សង្ខេប​ព្រឹត្តិការណព័ត៌មាន​សេដ្ឋកិច្ច​ប្រចាំ​សប្តាហ៍​



ថ្ងៃ​នេះ​Bizkhmer​សូម​បង្ហាញ​ជូន​លោក​អ្នក​នូវ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​កម្ពុជា​ប្រចាំ​សប្តាហ៍ដើម្បី​ផ្ដល់​ជា​ចំណេះ​ដឹង​និង​ជំនួយ​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​ដក​ស្រង់​ចេញ​ពី​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ល្បីៗ​មួយ​ចំនួន​ដូច​ជា កាសែត​កោះ​សន្តិភាព​ រស្មី​កម្ពុជា ភ្នំពេញ​ប៉ុស្ដិ៍ Sabay News និង​ Fresh News។ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ កាសែត​កោះ​សន្តិភាព​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ស្ដី​អំពី ចិន​ចាប់​យក​តំបន់​សមុទ្រ​របស់​កម្ពុជា​សម្រាប់​ការ​វិនិយោគ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​មើលឃើញ​ថា វិនិយោគិន​ចិន​គឺ​ឈរ​លំដាប់​ទី​១ ពិសេស​ការ​វិនិយោគ​លើ​វិស័យ​សំណង់​ធំ​ៗ ហើយ​បច្ចុប្បន្ន​តំបន់​ដែល​ចិន​ចូល​ចិត្ត​និង​កំពុង​វិនិយោគ​ច្រើន​ជាង គឺ​នៅ​តំបន់​ជាប់មាត់​សមុទ្រ ដូច​ជា​ខេត្ត ព្រះ​សីហ​នុ និង​កោះកុង ជាដើម ។

សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

យោង​តាម​ប្រភព​សាព័ត៌មាន​ខាង​លើ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ដី​អំពី ជុំវិញ​បញ្ហា​EBA​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់៖ ​​កាលពី​ថ្ងៃ​ទី ១១ កុម្ភៈ ​កន្លង​មក សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​​ប្រកាស​ព័ត៌មាន​មួយថា ខ្លួន​​បាន​​និង​​កំពុង​​ដំណើរការ​នីតិវិធី​ក្នុង​ការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​​នូវ​​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់យ៉ាង​លើក​លែង​អាវុធ​(EBA)​ពី​កម្ពុជា​ ដែល​បាន​បង្ក​ឲ្យ​​មាន​ការ​ព្រួយបារម្ភ​និង​សោកស្ដាយ​ពីមជ្ឈដ្ឋាន​មួយ​​ចំនួន បើ​ទោះបីជា​ការ​​ដកហូត​នេះ មិន​ទាន់​​ចាប់ផ្ដើម​ជា​ផ្លូវការ​ក៏​ដោយ​ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​វិញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ស្ដី​អំពី វៀតណាម ​បន្ត​កូតា​នាំចូល​អង្ករកម្ពុជា ​៣០ ម៉ឺន​តោន៖ វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​ទី​២ បន្ទាប់​ពី​ចិន​ដែល​បាន​ប្រកាស​បន្ត​​​ផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​នាំចូល​​អង្ករ​ ដោយ​មិន​ជាប់​ពន្ធ​គយ​តែ​ត្រូវ​ស្ថិត​ក្នុង​បរិមាណ​​​កំណត់មួយ​ (កូ​តា​) បន្ទាប់​ពី​សហភាព​អឺរ៉ុប​ដែល​​ជា​ទីផ្សារ​អង្ករ​សំខាន់​របស់​​កម្ពុជា​បាន​សម្រេច​កាល​ពី​​ខែ​មុន​តម្រូវ​ឲ្យ​អង្ករ​នាំចូល​ពី​កម្ពុជា​ត្រូវ​​បង់​ពន្ធ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់​កាសែត រស្មី​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី​ កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ក្រោម​ជំនួយ​ប្រទេស​ស្វី​ស​-​អាល្លឺម៉ង់​បន្ត​ឆ្នាំ​២០១៩៖ កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​-​ដំណាក់កាល​ទី​IV(Red IV) ក្រោម​ជំនួយ​ប្រទេស​ស្វី​ស​អាល្លឺម៉ង់​បន្ត​អនុវត្ត​នៅ​ឆ្នាំ​២០១៩​នេះ​ជា​ឆ្នាំ​ទី​២​នៃ​កម្មវិធី​។​ ផែនការ​នេះ​នឹងត្រូវ​ដាក់ជូន​គណ​:​ក​ម្មា​ធិ​ការដឹកនាំ​ការងារ​ថ្នាក់ជាតិ​(NSC) របស់​កម្មវិធី​នេះ​អនុម័ត​នា​ខែមីនា​ឆ្នាំ​២០១៩ ខាងមុខ។​ សូម​ចុច​​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់​សាព័ត៌មាន Khmer Time កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ផ្សាយ​អំពី កម្ពុជា​អាច​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីវរភាព​(SDGs)​ប៉ុន្តែ​ត្រូវ​ការ​ចាំបាច់​នូវ​កំណែរ​ទម្រង់​សារពើពន្ធ៖ កម្ពុជា​មាន​ឱកាស​ដ៏​ល្អ​មួយ​ដែល​អាច​សម្រេច​បាន​នូវ​ការ​ការពារ​សង្គមជាតិ​ ដែល​ស្ថិត​នៅ​ក្រោម​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីវរភាព(SDGs) ប៉ុន្តែ​ក្នុង​នោះ​ក៏​នឹង​ត្រូវ​ការ​ចាំបាច់​ឲ្យ​មាន​នូវ​ការវិនិយោគ​ក្នុង​ការ​ការពារ​សង្គម​ប្រកប​ដោយ​តុល្យភាព។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ADB (Asian Development Bank)។ សូម​ចុច​ទី​នេះ​ដើម្បី​អានព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​សារព័ត៌មាន​ចុង​ក្រោយ​គឺ Sabay News កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី លែងបារម្ភ! អចលនទ្រព្យ​កម្ពុជា​នៅដំណើរការ​ល្អ​ បើ​ទោះ​គម្រោង​ខ្លះ ព​ន្យា​ពេល​៖ អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​អ្នកជំនាញ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្ត​មាន​ភាព​វិជ្ជមាន​ ​បើ​ទោះបី​មាន​គម្រោង​មួយចំនួន​ ​ត្រូវ​បា​នព​ន្យា​ពេល​សាងសង់​ក៏ដោយ​។​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ propertyarea.asia។ អ្នកនាង​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE​ ​Cambodia បាន​ឲ្យដឹង​តាម​ទូរសព្ទ​កន្លងមក​ថា​ ​គំរោង​មួយចំនួន​បា​នព​ន្យា​ពេល​ ​ដោយសារតែ​អ្នក​វិនិយោគ​គ្មាន​ជំនាញ​ពិត​ប្រកដ​ ​បញ្ហាផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ ​និង​ការ​ដាក់​លក់​ចូល​ទៅ​ក្នុង​ទីផ្សារ​មិនសូវ​បាន​ល្អ៕ សូម​ចុច​ទី​នេះ​ដើម្បីអាន​ព័ត៌មាន​លម្អិត

ដក​ស្រង់​ដោយ៖ ជួប ស្រីរ័ត្ន

X
5s