សន្ទស្សន៍ផ្សារមូលបត្រធំៗនៅក្នុងអាស៊ាន និងអ៊ឺរ៉ុបកំពុងរង្គោះរង្គើរសារជាថ្មី
តម្លៃភាគហ៊ុននៅក្នុងអាស៊ានបានធ្លាក់ចុះជាបន្ដបន្ទាប់នៅក្នុងថ្ងៃសុក្រទី០៨ ឆ្នាំ២០១៩ ដោយមូលហេតុនៃការធ្លាក់ចុះគឺដោយសារតែមានការព្រួយបារម្ភមួយចំនួនអំពី សហរដ្ឋអាមេរិកនិងចិនមិនចង់ចូលរួមចរចារជួបមុខគ្នារឿងការតម្លើងពន្ធទំនិញ មុនថ្ងៃទី១ ខែមីនា ខាងមុខនេះទេ។
ភាគហ៊ុននៅក្នុងប្រទេសជប៉ុនកំពុងធ្លាក់ចុះស្របពេលដែលភាគហ៊ុននៅផ្សារមូលបត្រហុងកុងកំពុងស្ថិតនៅក្នុងស្ថានភាពជួញដូរភាគហ៊ុនតិចតួចបំផុតបន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំចិនរយៈពេលបីថ្ងៃមកនេះ។
ចំណែកឯសន្ទស្សន៍នៃផ្សារមូលបត្រនៅក្នុងសហរដ្ឋអាមេរិកក៏បានធ្លាក់ចុះដូចគ្នាបន្ទាប់ពីលិចឮដំណឹងថាលោកប្រធានាធិបតីដូណាល់ត្រាំ មិនចង់ជួបលោកប្រធានាធិបតី ស៊ី ជិងពីង មុនថ្ងៃកំណត់បញ្ជប់ការចរចារសង្គ្រាមពាណិជ្ចកម្មនោះឡើយ។
ជាមួយគ្នានេះដែរលុយដុល្លាររបស់អូស្រ្ដាលីនិងទិន្នផលភាគលាភរបស់មូលបត្របំណុលនៅប្រទេសនូវែលហ្សេឡង់ ធ្លាក់ចុះយ៉ាងគំហុក កាលពីថ្ងៃព្រហស្បតិ៍។
លោក Komal Sri-Kumar ស្ថាបនិកនិងជាប្រធានក្រុមយុទ្ធសាស្រ្តសកល បានលើកឡើងថា ធនាគារកណ្ដាលជាច្រើនកំពុងតែប្រតិកម្មទៅនឹងសេដ្ឋកិច្ចពិភពលោកដែលកាន់តែយ៉ាប់យ៉ឺនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
ការដាក់ឧសានវាទចរចារវាងប្រទេសសេដ្ឋកិច្ចយក្សទាំងពីរ
គួរបញ្ជាក់ផងដែរថា ប្រទេសមហាសេដ្ឋកិច្ចទាំងពីរនេះបានធ្វើការចរចាពន្យាពេល ៩០ថ្ងៃទៅលើការយកពន្ធលើទំនិញពីប្រទេសចិន បន្ទាប់ពីលោកដូណាលត្រាំ និងលោកស៊ី ជិងពិង បានជួបប្រជុំនៅក្នុងកិច្ចប្រជុំ G-២០ ក្នុងប្រទេសអាហ្សង់ទីនកាលខែវិច្ឆកា ឆ្នាំ២០១៨ កន្លងទៅ។
ខាងក្រោមនេះជាទិន្នន័យសន្ទស្សន៍របស់ផ្សាមូលបត្រដែលបានធ្លាក់ចុះ
>សន្ទស្សន៍MSCI Asia Pacific (សន្ទស្សន៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាសន្ទស្សន៍ប្រើក្នុងប្រទេសដែលអភិវឌ្ឍន៍ទាំងអស់) បានធ្លាក់ចុះមួយភាគរយ
>សន្ទស្សន៍S&P 500(សហរដ្ឋអាមេរិក) បានធ្លាក់ចុះ ០.៤ ភាគរយ
>សន្ទស្សន៍នៅផ្សារមូលបត្រជប៉ុនបានធ្លាក់ចុះ ១.៩ភាគរយ
>សន្ទស្សន៍នៃផ្សារមូលបត្រហុងកុងបានធ្លាក់ចុះ ១.៦ភាគរយ
>ចំណែកសន្ទស្សន៍ផ្សារមូលបត្រអូស្ដ្រាលីវិញ បានធ្លាក់ចុះ ០.៣ភាគរយ
ប្រភព Bloomberg