ប្រធានាធិបតីទាំង៥រូប ដែលមានជាងគេបំផុតនៅសហរដ្ឋអាមេរិកគ្រប់សម័យកាល
សហរដ្ឋអាមេរិកជាប្រទេសមួយ ដែលមានអំណាច ទាំងផ្នែកយោធា នយោបាយ និង សេដ្ឋកិច្ចនៅលើពិភពលោក។ ដូច្នេះហើយ ថ្នាក់ដឹកនាំរបស់ប្រទេសនេះក៏មានឥទ្ធិពលខ្លាំងណាស់ដែរ ហើយបើនិយាយអំពីទ្រព្យសម្បត្តិវិញ ក៏មិនអន់ដែរ។
ខាងក្រោមនេះ ជាប្រធានាធិបតីទាំង៥រូប ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាមេរិក៖
១) George Washington (ទ្រព្យសម្បត្តិ៥២៥ លានដុល្លារ) ៖ Washington គឺជាប្រធានាធិបតីទី១របស់អាមេរិក ចាប់ពីឆ្នាំ ១៧៨៩ដល់ ឆ្នាំ១៧៩៧ ។គាត់មានចម្ការធំមួយឈ្មោះថា Mount Vernon ដែលមានកសិដ្ឋានចំនួន៥ នៅលើដីចំនួន៣២៣៧ហិកតារហើយមានអ្នកបម្រើចំនួន៣០០នាក់។ នៅកាន់តំណែងជាប្រធានាធិបតី លោកទទួលបានប្រាក់បៀវត្ស ចំនួន២ភាគរយនៃថវិកាសហរដ្ឋអាមេរិកទាំងមូល។
[caption id="attachment_6837" align="aligncenter" width="600"]
ប្រភព៖ www.history.com[/caption]
២) Thomas Jefferson (ទ្រព្យសម្បត្តិ២១២លានដុល្លារ)៖ Jefferson គឺជាប្រធានាធិបតីទី៣របស់អាមេរិកចាប់ពីឆ្នាំ១៨០១ដល់ឆ្នាំ១៨០៩។ គាត់ក៏មានចម្ការដ៏ធំមួយផងដែរឈ្មោះថាMonticello ទំហំ២០២៣ហិកតារហើយវាក៏ជាស្ថាបត្យកម្មដ៏អស្ចារ្យមួយដែរនៅទីនោះ។
[caption id="attachment_6839" align="aligncenter" width="600"]
ប្រភព៖ www.biography.com[/caption]
៣) Theodore Roosevelt (ទ្រព្យសម្បត្តិ១២៥លានដុល្លារ)៖ Roosevelt គឺជាប្រធានាធិបតីទី២៦របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩០១ដល់ឆ្នាំ១៩០៩។ គាត់បានប្រសូតឡើងពីគ្រួសារអភិជនមួយគាត់ទទួលបានប្រាក់ជាច្រើន។តែលុយជាច្រើនរបស់គាត់ក៏ត្រូវបានខាតបង់ច្រើនដែរដោយសារតែការចិញ្ចឹមសត្វ។
[caption id="attachment_6840" align="aligncenter" width="600"]
ប្រភព៖ abcnews.go.com[/caption]
៤) Andrew Jackson (ទ្រព្យសម្បត្តិ១១៩លានដុល្លារ)៖ Jackson គឺជាប្រធានាធិបតីទី៧របស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ១៨២៩ដល់ឆ្នាំ១៨៣៧។ មុនពេលចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងជាមួយជនជាតិអាមេរិកថ្នាក់កណ្ដាល លោកបានក្លាយជាទៅជាប្រធានាធិបតីដែលមានជាងគេនៅឆ្នាំ១៨០០បាត់ទៅហើយ។
[caption id="attachment_6841" align="aligncenter" width="600"]
ប្រភព៖ www.biography.com[/caption]
៥) Jame Madison (ទ្រព្យសម្បត្តិ១០១លានដុល្លារ)៖ Madison គឺជាប្រធានាធិបតីទី៤របស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ១៨០៩ដល់ឆ្នាំ១៨១៧។ គាត់គឺជាម្ចាស់ដីនៅឯOrange Country ក្នុងរដ្ឋCarlifonia ។ហើយគាត់រកប្រាក់បានកាន់តែច្រើនថែមទៀតតាមរយៈការធ្វើជារដ្ឋលេខាធិការនិងប្រធានាធិបតីនេះឯង៕
[caption id="attachment_6842" align="aligncenter" width="600"]
ប្រភព៖ www.biography.com[/caption]
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ 247wallst.com & www.richestlifestyle.com




