លោកប្រធានាធិបតី Duterte​ បានបង្កើតច្បាប់ថ្មីដាក់ទោសទៅលើកុមារអាយុ ១២​



លោកប្រធានាធិបតីហ្វីលីពីន Duterte បានធ្វើការជុំវិញច្បាប់ដាក់ទោសលើកុមារអាយុ ១២ឆ្នាំដែលបញ្ហានេះកាន់តែធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្តិភាពក្មេងៗកំឡុងការបង្រ្កាបសង្ក្រាមគ្រឿងញៀនរបស់លោកក្នុងប្រទេសមួយនេះ។ ការតាក់តែច្បាប់នេះបានធ្វើកុមារនៅប្រទេសហ្វីលីពីនបានភ័យខ្លាច និងមានព្រួយបារម្ភជាខ្លាំង ព្រោះកុមារងាយនឹងធ្លាក់ចូលក្នុងការវាយឆ្មក់របស់ពួកគ្រឿងញៀនដែលយកពួកគេយកកុមារធ្វើជាអ្នកចែកចាយគ្រឿងញៀន ហើយមួយវិញពួកគេអាចនឹងប្រឈមនឹងការប្រើហិង្សារពីប៉ូលីសនៅលើដែលពួកគេត្រូវចាប់បាន។ លោក Duterte បានលើកឡើងថាកុមារគឺជាជនដែលពួកមេក្លោងលក់គ្រឿងញៀនប្រើក្នុងចែកចាយទំនិញរបស់ពួកគេដែលជាហេតុនាំឲ្យលោកបង្កើតច្បាប់នេះឡើង។ ដំបូងឡើយ លោកប្រធានាធិបតីជើងខ្លាំងខាងបង្រ្កាបអ្នកជួញដូរគ្រឿងញៀនរូបនេះ​បានធ្វើការកំណត់អាយុក្មេងនៅអាយុ៩ឆ្នាំ ប៉ុន្តែដោយសារតែមានការបោះបោរ ប្រឆាំងពីអ្នកនយោបាយ និងប្រជាជនធ្វើយុទ្ធនាការណ៍ប្រឆាំងរួចមក លោកក៏បានកំណត់ត្រឹមអាយុ១២ឆ្នាំវិញ។ គួរឲ្យដឹងផងដែរថា ចាប់តាំងពីលោកប្រធានាធិបតីរូបនេះឡើងកាន់អំណាចមក លោកបានបង្កើតសង្រ្គាមគ្រឿងញៀននិងបានសម្លាប់ឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀនជាង ៥ពាន់នាក់មកហើយ ។ ប៉ុន្តែ បើយោងតាមទិន្នន័យរបស់ក្រុមអ្នកប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងប្រទេសភ្វីលីពីនបានបញ្ជាក់ថាចំនួនឧក្រិដ្ឋជនដែលត្រូវបានសម្លាប់ និង ស្លាប់ពិតប្រាកដ​ពាក់ពន្ធនឹងគ្រឿងញៀនមានចំនួនរហូតដល់ទៅប្រមាណ ១២០០០នាក់ ទៅ ២០០០០នាក់។ កាលពីឆ្នាំ ២០១៧ សារព័ត៌មាន Amnesty បានរកឃើញថាបូលីសភ្វីលីពីនបានសម្លាប់កុមារជាង១២នាក់ រួចមកហើយក្នុងរយៈពេល ១៨ខែ ហើយកាលពីខែធ្នូ ឆ្នាំ ២០១៨ និងបូលីសបានចាប់ខ្លួនអនីតិជនចំនួន ១៣០០ នាក់ដែលជាអ្នកចែកចាយគឿងញៀនបន្ដ។ ភាគច្រើនកុមារដែលជាប់ពាក់ព័ន្ទទាំងនោះគឺចេញពីគ្រួសារក្រីក្រ។ យ៉ាងណាក៏ដោយរដ្ឋមន្រ្ដីនៃប្រទេសភ្វីលីពីនកំពុងតែចេញវិធានការ ការពារកុមារចេញពីពូកឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះ និងចេញវិធានកាត់បន្ថយភាពក្រីក្រក្នុងប្រទេសភ្វីលីពីន ដែលអាចជួយការពារកុមារចេញពីពួកគ្រឿងញៀនបានខ្លះ៕ ដោយ៖ ច័ន្ទលាភ ប្រភព៖ theguardian  
X
5s