ប្រទេសណាខ្លះ​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​មាន​ថ្ងៃឈប់សម្រាក​ច្រើន​ជាងគេ?​



ប្រទេសនីមួយៗតែងតែមានថ្ងៃឈប់សម្រាក ដើម្បីឱ្យ​ប្រជាជនទាំងអស់ អាច​​ឈប់សម្រាកសម្រាប់​ចូលរួមប្រារព្ធពិធីបុណ្យផ្សេងៗ ​ទៅ​តាម​ទំនៀមទម្លាប់ជាតិសាសន៏នីមួយៗ ឬ ព្រមទាំង​ជា​ការ​ផ្ដល់ឱកាសផងដែរ​ដល់ប្រជាជន​របស់ខ្លួន​ មានពេលវេលាឈប់សម្រាកលំហែរកាយ។ ខាងក្រោមនេះគឺចំនួនថ្ងៃឈប់សម្រាករបស់ប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ាន​៖ ១០.ប្រទេសវៀតណាម (១១ថ្ងៃ) វៀតណាមមានថ្ងៃឈប់សម្រាកតិចជាងគេក្នុងចំណោមប្រទេសកនៅក្នុងតំបន់​អាស៊ាន​គឺមានចំនួន ១១ថ្ងៃតែប៉ុណ្ណោះ។ នៅក្នុងថ្ងៃឈប់សម្រាកនោះផងដែរ ថ្ងៃដែលប្រជាជនវៀតណាមឈប់សម្រាកយូរជាងគេ គឺអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី គឺមានរយៈពេលប្រាំថ្ងៃឯណោះ។ ៩.ប្រទេសឡាវ (១៣ថ្ងៃ) ប្រទេសឡាវមានថ្ងៃឈប់សម្រាកចំនួន ១៣ថ្ងៃក្នុងមួយឆ្នាំ។ ប្រទេសឡាវត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីយូរជាងគេ។ ពិធីប្រារព្ធបុណ្យចូលឆ្នាំថ្មីរបស់ឡាវគឺធ្វើនៅ​ដំណាលគ្នាជាមួយនឹងប្រទេសកម្ពុជា ថៃ ឥណ្ឌា សិរីលង្ការ និងមីយ៉ាន់ម៉ាដែរ​។ ៨.ប្រទេស​សឹង្ហបុរី​ (១៤ថ្ងៃ) យើងដឹងមកហើយថាប្រទេសសឹង្ហបុរីជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំនិងលូតលាស់បានយ៉ាងឆាប់រហ័ស។ ​ចំពោះថ្ងៃឈប់សម្រាកនៅក្នុងសឹង្ហបុរីវិញមានរយៈពេល ១៤ថ្ងៃក្នុងមួយថ្ងៃ។  ថ្ងៃដែលប្រជាជនសឹង្ហបុរីបានឈប់យូរជាងគេគឺក្នុងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដែលមានរយៈពេល ២ថ្ងៃ។ ៧. ប្រទេសប្រ៊ុយណេ (១៩ ថ្ងៃ)  ប្រទេសប្រ៊ុយណេមានថ្ងៃឈប់សម្រាក​សរុប​រយៈពេល ១៩ ថ្ងៃ។ ថ្ងៃដែល​ប្រជាជនប្រទេសនេះ​បានឈប់សម្រាក​យូរជាងគេ ​គឺពិធីបុណ្យហារីរ៉ាយ៉ា ដែល​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល​ដល់​ទៅ​៤​ថ្ងៃឯណោះ​។ ៦.ប្រទេសឥណ្ឌូនេស៊ី​ (២០ថ្ងៃ) ប្រទេសមួយនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលកាន់សាសនាឥស្លាមច្រើនជាងគេបំផុត​នៅ​លើ​ពិភពលោក។ ឥណ្ឌូនេស៊ីមានថ្ងៃឈប់សម្រាកសរុប​រយៈពេល​២០ថ្ងៃ ហើយថ្ងៃដែលឈប់សម្រាកយូរជាងគេប្រចាំប្រទេសនេះ គឹមានរយៈពេលប្រាំថ្ងៃគឺក្នុងពិធីបុណ្យ Hari raya idul fitri។ ៥.