យុទ្ធសាស្ត្រ ៥យ៉ាង ដើម្បីធ្វើជំនួញជាមួយជនជាតិចិនឲ្យមានប្រសិទ្ធភាព​



មានសហគ្រិន អ្នកជំនួញជាច្រើនចង់សហការធ្វើជំនួញជាមួយជនជាតិចិន។ ប៉ុន្តែមិនថាគម្រោងព្រមព្រៀងអាជីវកម្មរបស់អ្នកល្អឥតខ្ជោះនិងមានភាពប្លែកយ៉ាងណាក៍ដោយ គឺអ្នកត្រូវតែយល់និងធ្វើតាមក្បួនអនុវត្តន៍របស់ពួកគេ។ មិនថាគម្រោងព្រមព្រៀងអាជីវកម្មរបស់អ្នកល្អឥតខ្ជោះនិងមានភាពប្លែកយ៉ាងណាក៍ដោយ គឺអ្នកត្រូវតែយល់និងធ្វើតាមក្បួនអនុវត្តន៍របស់ពួកគេជានិច្ច។

 

ខាងក្រោមនេះគឺជាវក្បូនទាំង ៥យ៉ាងដើម្បីកសាងទំនុកចិត្តជាមួយដៃគូជំនួញចិន៖

 

១) ការយល់ដឹងពីស្ថានភាពនយោបាយ

 

នៅក្នុងប្រទេសចិន ស្ថាប័នការងារនីមួយៗមិនថាក្រុមហ៊ុនតូច ឬធំក្តីគឺសុទ្ធតែមានសមាជិកការងារដែលមកពីគណបក្សដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាល ហើយជាពិសេសនោះគឺជាទូទៅស្ថាប័នការងារណាមួយដែលពាក់ព័ន្ធនឹងបរទេសគឺតម្រូវអោយរាជរដ្ធភិបាលមានសិទ្ធិក្នុងការលូកដៃក្នុងរឿងផ្ទៃក្នុងរបស់ស្ថាប័នការងារ។ ហេតុនេះហើយបានជារាល់ការសម្រេចចិត្តក្នុងអាជីវកម្មណាមួយដែលមានដៃគូអាជីវកម្មជាជនជាតិចិន គឺសុទ្ធតែធ្វើឡើងសមស្របទៅតាមក្របខណ្ឌច្បាប់។ ដូចនេះហើយពេលមានដៃគូអាជីវកម្មជាជនជាតិចិន គឺអ្នកមិនត្រូវជម្រុញឲ្យពួកគេសម្រេចចិត្តលើផ្លូវណាមួយដែលដើរខុសពីលក្ខខណ្ឌរបស់គណបក្សពួកគេទេ។ ហើយបើសិនជាអ្នកអាចធ្វើជាយល់ពីស្ថានការណ៍នយោបាយរបស់ពួកគេហើយប្រកបការងារទៅតាមគោលការណ៍នយោបាយរបស់ពួកគេ គឺពួកគេនឹងចាត់ទុកជាដៃគូដ៍ល្អនិងគួរអោយទុកចិត្ត។

 

២) ត្រូវរហ័សរហួន

 

ជារៀងរាល់ថ្ងៃ គឺមានក្រុមហ៊ុនចិនប្រមាណជាង ១២០០០ ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងដែលបង្ករឲ្យមានភាពប្រកួតប្រជែងជាខ្លាំង ហើយក្រុមហ៊ុនទាំងអស់នេះព្យាយាមជ្រៀតខ្លួនចូលទៅបំពេញតម្រូវការទីផ្សារនោះ ដោយព្យាយាមខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេវាកម្មនិងផលិតផលរបស់ខ្លួនដើម្បីអោយក្រុមហ៊ុនរបស់ខ្លួនមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែង។ ប៉ុន្តែអ្វីដែលអ្នកមិនត្រូវភ្ញាក់ផ្អើលនោះការប្រកួតប្រជែងនេះតែងតែរមែងឲ្យមានការចម្លងផលិតផលពីគ្នាទៅវិញទៅមក។ ដំណោះស្រាយរបស់បញ្ហានេះ គឺអ្នកត្រូវតែវាយលុកទីផ្សារដោយបើកអាជីវកម្មឲ្យបានច្រើន។​ ក្រុមហ៊នចិនធំៗជោគជ័យជាច្រើនមានក្រុមហ៊ុនផ្សេងៗគ្នាជាច្រើន។ វាមិនមែនជារឿងចម្លែកទេដែលក្រុមហ៊ុនម្ហូបអាហាររហ័ស fast food មានក្រុមហ៊ុនលក់សម្លៀកបំពាក់  និងផលិតទំនិញចូលជាដើម។

 

