មុនចាប់ផ្ដើមរកស៊ី ហេតុអ្វីអ្នកត្រូវរៀនធ្វើការឲ្យគេសិន?
ដើម្បីក្លាយជាអ្នករកស៊ីម្នាក់ អ្នកមិនអាចហក់លោតផ្ដេសផ្ដាសដោយគ្មានគោលដៅ ចំណេះដឹង បទពិសោធន៍នោះទេ។ ដូចនេះវាគឺជារឿងល្អណាស់ ដែលអ្នកគួរមើលពីការរកស៊ីរបស់អ្នកដទៃ មុននឹងចាប់ផ្ដើមរកស៊ីខ្លួនឯង។ វាប្រៀបបាននឹងអ្នកកំពុងតែស៊ើបអង្កេតមើលថាតើឧបសគ្គធំៗ អាចកើតឡើងនៅកន្លែងណាខ្លះ ? ហើយវាកើតមកពីអ្វី? ហើយធ្វើយ៉ាងណាដើម្បីជម្នះរាល់ឧបសគ្គទាំងនោះបាន?
១) ជួយអ្នកឲ្យរកឃើញកម្លាំងចិត្ត៖ ហេតុអ្វីអ្នកបង្កើតអាជីវកម្មឡើង? តើអ្នកបង្កើតអាជីវកម្មដោយសារអ្នកពុំមានការងារធ្វើ ឬមួយក៏មិនចង់ធ្វើការឲ្យនរណាម្នាក់? បើសិនជាអ្នកធ្វើការមុននឹងរកស៊ី ពេលនោះហើយអ្នកនឹងអាចរក ឃើញថាតើអ្នកបង្កើតជំនួយនេះដើម្បីគោលបំណងអ្វីហើយ។
២) ហ្វឹកហាត់ជំនាញបន្ថែម៖ បើសិនជាអ្នកចាប់ផ្ដើម ធ្វើអាជីវកម្មមុនគេបង្អស់នោះ អ្នកនឹងមិនដឹងពីអ្វីៗ ទាំងអស់វាប្រៀបដូចនឹងក្រដាសអីចឹង។ តែបើអ្នក ធ្លាប់មានការងារ អ្នកនឹងមានអំណាចគ្រប់គ្រាន់ ក្នុងការបំពេញសេចក្ដីខ្វះខាតទាំងអស់ដែលត្រូវប្រឈម។
៣) បង្កើនមោទនភាពលើខ្លួនឯង៖ ដោយសារតែរឿងជាច្រើនហើយដែលអ្នកធ្លាប់ឆ្លងកាត់ ហើយកំហុសជាច្រើនហើយដែលអ្នកធ្លាប់ធ្វើ ដូចនេះអ្នកនឹងមានមោទនភាព ក្នុងការរកស៊ី ដោយមិនចាំបាច់ពឹងផ្អែកលើគេឯងក៏បានដែរ។
៤) បានសន្សំធនធានគ្រប់គ្រាន់៖ ធនធាននិងដើមទុនគឺជាសសរគ្រឹះនៃអាជីវកម្ម។ បើសិនជាអ្នកកើតក្នុងគ្រួសារអត់ក្រនោះ ទោះបីអ្នកមានគំនិតក៏អ្នកមិនអាចមានលទ្ធភាពក្នុងការបង្កើតអាជីវកម្មបានដែរ។ ហេតុដូចនេះ បើសិនអ្នកមានពេលទៅធ្វើការឲ្យគេមុនសិន ពេលនោះមិនត្រឹមតែរៀនជំនាញពីគេបានច្រើនទេ ថែមទាំងទទួលបានធនធានទ្រព្យមកជាមួយថែមទៀត។
៥) រៀនសូត្រពីវិន័យ៖ ក្រុមហ៊ុននីមួយៗតែងតែមានវិន័យខុសៗគ្នា។ ក្រុមហ៊ុនខ្លះមានវិន័យប្លែក តែវាជាគ្រឹះនាំមករកភាពជោគជ័យ។ ម៉្លោះហើយអ្នកអាចចំណេញបានច្រើន ព្រោះថាបានរៀនសូត្រវិន័យទាំងនោះ ពីក្រុមហ៊ុនគេដែលនៅសាលាគេមិនបានបង្រៀនយើងឡើយ។ ពេលនោះហើយអ្នកអាចយកមកកែច្នៃបានសម្រាប់អាជីវកម្មរបស់ខ្លួនឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ sheleadsafrica