តើលោកអ្នកចង់ដឹងអំពីរបៀបគ្រប់គ្រងព័ត៌មានគណនេយ្យហិរញ្ញវត្ថុ ដើម្បីជៀសវាងការកេងបន្លំមែនទេ?​



ការកែងបន្លំដោយផ្ទាល់និងដោយប្រយោលគឺជាបញ្ហាចោទយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុននីមួយៗនាពេលបច្ចុប្បន្ននេះ ជាពិសេសក្រុមហ៊ុនដែលមិនទាន់មានការគ្រប់គ្រងប្រព័ន្ធគណនេយ្យសុក្រិត និងត្រឹមត្រូវនៅឡើយ។ ជាមួយគ្នានេះផងដែរ ដោយការសង្កេតឃើញថាក្រុមហ៊ុនជាច្រើន ជាពិសេសក្រុមហ៊ុនតូចៗមិនទាន់មានតម្លាភាពគណនយ្យហិរញ្ញវត្ថុត្រឹមត្រូវនៅឡើយ ដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះប្រឈមមុខនឹងការគេងបន្លំ កិបកេង ដែលធ្វើឲ្យប៉ះពាល់ទៅដល់ការខាតបង់ហិរញ្ញវត្ថុរបស់ខ្លួនដោយមិនដឹងខ្លួន។ ដោយសារមូលហេតុទាំងនេះហើយ ទើប ក្លឹបគណនេយ្យកម្ពុជា (CAC) បានផ្ដួចផ្ដើមរៀបចំសិក្ខាសាលាមួយស្ដីអំពី «ការគ្រប់គ្រងការកេងបន្លំដោយប្រើប្រាស់ព័ត៌មានគណនេយ្យហិរញ្ញវត្ថុ» ឬភាសាអង់គ្លេសហៅថា (Financial Modelling 2019) នៅថ្ងៃសុក្រ ទី១៥ ខែមិនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខាងមុខនេះ។ ការរៀបចំសិក្ខាសាលានេះក្នុងគោលបំណង៣ធំៗ៖ - ពង្រឹងការយល់ដឹងនិងការប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុឲ្យមានប្រសិទ្ធិភាពខ្ពស់ - យល់ដឹងពីការប្រើប្រពន្ធ័បច្ចេកវិទ្យាក្នុងការគ្រប់គ្រងព័ត៌មានគណនេយ្យហិរញ្ញវត្ថុ - អាចប្រើទុនអ្នកដទៃតាមរយៈតម្លាភាពនៃបញ្ជីគណនេយ្យ គួរបញ្ជាក់ផងដែរថា កម្មវិធីសិក្ខាសាលានេះគឺជាលើកទីមួយក្នុងប្រទេសកម្ពុជាដែលវាគ្មិនចំនួនពីររូបដែលសុទ្ធតែមានជំនាញ និងបទពិសោធន៍ជោគជាំ និងជាម្ចាស់សហគ្រិនឆ្នើមផងដែរ នឹងចូលរួមចែករំលែកចំណេះដឹង។ វាគ្មិនទី១៖ លោក សាន ឫទ្ធី អគ្គនាយកក្រុមហ៊ុន ប៊ី អេស អ៊ី (BSE ACCOUNTING) ដែលជាក្រុមហ៊ុនជំនាញផ្ដល់សេវាប្រឹក្សាលើគណនេយ្យហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា - លោកក៏ជាក្រុមប្រឹក្សាភិបាល និងជាទីប្រឹក្សាក្រុមហ៊ុនក្នុងស្រុកមួយចំនួនផងដែរ - លោកធ្លាប់បំរើការនៅក្រុមហ៊ុនលំដាប់អន្តរជាតិមួយគឺក្រុមហ៊ុនសវនកម្ម KPMG - មានបទពិសោធន៍ជាង ១៥ ឆ្នាំលើវិស័យនេះ - វាគ្មិនចែករំលែកបញ្ហាប្រឈមទូទៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅស្ថាននីយ៍ទូរទស្សន៍ ដូចជា MYTV និង SEATV (អាស៊ីអាគ្នេយ៍) - មិនត្រឹមតែប៉ុណ្ណោះសារព័ត៌មានមួយចំនួនដូចជា business Cambodia និង BNews ក៏ធ្លាប់យកស្នាដៃ និងបទពិសោធន៍របស់លោកទៅចុះផ្សាយដែរ - លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងជាអតីតសិស្ស ACCA ផងដែរ វាគ្មិនទី២៖ លោក ខន ឈុនដារា នាយកប្រតិបត្តិ KOI កម្ពុជា បន្ទាប់ពីបញ្ចប់វគ្គសិក្ខាសាលានេះ លោកអ្នកនឹងអាច៖ - យល់ដឹងពីការគ្រប់គ្រងការកេងបន្លំតាមរយៈរបាយការណ៍ហិរញ្ញវត្ថុ - យល់ដឹងថាតើគួរយករបាយការណ៍អ្វីខ្លះពីគណនេយ្យករក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ - យល់ដឹងថាតើត្រូវរៀនសូត្រប្រើរបាយការណ៍ហិរញ្ញវត្ថុណាខ្លះ ដើម្បីត្រៀមដកខ្លួនចេញពីការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ - យល់ដឹងពីសារៈសំខាន់នៃថ្លៃដើម និងប្រាក់ចំណេញដុល - យល់ដឹងពីទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម និងគណនេយ្យករ ទំនាក់ទំនងចុះឈ្មោះចូលរូមតាមរយៈលេខទូរស័ព្ទ 012 50 40 86 | 015 37 33 77 ឬ លោកអ្នកអាចចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ https://m.me/BSEAccountingCambodia បន្ទាប់មកចុច Get Started -> Financial Modelling បញ្ជាក់៖ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងមានការបញ្ចុះតម្លៃ ៦៥ដុល្លារ​ ដោយតម្លៃសំបុត្រពេញគឺ ១៦៥ដុល្លារ៕ ដោយ៖ លង់ វណ្ណៈ
X
5s