​​សាកល្បង​ចំណុច​​ទាំង​៣​នេះ​ ​ដើម្បី​​កែ​លម្អ​​បញ្ហា​​​ហិរញ្ញវត្ថុ​របស់​អ្នក​​​



ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​អ្នក​​គឺ​ជា​ជំហាន​ដំបូង​​ដើម្បី​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្ដូរ​ជីវិត​។ ជា​ការ​ពិត​ណាស់​ ​​ទ្រព្យ​សម្បត្តិ​ដែល​យើង​បាន​មក​នេះ​គឺ​វា​មិន​សំខាន់​ទៅ​លើ​​​​ចំនួន​ទឹក​ប្រាក់​ដែល​យើង​រក​បាន​ប៉ុន្មាន​​ទេ​​តែ​សំខាន់​នោះ​គឺ​ពេល​ដែល​យើង​បាន​លុយ​ទាំង​នោះ​​​ហើយ​តើ​យើង​នឹង​​យក​វា​ទៅ​ធ្វើ​អ្វី​និង​ដោយ​របៀប​ណា​។​ នេះ​ជា​ចំណុច​ទាំង​៣​ដែល​អ្នក​គប្បី​ពិចារណា៖

១)​ ប្រាក់​​​ដុល្លារ​គ្រាន់​តែ​ជា​គ្រាប់​អុក​៖ លុយ​វា​គឺ​ជា​វត្ថុ​មួយ​ដែល​យើង​អាច​បញ្ជា​​វា​អោយ​ទៅ​កន្លែង​ផ្សេង​គ្នា​ឬ​​ក៏​នៅ​ជាមួយ​គ្នា​​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​។ ប្រើប្រាស់​ចំនួន​ទឹក​លុយ​ដែល​អ្នក​មាន​​សម្រាប់​ការ​បណ្ដាក់ទុន​​​និង​សន្សំ​សំចៃ​ក៏​បាន​។ ​ដូច្នេះ​ហើយ ​ត្រូវ​ចេះ​​ប្រើ​ប្រាស់​​​​​លុយ​​ដែល​អ្នក​មាន ​​ដើម្បី​ជា​ធ្នាក់​​ស្វែងរក​ដុល្លារ​បន្ថែម​ទៀត​​ទើប​ជា​ការ​ល្អ​។

២) ខ្ជះខ្ជាយ​លុយ​បន្តិច​បន្តួច​ក៏​ជា​បញ្ហា​៖ ពេល​​ខ្លះ​អ្នក​តែង​​តែ​គិត​ថា​ទឹក​ប្រាក់​មួយ​ចំនួន​តូច​ ទោះ​បី​​ចាយ​ខ្ជះខ្ជាយ​​បន្តិច​​​ក៏​វា​គ្មាន​បញ្ហា​នោះ ​​​តែ​​អ្នក​អាច​នឹង​យល់​ច្រឡំ​ក៏​ថា​បាន​។​ អ្នក​នឹង​មិន​អាច​សម្រេច​បំណង​​ ឬ ​​ឆន្ទៈ​ក្នុង​​ការ​សន្សំ​ប្រាក់​បាន​ទេ​ប្រសិន​បើ​អ្នក​តែង​តែ​​ចាយ​វាយ​ខ្ជះខ្ជាយ​មិន​ថា​​លុយ​នោះ​តិច​​ឫ​ច្រើន​។​

៣) ​​​កុំ​ចំណាយ​ពេល​ទាំង​អស់​ ​ដើម្បី​តែ​លុយ​ខ្លាំង​ពេក​៖ ​​មនុស្ស​មួយ​ចំនួន ​គិត​ថា ​លុយ​សំខាន់​ខ្លាំង​​ណាស់​ រហូត​ហ៊ាន​លះបង់​គ្រប់យ៉ាង​​ដើម្បី​បាន​លុយ​។​ ​​ថ្វីបើ​លុយ​វា​សំខាន់​ក៏​ពិត​មែន​ដែល​បដិសេធ​មិន​បាន​ក្ដី​ ប៉ុន្តែ​វា​​មាន​ព្រំ​ដែន​។ ​

ក្នុង​ន័យ​នេះ ​អ្នក​ត្រូវ​ចាំ​ថា លុយ​ជា​ផ្នែក​មួយ​ដែល​នាំ​អ្នក​ទៅ​រក​សុភមង្គល​ ​ប៉ុន្តែ​លុយ​មិន​មែន​ជា​សុភមង្គល​នោះ​ទេ ​ហើយ​បើ​អ្នក​គិត​ថា ​​លុយ​ជា​សុភមង្គល​នោះ ​អ្នក​នឹង​បាត់បង់​​អ្វីៗ​គ្រប់យ៉ាង​ទៅ​វិញ ​ជា​ពិសេស​មនុស្ស​ជា​ទី​ស្រលាញ់​ ​គ្រួសារ​ដ៏​សែន​កក់ក្ដៅ ​និង មិត្តភាព​​រាប់​ឆ្នាំ​របស់​អ្នក​។​ ​ដូច្នេះ​ហើយ ​​អ្នក​ត្រូវ​មាន​ពេល​​សមរម្យ​ដើម្បី​ខ្លួន​ឯង ​ក្នុង​ការ​បង្កើន​សេចក្ដី​សុខ​​ជា​មួយ​​គ្រួសារ​ ឬ មិត្តភ័ក្ដិ​ ​និង ធ្វើ​អ្វី​ល្អ​សម្រាប់​សុខភាព​៕

​​ប្រែ​សម្រួល៖ ព្រំ​ ​សុវណ្ណកណ្ណិកា​​​​ ​ប្រភព៖ ziglarvault.com

X
5s