ចេះ​តែ​បរាជ័យ​គ្រប់​រឿង​មែន​ទេ​? តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជឿជាក់​លើ​ខ្លួន​ឯង​បន្ត​ទៀត​?​



ការ​ជឿជាក់​លើ​ខ្លួន​ឯង​គឺ​ទាមទារ​ពេលវេលា​យូរ​, ការ​ខិតខំ​និង​ ការ​ទាក់ទង​គ្នា​តៅ​វិញ​ទៅ​មក​​។ ការ​ជឿជាក់​លើ​ខ្លួន​ឯង​និង​បង្រៀន​ឲ្យ​អ្នក​ ទុក​ចិត្ត​និង​មិន​ខ្លាច​ខ្លួន​ ហើយ​មិន​ចាំបាច់​ពឹងផ្អែក​ខ្លួន​ឯង​ទៅ​លើ​អ្នកដទៃ​ទៀត​។ តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​បន្ថែម​ការ​ជឿជាក់​ខ្លួន​ឯង​ឲ្យ​កាន់តែ​​ខ្លាំង​ថែម​ទៀត?

១) ចិត្ត​ល្អ​ដាក់​ខ្លួន​ឯង​

ការ​ស្រឡាញ់​ និង​ចិត្ត​ល្អ​ដាក់​ខ្លួន​ឯង​ គឺ​កំពុង​តែ​បង្កើត​ភាព​វិជ្ជមាន​ដាក់​ខ្លួន​ឯង។ វា​ប្រៀប​បាន​ទៅ​នឹង​ផ្កា​ដែល​ជិត​ងាប់​ ហើយ​អ្នក​យក​ទឹក​ទៅ​ស្រោច​វា​អីចឹង​ ពេល​នោះ​ជីវិត​នឹង​មាន​ទឹក​ដម​ឡើង​វិញ។

២)​បង្កើត​ភាព​ខ្លាំង​ឲ្យ​ខ្លួន​ឲ្យ​ច្រើន​៖

គ្មាន​នរណា​ម្នាក់​ដែល​ចង់​រស់​នៅ​នៅ​ក្រោម​គេ​ទេ គឺ​មាន​តែ​ចង់​ខ្លាំង​ជាង​គេ​ និង​លេចធ្លោ​ជាង​គេ​។ ដូចនេះ​បើ​សិន​ជា​គិត​ថា​អ្នក​គឺ​ត្រឹម​តែ​ជា​មនុស្យ​ធម្មតា​នោះ អ្នក​នឹង​លែង​ជឿជាក់​លើ​ខ្លួន​ឯង​ ហើយ​តែង​តែ​គិត​ថា​គេ​ល្អ​ និង​ត្រូវ​លើ​អ្នក​រហូត​។ តែ​បើ​អ្នក​បង្កើត​ភាព​ខ្លាំង​ឲ្យ​លើស​គេ នោះ​ហើយ​អ្នក​នឹង​កាន់តែ​​ស្គាល់​ខ្លួន​​លើស​មុន​នឹង​ វា​គឺ​ជា​រឿង​ប្រសើរ​ណាស់​​។

៣) ឈប់​ក្លាយ​ជា​មនុស្ស​រវល់​

កាល​ដែល​ធ្វើ​ឲ្យ​ខ្លួន​​រវល់​ពេក​គឺ​មាន​ន័យ​ថា​ អ្នក​កំពុង​តែ​ដាក់​ទោស​លើ​ខ្លួន​។ ចុះ​ហេតុ​អី​មិន​ផ្ដល់​ពេល​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​ទៅ​? ចុះ​ហេតុ អី​មិន​ធ្វើ​ការងារ​ធម្មតា ៗ ដូច​​អ្នកដទៃ ទៅ? ហេតុ អី​ត្រូវ​ចាំបាច់​បង្ខំ​ខ្លួន​ឯង​ឲ្យ​មាន​សម្ពាធ​ធ្វើ​អី​? កាល​ដែល​អ្នក​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ពេក គឺ​មាន​ន័យ​ថា​អ្នក​មិន​បាន​ទុក​ចិត្ត​លើ​ខ្លួន​ឯង​បន្តិច​ទាល់​តែ​សោះ​។

៤) ត្រូវ​គិត​ថា​ជឿ​លើ​ខ្លួន​ឯង​ជាង​នរណា ៗ ទាំង​អស់​

បើ​ខ្លួន​ឯង​មិន​ជឿ​ខ្លួន​ឯង​ផង​ តើ​ចង់​ឲ្យ​នរណា​មក​ជឿ? កើត​មក​មួយ​ជីវិត​នេះ ចូរ​កុំ​ឲ្យ​តម្លៃ​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង​ពេក​អី​ ព្រោះ​ថា​អ្នក​អាច​នឹង​ស្ដាយ​ក្រោយ​អស់​មួយ​ជីវិត​ដោយ​មិន​បាន​ជឿជាក់​លើ​ខ្លួន​ឯង​នោះ​៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s