គន្លឹះខ្លាំង ៤ចំណុច ជួយអ្នកឲ្យក្លាយជាអ្នកលក់ដាច់ជាងគេនៅក្រុមហ៊ុន!!!
តាមរយៈ គេហទំព័រ សហគ្រិនភាពដ៏ល្បីមួយ ឈ្មោះ entrepreneur បានបង្ហាញថា "ពួកគេបានដកស្រង់សម្ដី អ្នកលក់ជាច្រើនអ្នកមកហើយ ហើយពួកគេទទួលបានចម្លើយដូចៗ គ្នានៃគន្លឹះក្នុងការលក់ផលិតផលរបស់ក្រុមហ៊ុនគ្រប់សេវាកម្ម”។ តើគន្លឹះខ្លាំង ៗ ទាំងនោះមានអ្វីខ្លះទៅ ដែលអ្នកលក់គួរតែដឹងនោះ?
១) បណ្ដាញសង្គម៖ ពេលក្រុមហ៊ុនត្រូវការលក់ផលិតផលអ្វីមួយនោះ បណ្ដាញ សង្គមគឺស្ថិតជាជម្រើសទី១ដែលអាចជួយបានមុនគេ។ ដោយហេតុតែមនុស្សគ្រប់គ្នាគឺមានទូរស័ព្ទគ្រប់ដៃ ម៉្យាងទៀតគេនិយមលេងបណ្ដាញសង្គមណាស់ ហេតុនេះ វាងាយស្រួលក្នុងការមើលឃើញនូវផលិតផលដែលក្រុមហ៊ុនអ្នកលក់ ដោយមិនចាំបាច់ទៅដល់កន្លែងក៏អាចទិញពីអ្នកបានដែរ។
២) កុំចាំតែប្រាប់, បង្ហាញភ្ញៀវភ្លាម៖ ពេលខ្លះទង្វើគឺវាដិតខ្លាំងជាសម្ដី។ ភ្ញៀវមួយចំនួន គឺមិនសូវជាចូលចិត្តការស្ដាប់ប៉ុន្មានឡើយ ដោយសារតែការនិយាយអ្នកណាក៏ចេះតែនិយាយដែរ។ តែអ្វីដែលសំខាន់គឺសកម្មភាព ទេ ដែលភ្ញៀវជ្រើសរើសអ្នកឬមិនជ្រើសរើសគឺស្ថិតលើសកម្មភាពនិងការបង្ហាញផ្ទាល់ភ្នែកច្រើនជាង។
៣) ស្រាវជ្រាវហើយស្រាវជ្រាវទៀត៖ កាលណាអ្នកច្បាស់ពីផលិតផលអ្នកហើយនោះ អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយសំណួររបស់ភ្ញៀវនោះទេ។ កាលដែលអ្នកមានគំនិតទូលំទូលាយ និងប្លែកៗ ច្រើនអ្នកនឹងកាន់តែបន្ថែមទឹកដមទៀតលើផលិតផលរបស់អ្នកដើម្បីឲ្យគេចង់ទិញតែម្ដង។
៤) សួរសំណួរហើយស្ដាប់៖ ពេលខ្លះក្នុងនាមជាអ្នកលក់ អ្នកមិនមែនមានកាតព្វកិច្ចតែស្ដាប់មួយមុខទេ។ អ្នកត្រូវចំណាយពេលខ្លះស្ដាប់មតិ និង Feedback ពីភ្ញៀវវិញ។ មតិសម្រង់របស់ភ្ញៀវគឺពិតជាចាំបាច់ក្នុងការកែប្រែខ្លួនឲ្យក្លាយជាអ្នកលក់ល្អលើសដើមទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur