អនុវត្តចំណុចទាំង៥នេះ ដើម្បីឲ្យមនុស្សជុំវិញខ្លួនចូលចិត្តអ្នកកាន់តែខ្លាំង
ពិតប្រាកដណាស់ជីវិតប្រាកដជាគ្មានន័យនោះទេនៅពេលអ្នកគ្មានមនុស្សរាប់អាន។ ដូចនេះ អ្នកត្រូវសិក្សាចំណុចទាំង៥យ៉ាង ដើម្បីធ្វើយ៉ាងណាផ្លាស់ប្ដូរខ្លួនឯងដើម្បីអោយអ្នកដទៃគេងាកមកចូលចិត្តយើង៖
១) កុំវាយតម្លៃអ្នកដទៃ៖ ប្រសិនបើអ្នកមិនសូវវាយតម្លៃអ្នកដទៃទេអ្នកនឹងមិនសូវមានមនុស្សដែលស្អប់អ្នកទេ។ វាមិនមែនជាពេលវេលាដ៏ល្អក្នុងការប្រាប់ទៅអ្នកដទៃថាអ្នកគួរធ្វើបែបនេះឬបែបនោះទេ។ ប្រើប្រាស់ពេលវេលាសម្រាប់ស្ដាប់វាប្រសើរជាងការវាយតម្លៃឬម៉ាក់ងាយទៅលើអ្វីមួយ។
២) សួរ និង ស្ដាប់៖ នៅពេលដែលអ្នកចង់រាប់អាននរណាម្នាក់អ្នកគួរចេះប្រើប្រាស់សំណួរដើម្បីបង្កើននូវទំនាក់ទំនងអោយកាន់តែរលូន។ មិនត្រឹមតែធ្វើការសួរសំនួរទៅកាន់អ្នកដទៃប៉ុណ្ណោះទេតែអ្នកគូរចំណាយពេលខ្លះដើម្បីស្ដាប់ការឆ្លើយតបរបស់ម្ខាងទៀតផង។
៣) ការចងចាំ៖ នៅពេលអ្នកសួរនរណាម្នាក់ពីគ្រួសារឬក៏អ្វីផ្សេងៗអ្នកគួរព្យាយាមចងចាំវាទុកពីព្រោះអ្នកទាំងនោះនឹងមានអារម្មណ៍ល្អនៅពេលមានមនុស្សដែលចងចាំពាក្យអ្វីដែលគេធ្លាប់បាននិយាយ។
៤) សម្រាក៖ និយាយជជែកលេងកម្សាន្ត ឬ ដើរលេងជាមួយអ្នកដទៃអាចជួយបង្កើននូវសេចក្ដីទុកចិត្តក៏ដូចជាភាពសប្បាយរីករាយដល់គ្នាទៅវិញទៅមក។
៥) ចិត្តល្អ៖ ជាចុងក្រោយនេះចំណុចដែលងាយជាងគេគឺគ្រាន់តែចិត្តល្អដាក់មនុស្សជុំវិញខ្លួនប៉ុណ្ណោះ។ អ្នកប្រហែលជាមិនដឹងថាទង្វើល្អរបស់អ្នកអាចធ្វើអោយអ្នកដទៃចូលចិត្តអ្នកដោយមិនដឹងខ្លួន។
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ ziglarvault.com