សម្រាប់អ្នកងប់ងុលនឹងការងារ វិធីទាំង ៣សាមញ្ញនេះអាចជួយសម្រួលអារម្មណ៍តានតឹងពេលធ្វើការខ្លាំង
មនុស្សម្នាក់ៗតែងមានសម្ពាធផ្លូវចិត្ត ដែលកើតឡើងពីការងារនិងរឿងផ្ទាល់ខ្លួនជាច្រើន។ ដោយសារសម្ពាធ ទើបធ្វើឲ្យអារម្មណ៍អ្នកតានតឹងមិនស្រឡះ ហេតុនេះអ្នកត្រូវរៀនពីវិធីបំបាត់វា ដើម្បីពន្លឿនការងារអ្នកឲ្យកាន់តែជោគជ័យ។ តើមានអ្វីខ្លះទៅ?
១) ធ្វើអ្វីដែលសំខាន់ជាងគេសិន៖ រាយឈ្មោះការងាររបស់អ្នក ហើយចាប់អារម្មណ៍ធ្វើអ្វីដែលអ្នកគិតថាសំខាន់បំផុតហើយខានមិនបានមុនគេសិន។ កាលណាអ្នកបញ្ចប់ការងារសំខាន់មុនគេ ពេលនោះ អ្នកនឹងអស់អារម្មណ៍តានតឹង ឬ ភិតភ័យនេះបន្តិចដែរ។
២) កុំទាន់គិតរឿងអនាគត គិតរឿងឥឡូវសិន៖ រឿងបច្ចុប្បន្នមិនទាន់ដាច់ស្រេចផង ហេតុអ្វីត្រូវគិតពីអនាគតដែលមិនទាន់មកដល់នោះ។ អ្នកមិនមែនជាព្រះឡើយ ដូចនេះការសន្មតរបស់អ្នកមិនសុទ្ធតែត្រូវទាំងអស់នោះទេ។
៣) ឈប់ពន្យារពេលតទៀត៖ មនុស្សដែលចូលចិត្តពន្យារពេលធ្វើអ្វីមួយ សុទ្ធតែជាមនុស្សមានអារម្មណ៍តានតឹងនឹងការងារ។ ដោយខ្លាចការដល់ពេល អ្នកនឹងតានតឹងទ្វេដង ព្រមទាំងអាចបង្កកំហុសច្រើនទៀត។ ការពន្យារពេលធ្វើឲ្យអ្នកបាត់បង់ពេលវេលាច្រើន ដូចនេះ អ្នកនឹងតានតឹងអារម្មណ៍ធ្វើការដោយសារខ្វះពេល៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា