កំហុស​ធំៗ ៣ ដែល​អ្នក​គ្រប់គ្រង​បាន​ធ្វើ​នៅ​ពេលប្រើប្រាស់ប្រព័ន្ធឌីជីថល​​សម័យ​ទំនើបក្នុងអាជីវកម្ម​



ជា​ការ​ពិត​ណាស់​ មក​ដល់​សម័យ​នេះ​ទៅ​ហើយ ប្រព័ន្ធឌីជីថល​គឺ​ពិត​ជា​ពេញនិយម​សម្រាប់​ក្រុមហ៊ុន​នីមួយៗ សឹង​ទូទាំង​ពិភពលោក។ តែ​ពេល​ខ្លះ​ អាជីវកម្ម​របស់​អ្នក​អាច​ដើរ​បាន​ល្អ ក៏​អាស្រ័យ​ទៅ​លើ​ថ្នាក់​ដឹកនាំ​ផង​ដែរ​ ថា​តើ​ពួក​គេ​យល់​ច្បាស់​ពី​ប្រព័ន្ធ​ឌីជីថល​ទំនើប ហើយ​ឬ​នៅ​? បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​ងាយ​ជួប​បញ្ហា ហើយ​បញ្ហា​ខាងក្រោម​នេះ​ដែល​អ្នក​គួរ​រៀន​បន្ថែម ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​នៅ​ថ្ងៃ​ក្រោយ​៖

១) មិន​បាន​រាប់​ពី​ចំនួន​អ្នក​ដែល​មាន​បទពិសោធន៍​ធ្វើ​វា​

ដំណើរ​ការ​នៃ​ប្រព័ន្ធ​បែប​ឌីជីថល​គឺ​វា​​មិន​មែន​មាន​តែ​ទ្រឹស្ដី​តែ​មួយ​មុខ​នោះ​ទេ​។ អ្វី​ដែល​ប្រសើរ​នោះ​គឺ​ការ​​ដឹង​មុន និង​ការ​ដែល​ចេះ​ទាយ​ពី​ហេតុការណ៍​ណា​មួយ​អាច​នឹង​កើត​មាន​ឡើង។ ក្នុង​អត្ថន័យ​នេះ គឺ​ចង់​មាន​ន័យ​ថា អ្នក​បង្រៀន​ក៏​ដូច​ជា​អ្នក​ដែល​រៀន​ត្រូវ​មាន​សមត្ថភាព​និង​ជំនាញ​ខ្ពស់​ដើម្បី​ធ្វើ​ការ​អនុវត្ត​វា​។​ អ្វី​ដែល​គួរ​ធ្វើ​នោះ គឺ​ត្រូវ​ដឹង​ថា​តើ​អ្នក​ណា​ខ្លះ​ហើយ​ដែល​មាន​ជំនាញ​ប្រើប្រាស់​ប្រព័ន្ធ ឌីជីថល​ក្នុង​ក្រុមហ៊ុន​នេះ​។

២) វិនិយោគ​លើ​System ចាស់

កាល​ដែល​លោក​អ្នក​វិនិយោគ​លើ System​ខុស គឺ​ជា​កំហុស​មួយ​ធំ​ហើយ​ចាយ​ដើមទុន​​ក្រាស់។ មុន​នឹង​សម្រេច​ចិត្ត​ទិញ​វា​យក​មក​ប្រើប្រាស់ អ្នក​គួរ​តែ​រៀន​ឲ្យ​បាន​ច្រើន​​ ព្រម​ទាំង​ស្រាវជ្រាវ​ឲ្យ​ល្អិតល្អន់​ជា​មុន​សិន​​ថា​តើ​វា​ល្អ​សម្រាប់​ប្រើប្រាស់​ឬ​យ៉ាង​ណា​? ជៀសវាង​ការ​ចំណាយ​រួចរាល់​ហើយ តែ​បែរ​ជា​អាសាបង់​ទៅ​វិញ​​នោះ។

៣) មិន​បាន​ជ្រើសរើស​អ្នក​ចាត់ចែង​ធំ​ក្នុង​ការ​ធ្វើ​វា​

តាម​ពិត​ទៅ មិន​មែន​អ្នក​បង្រៀន​បុគ្គលិក​ឲ្យ​ចេះ​ពី​​ប្រព័ន្ធ​ទាំង​នោះ​ហើយ​ នោះ​អ្វីៗ​នឹង​ចប់​នោះ​ទេ​។ អ្នក​គួរ​តែ​មាន​អ្នក​ចាត់ចែង​ណា​មួយ​ដែល​ច្បាស់​ពី​​វា ហើយ​នៅ​ចាំ​ឃ្លាំ​មើល ពិនិត្យ ផ្ដល់​យោបល់ និង​ដាស់​តឿន​ក្នុង​ការ​ប្រើប្រាស់​​គ្រប់​ពេល​វេលា​ ទើប​វា​គ្មាន​បញ្ហា​កើត​ឡើង។ តែ​បើ​លោក​អ្នក​មិន​បាន​ចាត់​តាំង​នរណា​ម្នាក់​ជា​ប្រធាន​ក្រុម​ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ ទាំង​នោះ​ផង វា​គឺ​ជា​កំហុស​មួយ​ដែល​មិន​គួរ​មើល​រំលង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ weforum.com

X
5s