Amazon សហការជាមួយវៀតណាមក្នុងការដាក់លក់ទំនិញលើគេហទំព័ររបស់ខ្លួន​



ក្រុមហ៊ុន Amazon បានសហគ្នាជាមួយក្រសួងពាណិជ្ជកម្មវៀតណាម ដើម្បីប្រមូលផលិតផលរបស់វៀតណាមដាក់លក់នៅលើគេហទំព័របស់ខ្លួន។ បន្ថែមពីនេះ ប្រជាជនវៀតណាមទាំងអស់នឹងទទួលបានការបង្រៀនពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចទាំងអស់ផងដែរ។ ប្រទេសវៀតណាមអាចនឹងក្លាយប្រទេសដែលមានអាជីវកម្មអនឡាញធំជាងគេមួយក្នុងសកលបន្ទាប់ពីចូលរួមជាមួយក្រុមហ៊ុន Amazon ហើយអាជីវកម្មអនឡាញនេះទៀតសោត អ្នកលក់ទំនិញវៀតណាមនៅលើគេហទំព័រមួយនេះនឹងអាចលក់ទៅដល់ដៃអតិថិជនរហូតដល់ទៅ ៣០០លាននាក់ និងអ្នកលក់បោះដុំជាច្រើននាក់ទៀតនៅក្នុងប្រទេសជប៉ុន អាមេរិក និងតំបន់អ៊ឺរ៉ុប។ នាពេលបច្ចុប្បន្ន ប្រទេសវៀតណាមមានអាជីវកម្មសរុបប្រមាណ ៧០០ ០០០ ដោយ ៩៨ភាគរយនៃអាជីវកម្មទាំងនោះសុទ្ធតែជាអាជិវកម្មខ្នាតតូច។ ចំណុចខ្លាំងមួយរបស់ប្រទេសវៀតណាមគឺពួកគេអាចផលិតផលិតផលជាច្រើនមុខបាននៅក្នុងប្រទេសពួកគេដូចជា វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលដែលផលិតដោយដៃជាដើម ដោយផលិតផលទាំងនោះនឹងត្រូវយកដាក់លក់នៅលើវេបសាយ Amazon។ ក្រុមហ៊ុននៅវៀតណាមទាំងអស់នឹងព្យាយាមផលិត ផលិតផលឲ្យសមស្របទៅតាមអ្វីដែលពិភពលោកចង់បាន ហើយពួកគេនឹងព្យាយាមអភិវឌ្ឍភាសារអង់គ្លេស និងយុទ្ធសាស្រ្ដផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួនឲ្យកាន់តែល្អជាងមុន។ កាលពីឆ្នាំមុនក្រុមហ៊ុនAmazon បានរៀបចំកម្មវិធីបង្វឹកជាច្រើនសម្រាប់សហគ្រាសធុនតូច-មធ្យម ពីបៀបលក់ផលិតផលនៅវេបសាយរបស់ខ្លួន។ ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនយក្សចិន Alibaba ក៏កំពុងមានកូនចិត្តចាប់អារម្មណ៍មកលើប្រទេសវៀតណាមដូចគ្នាផងដែរ។​ ដោយពួកគេចាប់ផ្ដើមស្វែងរកអ្នកលក់ផលិតផលក្នុងប្រទេសវៀតណាមឲ្យមកលក់ផលិតផលនៅលើវេបសាយ AliExpress ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន កាលពីខែ កក្កដា ឆ្នាំ ២០១៨កន្លងទៅ ក្នុងគោលបំណងចង់ពង្រីកនូវទីផ្សាររបស់ពួកឲ្យបាន ២០០កន្លែងបន្ថែមទៀត។ បើយោងតាមសមាគមន៍អាជីវកម្មប្រព័ន្ធអេឡិចត្រូនិចវៀតណាមបានចេញផ្សាយថា ទីផ្សារអាជីវកម្មអេឡិចត្រូចនិចរបស់ប្រទេសវៀតណាមបានកើនឡើងជាង ២៥ភាគរយ នៅក្នុង ២០១៧ ហើយរពឹងទុកថានឹងមានការកើនឡើងជាបន្ដបន្ទាប់បន្ថែមទៀតរហូតដល់ឆ្នាំ ២០២០។ ការសហការរវាងក្រុមហ៊ុនយក្សអាមេរិក និងប្រទេសកម្មុយនីសមួយនេះមិនត្រឹមតែជួយលើកកម្ពស់ទៅដល់ការធ្វើពាណិជ្ជកម្មនោះទេ តែថែមទាំងជួយពង្រឹងការធ្វើពាណិជ្ជកម្មអនឡាញក្នុងប្រទេសនេះថែមទៀតផង៕ ដោយ៖ ច័ន្ទលាភ ប្រភព៖ retailnews
X
5s