីវិត?
១) ស្រមៃថានៅពេលមានគោលដៅធំ តើអ្នកនឹងបានអ្វីមក៖ កាលណាអ្នកផ្អាកបន្តិច រួចហើយស្រមៃថាអ្នកបានសម្រេចគោលដៅនោះ តើអ្នកនឹងសប្បាយចិត្តប៉ុណ្ណាទៅ? កម្លាំងនៃការសប្បាយចិត្តរបស់អ្នក នឹងជំរុញអ្នកឲ្យចាប់ផ្ដើមដាក់គោលដៅធំៗ ហើយធ្វើវាឲ្យបានសម្រេច។ កាលណាអ្នករស់នៅរាល់ថ្ងៃ ក្រោមការស្រមៃបែបនេះ អ្នកនឹងមានកម្លាំងចិត្តក្នុងការធ្វើវានៅថ្ងៃណាមួយជាមិនខាន។
២) វាបង្កើតភាពល្អប្រសើរបានយូរអង្វែង៖ គោលដៅធំៗ នឹងចូលទៅពង្រីកចក្ខុវិស័យរបស់អ្នក។ កាលណាអ្នកពង្រីកចក្ខុវិស័យរបស់អ្នក អ្នកនឹងចាប់ផ្ដើមមើលឃើញចន្លោះប្រហោងដែលអ្នកមាន ហើយយកវាមកអភិវឌ្ឍឲ្យប្រសើរជាងមុន។
៣) អភិវឌ្ឍទម្លាប់ដ៏មានសក្ដានុពលមួយ៖ ជាចុងក្រោយនោះ វានឹងមកធ្វើការផ្លាស់ប្ដូរអ្នក ។ វាគឺជាសារៈសំខាន់ល្អឯកជាងគេនៅពេលអ្នកចាប់ផ្ដើមបង្កើតគោលដៅធំៗ ក្នុងជីវិត។ ប្រសិនបើអ្នកបានធ្វើវាហើយនោះ មានន័យថាអ្នកកំពុងតែផ្លាស់ប្ដូរទម្លាប់ ចាស់ៗ របស់ខ្លួនហើយ។ អ្នកនឹងក្លាយជាមនុស្សដែលមាន ទម្លាប់ក្នុងការធ្វើ អ្វីមួយពោរពេញទៅដោយ សក្ដានុពលជាក់ជាមិនខាន៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack