ចំណុចទាំង៥យ៉ាងនេះ ជួយឲ្យអ្នកកាន់តែមានភាពជឿជាក់លើខ្លួនឯង នៅកន្លែងធ្វើការ
ភាពជឿជាក់គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ឈានទៅរកភាពជោគជ័យនៅកន្លែងធ្វើការ។ ដូច្នេះហើយ អ្នកគួរព្យាយាមរកវិធីយ៉ាងណា ដើម្បីធ្វើឲ្យខ្លួនឯងកាន់តែជឿជាក់ ទើបអាចបំពេញការងារបានល្អ។ ចំណុចទាំង៧យ៉ាងដែលអ្នកអាចបង្កើនទំនុកចិត្តពេលអ្នកធ្វើការ៖
១) រុញខ្លួនឯងទៅកាន់ចំណុចថ្មី៖ ជ្រើសរើសផ្លូវណាដែលអាចផ្លាស់ប្ដូរខ្លួនឯងទៅកាន់ទីតាំងថ្មីមួយដែលបង្រៀនអ្នកធ្វើអ្វីដែលថ្មីៗនិងអស្ចារ្យ ទោះបីជាប្រឈមការលំបាកក៏ដោយ ព្រោះបើអ្នកធ្វើអ្វីតែដដែលៗ គឺគ្មានថ្ងៃអាចរីកច្រើនបានឡើយ។ នៅពេលអ្នកជួបអ្វីដែលថ្មីៗ ជាប្រចាំនោះ អ្នកប្រាកដជា កាន់តែដឹងច្បាស់អំពីរបៀបធ្វើការ និង វាក៏ធ្វើឲ្យខ្លួនឯងកាន់តែមានទំនុកចិត្តផងដែរ។
២) ប្រមើលមើលជំហានដំបូងទៅកាន់ការប្រកួតប្រជែងថ្មី៖ ត្រូវស្រមើស្រមៃពីទង្វើឬគំនិតអ្វីដែលយើងគិតថា នឹងត្រូវធ្វើ ដើម្បីអាចត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំផែនការជាស្រេច មុនពេលចាប់ផ្ដើមធ្វើការងារទាំងនោះ។
៣ ដឹងពីសមត្ថភាពខ្លួនឯង៖ ត្រូវដឹងពីទេពកោសល្យដែលអ្នកមាន ដើម្បីជួយអោយអ្នកទទួលបានជោគជ័យនាថ្ងៃមុខ ព្រោះនៅពេលដឹងច្បាស់ថា ខ្លួនពូកែអ្វី និង ខ្សោយខាងអ្វីហើយ អ្នកក៏អាចចាប់ផ្ដើមប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន និង ព្យាយាមពង្រឹងចំណុចខ្សោយ។
៤) បង្កើតបរិយាកាសផ្ទាល់ខ្លួន៖ រៀបចំកន្លែងធ្វើការរបស់អ្នកដោយខ្លួនឯងហើយធ្វើការជាមួយអ្នកដទៃដោយចិត្តស្មោះត្រង់ទៅតាមអ្វីដែលអ្នកអាចធ្វើទៅបាន។
៥) ព្យាយាមផ្លាស់ប្ដូរទៅអ្វីដែលអ្នកចង់បាន៖ នៅពេលអ្នកមានទំនុកចិត្តទៅលើការងាររបស់អ្នកហើយ អ្នកគួរព្យាយាមបង្ហាត់បង្រៀនអ្នកដទៃទៀតអោយយល់បន្ថែមពីវាផង ជាពិសេសមិត្តរួមការងារដែលមិនទាន់មានសមត្ថភាពការងារគ្រប់គ្រាន់៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ ziglarvault.com