តោះយល់ដឹងពីចំណុចសំខាន់ចំនួន ៦យ៉ាង ដែលអ្នកគួរធ្វើមុនចាប់ផ្តើមអាជីវកម្ម
ចាប់ផ្តើមអាជីវកម្មជារឿងមួយស្មុគស្មាញណាស់ វាហាក់ដូចជាមានរឿង ១,០០០ជំពូកដែលត្រូវធ្វើក្នុងពលតែមួយ។ វាមិនអាចចៀសពីការពិតបានទេសម្រាប់ម្ចាស់អាជីវកម្មថ្មី ប៉ុន្តែជាមួយការរៀបផែនការតិចតួចវាអាចគ្រប់គ្រងការរំពឹងទុក និងចាត់វិធានការនានាក្នុងជាមួយនឹងគោលបំណងកសាងអាជីវកម្មរបស់អ្នក។ ដើម្បីដំណើរការអាជីវកម្មរបស់អ្នក អ្វីដែលអ្នកត្រូវធ្វើមានដូចជា÷
១) ធ្វើការស្រាវជ្រាវ ធ្វើការស្រាវជ្រាវដើម្បីដឹងថា តើអ្នកបានយល់ច្បាស់កម្រិតណាពីឧស្សាហកម្មឬវិស័យដែលអ្នកចង់ឈានជើងចូលដើម្បីរកស៊ី នោះអ្នកអាចក្តោបក្តាប់វាបានដែរឬទេ? មិនថាមានរឿងអ្វីកើតឡើងទេ វិធីតែមួយគត់គឺអ្នកគួរតែដឹងពីដៃគូអាជីវកម្មរបស់អ្នកឲ្យច្បាស់ជាទីបំផុត។ នេះជាការលើកឡើងរបស់លោក Ian Wright ស្ថាបនិក British Business Energy។
២) ទិដ្ឋភាពផ្នែកច្បាប់ក្នុងសង្គមអ្នក ជំហានដំបូងដែលអ្នកគួរយកមកគិតក្នុងការចាប់ផ្តើមអាជីវកម្មរបស់អ្នកគឺ រចនាសម្ព័ន្ធផ្នែកច្បាប់ សម្តីរបស់មេធាវីអាជីវកម្មលោក Mason Cole នៃ Cole Sadkin LLC។ វាសំដៅលើ ការបង់ពន្ធ ឯកសារអាជីវកម្ម បំណុលរបស់ម្ចាស់ និងទិដ្ឋភាពច្បាប់ផ្សេងៗទៀតទោះបីអាជីវកម្មអ្នកត្រូវការជួលបុគ្គលិកដើម្បីមកធ្វើការឬអត់ក៏ដោយ។ ហើយត្រូវប្រាកដថាអ្នកទទួលបានការចុះបញ្ជីត្រឹមត្រូវពីរដ្ឋាភិបាល និយាយជារួមអ្នកមិនល្មើសច្បាប់។
៣) រៀបចំផែនទីច្បាស់លាស់សម្រាប់ហិរញ្ញវត្ថុ ពេលចាប់ផ្តើមអាជីវកម្មអ្វី ដែលតម្រូវឲ្យអ្នកមានគឺលុយ តែមិនប្រាកដទេថាអ្នកនឹងមានលុយគ្រប់គ្រាន់ដើម្បីដំណើរការអាជីវកម្មនោះ នេះជាអ្វីដែលជំរុញឲ្យអ្នកស្វែងរកដើមទុនឲ្យបានសមល្មមមុនពេលចាប់ផ្តើម។ ការស្វែងរកជំនួយពីក្រុមគ្រួសារ មិត្តភក្តិ ជាជំហានដំបូងដែលអ្នកអាចទទួលបានដើមទុនដើម្បីចាប់ដំណើរការ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវចេះប្រើប្រាស់លុយដែលមានឲ្យបានត្រឹមត្រូវ ព្រោះអាជីវកម្មមួយចំនួនដែលចាប់ផ្តើមដោយហិរញ្ញវត្ថុមានកំរិតតែគាត់បែងបែកចាយវាយហិរញ្ញវត្ថុនោះមិនបានល្អ គឺជួបឧបសគ្គច្រើនណាស់។
៤) យល់ពីហានិភ័យដែលអាចនឹងកើតមាន ពិតណាស់ថាវាមានហានិភ័យខ្ពស់សម្រាប់អាជីវកម្មថ្មីដែលទើបនឹងចាប់ផ្តើម។ ការគណនា ស្វែងយល់ និងរៀបចំផែនការសម្រាប់ទប់នឹងហានិភ័យគឺជារឿងសំខាន់មុនពេលអ្នកចាប់ផ្តើមការងារអាជីវកម្មអ្នក។ បើអ្នកមានផែនការរួចរាល់ ពេលដែលជួបហានិភ័យនោះអ្នកនឹងមានច្រកចេញ ព្រោះយ៉ាងហោចណាស់ក៏អ្នកបានត្រៀមផែនការបន្ទាប់ខ្លះដែរ។
៥) ពេលវេលាដែលត្រឹមត្រូវ ពេលវេលាក៏សំខាន់ណាស់ដែរព្រោះអ្នកត្រូវដឹងថាស្ថានភាពសេដ្ឋកិច្ចនឹងអំណោយផលដល់អាជីវកម្មអ្នកដែរទេ។ តែក៏ត្រូវប្រាកដដែរថាអ្នកអាចកេងចំនេញពីស្ថានភាពសេដ្ឋកិច្ច ដើម្បីទទួលបានប្រយោជន៍សម្រាប់ខ្លួនឯង។
៦) ជួលបុគ្គលិក ពិតណាស់ដែលអ្នកអាចដំណើរការអាជីវកម្មដោយខ្លួនឯងបាន នៅពេលណាដែលអាជីវកម្មអ្នកនៅតូចនៅឡើយ។ តែពេលខ្លះវាក៏មិនអាចទៅរួចដែរបើគ្មានជំនួយសោះ ដូច្នេះអ្នកត្រូវពិចារណាជួលបុគ្គលិកដើម្បីជួយអ្នកក្នុងការដំណើរការអាជីវកម្មរបស់អ្នកឲ្យរលូនទៅមុខ៕
ដោយ៖ ទីន ម៉ាទីយ៉ា
ប្រភព៖ Matt D'Angelo