ភាពខុសគ្នារវាង Preferred Stock និង Common Stock​



ហ៊ុន (Stock) ត្រូវ​បាន​គេ​ប្រើ​ដើម្បី​សំគាល់​ភាព​ជា​ម្ចាស់​នៃ​ភាគ​ហ៊ុន​ក្នុង​ក្រុម​ហ៊ុន។​​ វាជា​ឧបករណ៍​ដែល​ប្រើ​សម្រាប់​ប្រមូល គៀងគរ ​ប្រភព​ទុន​និង​ស្វែង​រក​ប្រាក់​ចំណេញ​សម្រាប់អាជីវកម្ម​នា​ពេល​អនាគត។ ហ៊ុន (Stock) បែង​ចែក​ជា​ពីរ​ប្រភេទគឺ Preferred Stock (ភាគហ៊ុនបរិមា) និង Common Stock (ភាគហ៊ុនទូទៅ)។ តើ​ Preferred Stock និង Common Stock មាន​លក្ខណៈខុសគ្នា​យ៉ាង​ណាខ្លះ?

 

១) Preferred Stock÷

 

ទទួល​បាន​ភាគលាភ​ជាក់លាក់ (Fixed Dividend) ពីក្រុមហ៊ុន

 

មាន​សិទ្ធិ​ទទួល​បា​ន​ការ​សង​ពី​ក្រុមហ៊ុន​មុន​ Common Stock (ករណី​ក្ស័យ​ធន)

 

ភាគលាភដែល​ទទួល​បាន​ច្រើនជាង Common Stock

 

ពេល​ខ្លះ Preferred Stock ជាកូន​កាត់រវាង Bond និង Common Stock

 

វិនិយោគ​លើ Preferred Stock មានហានិភ័យ​តិចជាង Common Stock

 

ភាគហ៊ុននិក​ដែល​កាន់​ Preferred Stock គ្មាន​សិទ្ធិ​បោះ​ឆ្នោតក្នុង​ការ​ងារ​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាល​ក្រុម​ហ៊ុន​ទេ

 

២) Common Stock÷

 

មានសិទ្ធិ​បោះ​ឆ្នោត​និង​សម្រេច​ក្នុង​ការងារ​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន

 

មិនទទួល​បាន​ភាគលាភ​តែ​បានជា​ប្រាក់​ចំនេញ (ទទួលជា​ប្រាក់ចំណេញ​តែអាច​ចែក​ជា​ប្រាក់ឬដាក់ជាទុនវិនិយោគ​បន្តអាស្រ័យលើ​ការ​ចរចាសម្រេច​របស់​ក្រុមប្រឹក្សាភិបាល)

 

ទទួល​បា​ន​ការ​សង​ពី​ក្រុមហ៊ុនក្រោយ​ពេលគេ​ បន្ទាប់​ពី​សង​ទៅ​ Preferred Stock និង​ម្ចាស់​បំណុល​ផ្សេងៗរួច

 

ក្នុង​ករណី​មានការ​បោះផ្សាយ​ភាគហ៊ុន​បន្ថែម Common Stock អាចទទួលបានភាគលាភច្រើនជាង Preferred Stock (ព្រោះតម្លៃ​ហ៊ុន​មានការ​ប្រែ​ប្រួល)

 

តម្លៃ​នៃ Common Stock មាន​ការ​កើនឡើង​លឿន​ជាង​តម្លៃ​នៃ Preferred Stock

 

ទោះជា​មានវិនិយោគលើ Common Stock មាន​ហានិភ័យជាង Preferred Stock តែអ្នក​អាច​ទទួលបានផល​ចំណេញ​ច្រើន​ជាង​វិនិយោគលើ Preferred Stock៕

 

ដោយ÷ ទីន​​ ម៉ាទីយ៉ា
ប្រភព÷ Wendy Connick

X
5s