៦ ចំណុច​បង្ហាញពី​អាការៈ​នៅ​ពី​ការ​ក្រោយ​មនុស្ស​បាក់​ទឹក​ចិត្ត​​​



នៅ​ពេល​បច្ចុប្បន្ន​នេះ ការ​បាក់​ទឹក​ចិត្ត​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ។ តើ​វា​មក​ពី​មូលហេតុ​អ្វី​ទៅ ? រូប​ភាព​នៃ​ការ​បាក់​ទឹកចិត្ត​គឺ​មាន​ផ្សេង​ៗ គ្នា​ ហេតុនេះ​ហើយ​ទើប​គប្បី​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ថា​​តើ​អាការៈ​នៃ​ការ​បាក់ទឹកចិត្ត​គឺ​យ៉ាង​ណា​ខ្លះ​?

១) ឧស្សាហ៍​អផ្សុក​

ចេះ​តែ​អផ្សុក​គឺ​ជា​ជំហាន​ដំបូង​នៃ​ជំងឺ​បាក់ទឹកចិត្ត​។ អ្នក​តែង​តែ​មាន​អារម្មណ៍​ធុញ មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​ មិន​ចង់​ទាក់ទង​គេ​ឯង ហើយ​មិន​រាក់ទាក់​នឹង​មជ្ឈដ្ឋាន​ខាង​ក្រៅ​ទាល់​តែ​សោះ​។

២) បាត់បង់​កម្លាំង​ចិត្ត

វា​ប្រៀប​បាន​នឹង​រស់​ដើម្បី​អ្នក​ណា​ បើ​គ្មាន​អ្នក​ផ្ដល់​កម្លាំង​ចិត្ត​ផង​នោះ​។ កម្លាំង​ចិត្ត​គឺ​សំខាន់​ណាស់ កាល​ណា​ដែល​អ្នក​បាន​បាត់បង់​វា​ហើយ អ្នក​លែង​មាន អារម្មណ៍​ចង់​រស់​លើ​លោក​ទៀត​ហើយ ព្រោះ​រាល់​ថ្ងៃ​អ្នក​​រស់​នៅ​តែ​ម្នាក់​ឯង​ស្រាប់​។​

៣) ទម្លាប់​ចូល​គេង​មិន​ល្អ​

សម្រាប់​អ្នក​ដែល​មាន​សុខភាព​ល្អ​ហើយ​គ្មាន​វិបត្តិ​ផ្លូវ​ចិត្ត គឺ​ពួក​គេ​ងាយ​នឹង​គេង​លក់​ណាស់ ពេល​តម្រេក​ខ្លួន​គឺ​គេង​លក់​តែ​ម្ដង​។ តែ​ក្រឡេក​មក​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​វិញ ពួក​គេ​កម្រ​គេង​លក់​ណាស់​ ហើយ​តែង​បណ្ដោយ​ខ្លួន​​នៅ​ដល់​យប់​ជ្រៅ នេះ​ដោយ​សារ​តែ​ការ​គិត​ច្រើន​ពេក​។

៤) អារម្មណ៍​ផ្លាស់​ប្ដូរ​លឿន

ឃើញ ថា​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​គឺ​​មាន​អារម្មណ៍​ផ្លាស់ប្ដូរ ៩០ ដឺក្រេ​តែ​ម្ដង​។ ពេល​ខ្លះ​ក៏​ឆាប់​ខឹង ពេល​ខ្លះ​ក៏​ឆាប់​អរ ភ័យ តក់​ស្លុត ពិបាក​ចិត្ត​ គឺ​តាម​មិន​ទាន់​ឡើយ​។

៥) បាត់បង់​កម្លាំង​កំហែង​

ជា​ការ​ពិត​ណាស់ កាល​ណា​អ្នក​ រវល់​តែ​ពិបាក​ចិត្ត​ពេក អ្នក​នឹង​ភ្លេច​បាយ​ភ្លេច​ទឹក ហើយ​គ្មាន​អារម្មណ៍​ចង់​ពិសា​អី​នោះ​ទេ​។ ពេល​នោះ​អ្នក​នឹង​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន ខ្សោយ ល្ហិតល្ហៃ​ អស់កម្លាំង ដោយ​មិន​ដឹង​ខ្លួន​។

៦) តែង​អស់សង្ឃឹម​

ក្ដី​សង្ឃឹម​គឺ​ធំធេង​ណាស់ ហើយ​វា​ជា​ទឹកចិត្ត​មួយ​ជំរុញ​អ្នក​ឲ្យ​រស់។ តែ​បើ​បាត់បង់​វា​ហើយ ប្រៀប​បាន​នឹង​បាត់បង់​ជីវិត ៥០​ភាគរយ​បាត់​ទៅ​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ Power of positivity.com

X
5s