ផ្សារទំនើបព្រីនស៍ នឹងបើកសាខាទី៥ ខែក្រោយ ដើម្បីឆ្លើយតបតម្រូវកើនឡើង
ភ្នំពេញ៖ ផ្សារទំនើបព្រីនស៍ នឹងបើកសាខាទី ៥បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ នាខែក្រោយនេះ ដើម្បីចូលរួមឆ្លើយតបទៅ នឹងតម្រូវការអតិថិជនក្នុងទីក្រុង ស្របពេលដែលជីវភាពរដ្ឋកំពុងមានភាពល្អប្រសើរ។
Prince Super Market ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អចលនទ្រព្យខ្នាតធំនៅកម្ពុជា Prince Real Estate Group បានឲ្យសារព័ត៌មាន Bizkhmer ដឹងថា ផ្សារទំនើបទី ៥ របស់ខ្លួនគ្រោង បើកដំណើរការជាផ្លូវក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនទើបដាក់ឲ្យដំណើរការនូវផ្សារព្រីនស៍សាខាទី៤ ក្នុងសង្កាត់ទួលស្វាយព្រៃ កាលពីចុងខែមករានេះ។
បើតាមលោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានបញ្ជាក់ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុនព្រីនស៍ និងពង្រីកវិសាលភាពក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ឲ្យបានច្រើនទីតាំងក្នុងរាជធានីភ្នំពេញ និងខេត្តសន្តានុពលកម្ពុជាជាច្រើនទីតាំង ខណៈបច្ចុប្បន្នព្រីនស៍សូភើម៉ាឃីត បានពង្រីកសាខារបស់ខ្លួន៤ទីតាំងរួចហើយក្នុងរាជធានីភ្នំពេញ ព្រមជាមួយនឹងគម្រោងអចលនទ្រព្យខ្នាតធំជាច្រើនផ្សេងទៀត។
លោកបន្តថា វត្តមាននៃទីផ្សារទំនើបនេះ នឹងអាចចូលរួមឆ្លើយតបបាន ទៅនឹងតម្រូវការអតិថិជនកម្ពុជា និងជនជាតិបរទេស ដែលកំពុងរស់នៅ និងធ្វើអាជីវកម្មក្នុងទីក្រុងផងដែរ។
លោកបានគូសបញ្ជាក់ថា ផ្សារទំនើបរបស់ខ្លួនមានគោលការណ៍រួម៤ធំៗគឺ ផ្ដោតទៅលើ សេវាកម្ម, ផលិតផល, តម្លៃ និងភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជា ដែលមានជីវភាពមធ្យម អាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ។
លោកបន្ថែមថា ផ្សារទំនើប Prince SuperMarket មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា ៣៥% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។
គួរបញ្ជាក់ថា ផ្សារទំនើប Prince SuperMarket ស្ថិតក្រោមការវិនិយោគ ពីក្រុមហ៊ុន Prince Real Estate Group ហើយជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងពង្រីក អោយបានច្រើនទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាបជាដើម៕