ក្រុមហ៊ុនរបស់ចិនគឺមានការសម្របខ្លួនជាមួយនឹងស្ថានភាពផ្លាស់ប្ដូរទីផ្សារបានយ៉ាងឆាប់រហ័ស ដោយរំពឹងថាដៃគូអាជីវកម្មរបស់ពួកគេនឹងមានភាពបត់បែនយ៉ាងរហ័សដែរ។ ជាទូទៅ ដៃគូអាជីវកម្មជនជាតិចិនតែងតែមានទម្លាប់រហ័សរហួនក្នុងការបត់បែន មិនថាក្នុងទំនាក់ទំនង ឬសកម្មភាពតូចតាចណាមួយដូចជា ការតបអ៊ីម៉ែល ការព្រាងទុកសំណើរណាមួយ និងការយល់ស្រប ឬសម្របខ្លួនទៅតាមការផ្លាស់ប្ដូរនៃកិច្ចសន្យាណាមួយ។

 

៣) យល់ដឹងពីវប្បធម៌

 

ប្រទេសចិនជាប្រទេសវប្បធម៌និយមដែលពួកគេតម្រូវអោយបរទេសគោរពនិងយល់ដឹងពីវប្បធម៌របស់ពួកគេ។ ជាទូទៅជនជាតិចិនតែងតែវាយតម្លៃបរទេសពីកម្រិតនៃការយល់ដឹងអំពីវប្បធម៌របស់ពួកគេ។ ប្រសិនបើអ្នកនៅតែធ្វើមិនយល់មិនដឹងអំពីវប្បធម៌របស់ប្រទេសចិន នោះអ្នកនឹងត្រូវគេឲ្យឈ្មោះថាស្វាស (laowai) ដែលជាពាក្យដែលសំដៅទៅដល់ជនជាតិបរទេសដែលមិនដឹងអ្វីសោះអំពីរបៀបរបបរស់នៅរបស់ប្រជាជនចិន។  

 

 ដូចនេះហើយក្នុងពេលធ្វើទំនាក់ទំនងជាមួយជនជាតិចិនគឺត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើទំនាក់ទំនងជាមួយជនជាតិចិន។ តែបើសិនជា អ្នកមានការខុសឆ្គងក្នុងការប្រព្រឹត្តសកម្មភាពណាមួយដែលប៉ះពាល់ដល់វប្បធម៌របស់ពួកគេគឺពួកគេប្រៀបធៀបអ្នកដូចជាកូនក្មេងតូចម្នាក់ដែលមិនដឹងអ្វីសោះ។ ដូចនេះហើយបើសិនជាមានរឿងនេះកើតមានឡើងក្នុងពេលធ្វើទំនាក់ទំនងជាអាជីវកម្មជាមួយជនជាតិចិន គឺដៃគូជនជាតិចិននោះនឹងមិនចាត់ទុកកិច្ចសន្យាអាជីវកម្មណាមួយរវាងអ្នកនិងពួកគេជាសាច់ការទេ។

 

វប្បធម៌ស្មុគស្មាញមួយទៀតគឺដៃគូអាជីវកម្មជនជាតិចិនចូលចិត្តចំណាយពេលវេលាយូរក្នុងការណាត់ជួបជាលើកដំបូងដោយដំណាក់កាលដំបូងនៃការជួបពិភាក្សានេះគឺគ្មានការនិយាយពាក់ព័ន្ធនឹងរឿងអាជីវកម្មទេ។ ក្នុងដំណាក់កាលនេះគឺដៃគូជនជាតិចិនកំពុងតែស្វែងយល់និងវាយតម្លៃពីអ្នក។ ប៉ុន្តែបើអ្នកធ្វើអោយពួកគេពេញចិត្តត្រង់ចំណុចណាមួយ គឺពួកគេនឹងចំណាយពេលទទួលទានអាហារជាមួយអ្នកហើយពេលនោះហើយដែលពួកគេនឹងពិភាក្សារឿងការងារនិងសហការការធ្វើអាជីវកម្ម។

 

ជាពិសេសនោះ ក្នុងពេលផ្ដល់នាមប័ណ្ណដល់ពួកគេគឺត្រូវហុចដៃពីរ ហើយមិនត្រូវស្លៀកពាក់ពណ៌សពេលមានការណាត់ជួបជាមួយពួកគេព្រោះពណ៌សនេះតំណាងអោយសេចក្ដីស្លាប់ក្នុងជំនឿរបស់ពួកគេ។ ហើយត្រូវតែយល់ព្រមជានិច្ចជាមួយពួកគេពេលពួកគេអញ្ជើញអ្នកទៅទទួលទានអាហារព្រោះការអញ្ជើនេះមានន័យថាពួកគេបានពេញចិត្តអ្នកក្នុងការសហការអាជីវកម្មនោះ។ ហើយទោះបីជាអ្នកមិនចេះញ៉ាំអាហារចិនក៍ដោយ តែត្រូវសម្ដែងដូចជាអ្នកចូលចិត្តអាហារបែបនោះណាស់ដើម្បីសម្ដែងពីការផ្ដល់កិត្តិយសដល់ពួកគេ បើមិនអ៊ីចឹងទេគេនឹងចាត់ទុកដូចជាការប្រមាថ។

