Google ខាតបង់ទឹកប្រាក់ជាង ២១ពាន់លានដុល្លារក្នុងត្រីមាសទី៤របស់ខ្លួន
ភាគហ៊ុនរបស់ Google បានធ្លាក់ចុះជាង ២.៦% នៅពេលបើកផ្សារជួញដូររបស់ខ្លួនកាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០១៩ ។ សញ្ញានៃការធ្លាក់ចុះនេះបានធ្វើឲ្យក្រុមហ៊ុនយក្សមួយនេះ ខាតបង់ទឹកប្រាក់ប្រមាណ ២១ ពាន់លានដុល្លារសហរដ្ឋអាមេរិក (ប៊ីលាន)បន្ទាប់ពីក្រុមហ៊ុន Alphabet (ជាក្រុមហ៊ុនមេរបស់ Google) បានប្រកាសពីចំណាយលើសចំណូលរបស់ខ្លួនរហូតដល់ទៅ ២៦% ស្របពេលដែលក្រុមហ៊ុននេះរកប្រាក់ចំណូលបានតែ ២៣%ភាគរយតែប៉ុណ្ណោះនៅក្នុងត្រីមាសទី៤។
ក្នុងកំឡុងពេលជាមួយគ្នានេះដែរក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Google ដែលមានដូចជា Waymo និង Verily ក៏បានខាតបង់ទឹកប្រាក់សឹងតែពីរឆ្នាំមកហើយ គឺសឹងតែខាតពីរដងក្នុងមួយឆ្នាំជារៀងរាល់ឆ្នាំ។
ចំណែកឯភាគហ៊ុន Facebook, Amazon និង Netflix ក៏ធ្លាក់ចុះដែរ ប៉ុន្ដែមិនធ្លាក់ខ្លាំងនោះទេគឺត្រឹមតែ ០.២ ភាគរយតែប៉ុណ្ណោះនៅថ្ងៃបើកផ្សារហ៊ុន៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ Business Insider