ការវិនិយោគពីបរទេសក្នុងប្រទេសចិនមានការកើនឡើងក្នុងខែមករា
ការវិនិយោគបរទេសនៅក្នុងប្រទេសចិនមានការកើនឡើងជាលំដាប់ក្នុងខែមករាកន្លងទៅ នេះតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ជាក់ស្តែងទំហំវិនិយោគបរទេសនៅក្នុងប្រទេសចិនឈរនៅលើទឹកប្រាក់ប្រមាណ 84.18 ពាន់លានយ័ន (ប្រហែលប្រមាណ12.45 ពាន់លានដុល្លារអាមេរិក) ក្នុងខែមករា ដែលចំនួននេះកើនឡើង 4.8% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
វិស័យបច្ចេកវិទ្យាពិសេសទាក់ទងនឹងសេវាកម្មបច្ចេកវិទ្យាមានការកើនឡើងខ្លាំង។ ការវិនិយោគបរទេសក្នងវិស័យបច្ចេកទេសខ្ពស់បន្តកើនឡើងរហូតដល់ 40.9% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ។ ដូចគ្នានេះដែរ វិស័យសេវាកម្មបច្ចេកទេសមានការកើនឡើងខ្ពស់ ដោយមានចំនួនសរុប 15.77 ពាន់លានយ័ន ក្នុងការវិនិយោគបរទេសក្នុងខែមករា ហើយវាក៏មានការកើនឡើង 113.4% ធៀបនឹងរយៈពេលដដែលកាលពីឆ្នាំមុន។
ការវិនិយោគបរទេសលើវិស័យផលិតកម្មកើនដល់ 26.73 ពាន់លានយ័ន ដែលគិតជាភាគរយគឺមានការកើនឡើង 5% និងតួរលេខក្នុងវិស័យសេវាកម្ម ឈានដល់ 56.2% ប្រមាណជា 5.1% ។ ការវិនិយោគបរទេសទៅក្នុងស្នាក់ការចុះបញ្ជីប្រទេសចិនមានការកើនឡើងយ៉ាងលឿនក្នុងខែមករា ជាមួយនឹងការប្រើប្រាស់ជាក់ស្តែងនៃការវិនិយោគបរទេសកើនឡើងដល់ 11.6% ស្មើនឹង 7.04 ពាន់លានយ័ន នេះបើយោងតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្មចិន។
វិនិយោគពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងហូឡង់កាលពីខែមុន កំណើននៃការចុះបញ្ជីរៀងគ្នាគឺ 124.6% 13.7% និង 95.6%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទោ។ ការវិនិយោគបរទេសពីសហរដ្ឋអាមេរិកមានការកើនឡើង បើទោះបីជាពេលនេះចិននិងអាមេរិកកំពុងតែមានបញ្ហាជម្លោះពាណិជ្ជកម្មក៏ដោយ នេះជាការពន្យល់ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng ។
សមត្ថផលនេះកើតឡើងដោយសារតែការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងបរិយាកាសពាណិជ្ជកម្មក្នុងឆ្នាំថ្មី។ អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា ដើម្បីបង្កើតបរិយាកាសល្អសម្រាប់វិនិយោគិនបរទេស ទីក្រុងប៉េកាំងបានកែប្រែច្បាប់ឧស្សាហកម្ម បន្ដលើកទឹកចិត្តដល់វិនិយោគិនបរទេស និងប្រមូលត្រលប់មកវិញនូវមតិយោបល់ទាំងអស់ពីវិនិយោគិនវិញដើម្បីវិភាគដោះស្រាយ៕
ដោយ÷ ទីន ម៉ាទីយ៉ា
ប្រភព÷ CGTN