 

៤) ផ្ដល់ជាយុទ្ធសាស្រ្តមួយជាជាងកិច្ចព្រមព្រៀងជាក់លាក់

 

អាជីវកម្មចិនតែងតែស្វែងរកដៃគូអាជីវកម្មយូរអង្វែង។ ដូចនេះហើយ ពួកគេនឹងមិនពេញចិត្តពេលដែលអ្នកបានត្រឹមតែស្នើសុំអោយពួកគេទិញផលិតផលរបស់អ្នកព្រោះពួកគេត្រូវការការផ្ដល់យុទ្ធសាស្រ្តដែលទាក់ទាញ។ ជនជាតិចិនត្រូវការការសហការជាយូរអង្វែងហើយមានយុទ្ធសាស្ត្ររឹងមាំដែលអាចបង្កើនវឌ្ឍនភាពជាមួយទីផ្សារចិនគឺវាបង្កើនទំនុកចិត្តរវាងអ្នកនិងពួកគេ។ ការដែលផ្ដល់យុទ្ធសាស្ត្រដែលអាចបង្កើនវឌ្ឍនភាពក្នុងទីផ្សាររបស់ចិនគឺអាចធ្វើឲ្យ ពួកគេយល់ថាអ្នកជាដៃគូដ៍ល្អក្នុងការប្រកបអាជីវកម្មនោះ។

 

ការផ្ដល់សំណើររបស់លោកអ្នកត្រូវតែមើលទៅបង្ហាញអំពីយុទ្ធសាស្ត្រថាផលិតផលនឹងលក់ដាច់ អាចនឹងដល់ចំណុចនេះ អាជីវកម្មនឹងរីកចម្រើនក្នុងរយៈពេល១០ឆ្នាំ។ វិធីសាស្ត្របែបនេះគឺពិតជាបំពេញចិត្តអតិថិជនមែន។

 

៥) ត្រូវតែមានភាពជាក់លាក់

 

ជាមួយនឹងការផ្ដល់យុទ្ធសាស្ត្រអាជីវកម្ម ជនជាតិចិនតែងតែគ្មានការទុកចិត្តលើគម្រងយុទ្ធសាស្ត្រណាមួយដែលបានត្រឹមតែមានពាក្យពេចន៍តែគ្មានទន្និន័យជាលេខ ឬព័ត៌មានជាក់លាក់ព្រោះយុទ្ធសាស្ត្របែបនេះបានត្រឹមតែធ្វើអោយពួកគេមានការមន្ទិលសង្ស័យនិងគ្មានទំនុកចិត្តថាវាអាចជោគជ័យបាន ឬអត់។ ដូចនេះហើយពេលធ្វើការបង្ហាញពីយុទ្ធសាស្ត្រណាមួយដល់ដៃគូអាជីវកម្មចិនគឺអ្នកត្រូវតែមានភាពជាក់លាក់ទាំងទន្និន័យនិងពេលវេលាច្បាស់លាស់ព្រោះអាជីវករជនជាតិចិនគឺមានភាពពូកែខាងផ្នែកអាជីវកម្មដែលពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុណាស់។

 

សូមចងចាំថាផែនការអាជីវកម្មដ៏ល្អមួយត្រូវតែជាភាសាចិនហើយការបកប្រែដោយផ្ទាល់ពីភាសាអង់គ្លេសវាមិនគ្រប់គ្រាន់ទេ។ ជនជាតិទាំងអស់គឺនិយមបទបង្ហាញលក្ខណៈជារូបភាពនិងក្រាហ្វិច។ លើសពីនេះទៅទៀត ខុសគ្នាពីអឺរ៉ុប ជនជាតិចិនឱ្យតម្លៃខ្ពស់អ្វីមួយដែលភាពជាក់លាក់ហើយខ្លឹម។

 

ការប្រកាន់ខ្ជាប់ទៅនឹងប្រពៃណី និងច្បាប់ទាំងអស់ដែលគេនិយមឃើញមានក្នុងវិស័យអាជីវកម្មរបស់ចិន គឺមិនងាយស្រួលនោះទេ។ ទោះយ៉ាងណាក៏ដោយបើសិនជាអ្នកបានសម្រេចដោយជោគជ័យក្នុងការចាប់ដៃគូសហការជាមួយជនជាតិចិន គឺអ្នកនឹងអាចដោះស្រាយនូវទស្សនវិស័យធំធេងនិងចម្រុះនៅក្នុងប្រទេសចិនមួយនេះដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោក៕

 

ដោយ៖ នឿន វណ្ណៈ

X
5s