ទីក្រុងទាំង ១០ ដែលមានតម្លៃចាយវាយថ្លៃជាងគេក្នុងពិភពលោកក្នុងឆ្នាំ ២០១៨
យោងទៅតាមរបាយការប្រចាំឆ្នាំស្ដីអំពីតម្លៃរស់នៅជុំវិញពិភពលោក (Worldwide Cost of Living report) ដែលបានចាត់ថ្នាក់ទីក្រុងទាំង១០ដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោក។ របាយការណ៍មួយនេះបានធ្វើការប្រើប្រាស់តម្លៃជាង ៤០០ ក្នុងតម្លៃផលិតផលនិងសេវាកម្ម១៦០មុខ ដោយរួមបញ្ចូលទាំងម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងតម្លៃជួយផ្ទះជាដើម។
ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ ចាប់តាំងពីឆ្នាំ ២០១៤ ដោយវ៉ាដាច់ទីក្រុងតូក្យូ។
ទីក្រុងក្នុងតំបន់អាស៊ីនិងអ៊ឺរ៉ុប នាំមុខជាទីក្រុងដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោកក្នុងឆ្នាំ ២០១៨។
ខាងក្រោមនេះគឺជាទីក្រុងទាំង ១០ ដែលមានតម្លៃចាយវាយថ្លៃជាងគេក្នុងឆ្នាំ ២០១៨៖
១) ទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១

២) ទីក្រុងប៉ារីស ប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខ២

៣) ទីក្រុងហ្សីរិច ប្រទេសស្វីស ជាប់ចំណាត់ថ្នាក់លេខ៣

៤) ទីក្រុងហុងកុង ហុងកុង ជាប់ចំណាត់ថ្នាក់លេខ៤

៥) ទីក្រុងអូស្លូ ប្រទេសន័រវែស ជាប់ចំណាត់ថ្នាក់លេខ៥

៦) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាប់ចំណាត់ថ្នាក់លេខ៦

៧) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៧

៨) ទីក្រុងកូពែនហាក ប្រទេសដាណឺម៉ាក ជាប់ចំណាត់ថ្នាក់លេខ៨

៩) ទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ជាប់ចំណាត់ថ្នាក់លេខ៩

១០) ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាប់ចំណាត់ថ្នាក់លេខ ១០៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ www.businessinsider.com