នា​ដើម​ខែ​ថ្មី​នេះ​ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​បន្ថែម​ចំនួន​៨​ សរុប​ទុន​វិនិយោគ​ប្រមាណ​ជិត​៥០​លាន​ដុល្លារ​



សម្រាប់​ដើម​ខែ​កុម្ភៈ​នេះ គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បាន​ផ្ដល់​ការ​អនុញ្ញាត​ និង​បាន​ផ្ដល់​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៨​លើ​គម្រោង​​សាង​សង់​រោងចក្រ​ ដែល​មាន​ទីតាំង​ភូមិសាស្រ្ត​ស្ថិត​នៅ​ រាជធានីភ្នំពេញ ខេត្ត​កំពង់​ស្ពឺ និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ក្រចេះ​ ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ ដោយ​សរុប​ទុន​វិនិយោគ​ប្រមាណ​ ៤៩,០៤ លាន​ដុល្លារ​អាមេរិក​ និង​ផ្ដល់ឱកាស​ការងារ​ប្រមាណ​ ៧៣១៦​កន្លែង។

ក្រុមហ៊ុន “SHINING (CAMBODIA) BELT & BAG CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែក្រវាត់ និង​កាបូប​គ្រប់​ប្រភេទ ដែល​មានទីតាំង​វិនិយោគ​ស្ថិតនៅដីឡូត៍ A ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៣,៣៦លាន​ដុល្លារអាមេរិក និង​អាច​បង្កើត​ការងារបានចំនួន ៧៣៥កន្លែង។

ក្រុមហ៊ុន “FIDELITY (CAMBODIA) HANDBAG FACTORY CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំងវិនិយោគស្ថិត​នៅ ភូមិព្រែកតាកែ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៧៤៥កន្លែង។

ក្រុមហ៊ុន “PARTAGE (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិតកាបូប​គ្រប់ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៦៨​លានដុល្លារអាមេរិក និង​អាចបង្កើត​ការងារ​បានចំនួន ២ ០៥៩កន្លែង។

ក្រុមហ៊ុន “JIN BAO LI (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិតកាបូប និង​គ្រឿង​បន្សំ​កាបូបគ្រប់​ប្រភេទ ដែលមាន​ទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៣៧លានដុល្លារអាមេរិក និង​អាចបង្កើត​ការងារ​បានចំនួន ១ ១២២កន្លែង។

ក្រុមហ៊ុន “FASHION HOUSEWARE (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ក្នុងផ្ទះ គ្រឿង​តុបតែង​ក្នុង​ពិធីបុណ្យ​ណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ ខេត្តព្រះ​សីហនុ មាន​ទុនវិនិយោគ​ចំនួន ១០លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បានចំនួន ៤៦៤កន្លែង។

ក្រុមហ៊ុន “TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិតក្តារប៉ាកេ និង​ក្តារ​បន្ទះ មាន​ទីតាំងវិនិយោគស្ថិតនៅ​ក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១,៥លាន​ដុល្លារអាមេរិក និង​អាចបង្កើត​ការងារ​បានចំនួន ១០០កន្លែង។

ក្រុមហ៊ុន “ZHONGQI LIHUI CABLE CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិតខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន ២០,១​លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បានចំនួន ៤៣៩កន្លែង។

ក្រុមហ៊ុន “WINTIME (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រផលិត​ដើមណូអែល គ្រឿងលម្អ និង​អំពូល​ភ្លើង​លម្អ​គ្រប់ប្រភេទ មានទីតាំង​វិនិយោគស្ថិតនៅ​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស​មេនហាតធេន ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ២,៤៣​លាន​ដុល្លារអាមេរិក និង​អាចបង្កើត​ការងារ​បានចំនួន ៦៥១កន្លែង៕

អត្ថបទ​ដោយ៖ ជួប ស្រីរ័ត្ន

X
5s