ប្រទេស​ហ្វីលីពីន (២១ថ្ងៃ) ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​​​មាន​ប្រជាជន​កាន់​សាសនា​គ្រិស្ត​លើសលប់ ហ្វីលីពីន​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី ៥ ជា​ប្រទេស​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ាន។ ថ្ងៃ​ឈប់​សម្រាក​​សរុប​របស់​ប្រទេស​នេះ​គឺ​មាន ២១ ថ្ងៃ។ ៤.ប្រទេស​មីយ៉ាន់ម៉ា (២៥ថ្ងៃ​) ​មីយ៉ាន់ម៉ា​ជា​ប្រទេស​មួយ​ដែល​កាន់​សាសនា​ព្រះពុទ្ធ​​ដ៏ធំ ដូច្នេះ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក៏​ផ្ដោត​ជា​សំខាន់​​ផង​ដែរ​លើ​ពិធីបុណ្យ​សាសនា​ដែល​ប្រហាក់ប្រហែល​នឹង​កម្ពុជា ថៃ និង​ឡាវ​ផង​ដែរ។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​​នៃ​បុណ្យ​ឈប់​សម្រាក​របស់​ប្រទេស​នេះ​គឺ​ពិធីបុណ្យ​​​ព្រះច័ន្ទពេញបូរមី​​ដែល​មាន​រយៈពេល​ដល់​ទៅ ៥​ថ្ងៃ។ ៣.ប្រទេសថៃ (២៦ថ្ងៃ​) កាល​ពី​មុន​មិន​ខុស​ពី​ប្រទេសឥណ្ឌូណេស៊ី​ ប្រទេសថៃមានថ្ងៃឈប់សម្រាក​សរុប​ដល់​ទៅ ២០ ថ្ងៃ​ដែរក្នុងមួយឆ្នាំ។ ប៉ុន្ដែក្រោយ​មក​ក៏​បានកើនឡើងរហូតដល់ទៅ​២៦ថ្ងៃវិញក្នុងមួយឆ្នាំ។​ ថ្ងៃឈប់សម្រាកធំជាងគេក្នុងប្រទេសថៃគឺថ្ងៃបុណ្យចូលឆ្នាំថ្មីគឺមានរយៈពេលថ្ងៃឈប់សម្រាកស្រដៀងទៅនឹងប្រទេសជិតខាងរបស់ខ្លួនផងដែរ។ ២.ប្រទេស​កម្ពុជា (៣១ថ្ងៃ​) កម្ពុជាមានថ្ងៃឈប់សម្រាកចំនួន ៣១ថ្ងៃ ។ ​កម្ពុជាត្រូវបានគេទទួលថាពីធីបុណ្យចូលឆ្នាំថ្មីប្រារព្ធនៅថ្ងៃតែមួយដូចទៅនឹងប្រទេស ថៃ វៀតណាម មីយ៉ាន់ម៉ា និង ឡាវជាដើមដែលមានរយៈពេល ៣ ថ្ងៃ។ ប្រទេសកម្ពុជាក៏ត្រូវបានគេទទួលស្គាល់ថាគឺជាប្រទេសតែមួយគត់ដែលប្រារព្ធពិធីបុណ្យ សិទ្ធកុមារ និងសិទ្ធមនុស្ស។ ១.ប្រទេស​ម៉ាឡេស៊ី (៥០​ថ្ងៃ​) ប្រទេសម៉ាឡេស៊ីជាប់ជាប្រទេសតែមួយគត់ដែលមានការឈប់សម្រាកច្រើនជាងក្នុងចំណោមប្រទេសផ្សេងៗទៀតក្នុងតំបន់​អាស៊ាន​។ បើវិភាគឲ្យ​មែនទែន​ទៅ ម៉ាឡេស៊ីមានថ្ងៃឈប់សម្រាកតែ ២០ ថ្ងៃប៉ុនោះក្នុងមួយឆ្នាំ ។ ជាមួយគ្នានេះផងដែរដោយសាររដ្ឋមួយចំនួនក្នុងម៉ាឡេស៊ីបានបង្កើតការឈប់សម្រាកផ្សេងៗ​ទៅ​តាម​រដ្ឋរបស់ខ្លួនបន្ថែមទៀត ដែលវាជាហេតុនាំឲ្យម៉ាឡេស៊ីទទួលបានថ្ងៃច្រើនជាងគេរហូត​ដល់​ទៅ ៥០​ថ្ងៃ​​ច្រើន​ជាងគេ​ក្នុងចំណោមប្រទេសក្នុងតំបន់​អាស៊ាន​៕ ដោយ៖ ច័ន្ទលាភ ប្រភព៖ seasia
X
5s