អាជីវកម្ម ៣ក្រុមដែលកំពុងពេញនិយមនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០១៩
យោងតាម YouTube របស់ Smart SME TV របស់ប្រទេសថៃបានឲ្យដឹងថាអាជីវកម្ម ៣ប្រភេទដែលកំពុងពេញនិយមនិងទទួលបានចំណូលច្រើនក្នុងឆ្នាំ ២០១៩ នេះ ក្នុងនោះមានដូចជា÷
ក្រុមទី១÷ អាហារ
ការលក់អាហារជាប្រភេទអាជីវកម្មមួយដែលពេញនិយមខ្លាំង ព្រោះនរណាៗក៏ត្រូវការញ៉ាំអាហារទាំងអាហារមួយថ្ងៃបីពេល និងអាហារសម្រន់។ ហើយអាជីវកម្មលក់អាហារនេះក៏ត្រូវបានបែងចែកជាបីធំៗទៀតដែលកំពុងទទួលបានចំណូលខ្ពស់។
ក) អាជីវកម្មទិញសិទ្ធិ (Franchise)÷ ដោយសារជនជាតិថៃជាអ្នក Franchise និយមពួកគេចូលចិត្តអ្វីថ្មីៗ ទំនើបៗ ដូចនេះទើបអាជីវកម្មពិសេសអាហារបែប Franchise ជាទីពេញនិយមសម្រាប់ជនជាតិថៃ។
ខ) ប្រហិតគ្រប់ប្រភេទ÷ មនុស្សគ្រប់គ្នាចូលចិត្តញ៉ាំប្រហិត ព្រោះវាអាចញ៉ាំបានគ្រប់ពេល គ្រប់ទីកន្លែង វាមានតម្លៃសមរម្យគ្រាប់ចំណាយចាប់ពី ៥០បាត ឡើងទៅគឺអាចញ៉ាំប្រហិតយ៉ាងឆ្ងាញ់បានហើយ ណាមួយចំណាយដើមទុនក៏ទាប។ ដើមទុនដែលអាចចាប់ផ្តើមអាជីវកម្មបានគឺចាប់ពី ៦០០បាត ទៅ វាងាយស្រួលសម្រាប់អាជីវកម្មមមួយនេះព្រោះថាអាចបើកបានគ្រប់ទីកន្លែង ទាំងនៅមុខសាលារៀន មន្ទីរពេទ្យ មុខក្រុមហ៊ុន សាកលវិទ្យាល័យ។ អាជីវកម្មនេះអាចទទួលកម្រៃ៤០% ដែលគិតជាចំនូលប្រចាំថ្ងៃគឺ ១០,០០០បាត និងមួយខែអាចទទួលបាន ១២០,០០០បាត។
គ) សាច់ជ្រូកអាំង÷ ជនជាតិថៃចូលចិត្តសាច់ជ្រូកអាំងដោតចង្កាក់ណាស់ ហើយអាហារបែបនេះមានលក់នៅគ្រប់ទីកន្លែង ហើយអាហារបែបនេះអាចញ៉ាំលេង ឬអាចញ៉ាំជាមួយបាយថែមទៀតផង។
ក្រុមទី២÷ អាជីវកម្មលក់ប្រេងឥន្ទនៈ និងលាងរថយន្ត
ក) កន្លែងលក់ប្រេងឥន្ទនៈ (ហ្គារ៉ាសសាំង)÷ ដោយសារចំនួនប្រជាជនច្រើន យានយន្តក៏ច្រើន ដូច្នេះការបើកហ្គារ៉ាសសាំងគឺទទួលបានចំនូលល្អព្រោះនរណាៗក៏ត្រូវការចាក់សាំងដែរ។ ដើមទុនបើកអាជីវកម្មត្រូវចំណាយប្រមាណ ២៥,០០០បាត ទៅ ៣០,០០០បាត។
ខ) លាងឡាន÷ វាអាចជាអាជីវកម្មប្លែកមួយនៅប្រទេសថៃដែលទើបបង្កើតឡើង ហើយអាជីវកម្មនេះត្រូវការដើមទុនប្រមាណ ៣៦,៩០០បាត។
ក្រុមទី៣÷ ក្រុមហ៊ុនដឹកជញ្ជូន (Logistic)
ក) Kerry Express÷ ជាក្រុមហ៊ុនដឹកជញ្ជូនជំនាញមួយ។ អាជីវកម្មគាត់វាហាក់កំពុងមានសន្ទុះកើនឡើងសម្រាប់អាជីវកម្មមួយនេះដោយសារអ្នកលក់ online មានច្រើន។ អ្នកលក់ទាំងអស់គ្មានពេលវេលាគ្រប់គ្រាប់ក្នុងការដឹងជញ្ជូនទំនិញឲ្យអតិថិជនទេ ដូច្នេះគាត់ត្រូវការជួលអ្នកដឹកជញ្ជូនដើម្បីសម្រួលដល់អាជីវកម្មរបស់គាត់។ មិនត្រឹមតែ Kerry Express ទេតែក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនទៀតក៏កំពុងមានភាគជោគជ័យជាមួយអាជីវកម្មមួយនេះដូចគ្នា។
ខ) Lala Move និង Grab÷ ក៏ជាក្រុមហ៊ុនដឹកជញ្ជូនដូចគ្នាតែផ្តល់សេវាលើការ Booking online ទាំងដឹកអ្នកដំណើរទាំងដឹកទំនិញ។ ៨០% នៃអ្នកដំណើរសរុបប្រើប្រាស់សេវារបស់ Lala Move ដោយគ្រាន់តែអ្នកថតរូបទំនិញ បញ្ជាក់ពីទីតាំងរបស់អ្នកនិងទីតាំងដែលត្រូវដឹកទៅហើយផ្ញើរទៅឲ្យគេតាមរយៈ Booking៕
ដោយ៖ ទីន ម៉ាទីយ៉ា
ប្រភព៖ Smart SME TV