ក្រុមហ៊ុន Tesla មានគម្រោងទិញក្រុមហ៊ុនបច្ចេកវិទ្យាថាមពល Maxwell Technologies ក្នុងតម្លៃ ២១៨ លានដុល្លារអាមេរិក
ក្រុមហ៊ុន Telsa មានគម្រោងទិញយកក្រុមហ៊ុនបច្ចេកវិទ្យាថាមពល Maxwell Technologies ក្នុងតម្លៃ ២១៨លានដុល្លារអាមេរិក នេះបើតាមការប្រកាសឲ្យដឹងពីក្រុមហ៊ុន Tesla កាលពីថ្ងៃចន្ទកន្លងទៅ។
ក្រុមហ៊ុនមួយនេះនឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុនក្រុមហ៊ុនថាមពលនេះ ៤៥,៩ លានហ៊ុន ក្នុងតម្លៃ ៤,៧៥ដុល្លារក្នុងមួយហ៊ុនក្នុងប្រតិបត្តិការផ្សារហ៊ុនទាំងអស់ ដោយវាស្មើនឹង ៥៥ភាគរយនៃតម្លៃបិទផ្សារហ៊ុនដែលខ្ពស់ជាងតម្លៃ ៣,០៧ដុល្លារក្នុងមួយហ៊ុនរបស់ក្រុមហ៊ុន Maxwell កាលពីថ្ងៃសុក្រកន្លងទៅ ដែលចំនួននេះស្មើនឹងតម្លៃសរុប ២១៨ លានដុល្លារ។
ក្រុមហ៊ុន Tesla បានប្រកាសថាខ្លួនកំពុងស្វែងរកក្រុមហ៊ុនដែលមានសក្ដានុពលដើម្បីជួយទៅដល់បេសកកម្មរបស់ខ្លួនដើម្បីក្លាយជាក្រុមហ៊ុនដែលសន្សំសំចៃថាមពលឈានមុខគេលើលោក។
ក្រុមហ៊ុន Maxwell គឺជាក្រុមហ៊ុនផលិតឧបករណ៍ផ្ទុកថាមពលអគ្គីសនី (ultracapacitor)ដែលអាចស្ដុកថាមពលបានច្រើននិងបញ្ចូនថាមពលបានលឿនរហ័ស។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk គឺជាអ្នកគាំទ្ររថយន្តដែលប្រើប្រព័ន្ធបច្ចេកវិទ្យាថាមពលមួយរូប ដោយលោកបាននិយាយថាបច្ចេកវិទ្យាមួយនោះអាចនឹងមានដំណើរការល្អប្រសើរជាងការប្រើប្រាស់ប្រព័ន្ធអាគុយ។
ក្រុមហ៊ុន Maxwell អាចផលិតអាគុយអគ្គីសនីដែលអាចមានប្រសិទ្ធភាពជាងអាគុយផ្សេងៗដែលប្រើប្រាស់ក្នុងឧស្សាហកម្មរថយន្តសព្វថ្ងៃ។ វាអាចជួយកាត់បន្ថយថ្លៃចំណាយក្នុងការផលិតឡានប្រើប្រាស់អគ្គីសនី ដោយវាល្អជាងក្រុមហ៊ុនផលិតអាគុយដូចជាក្រុមហ៊ុនសព្វថ្ងៃនេះទៅទៀត៕
ដោយ៖ លង់ វណ្ណៈ