សិក្ខាសាលាផ្សព្វផ្សាយស្តីពី "អក្ខរកម្មមេឌា" សម្រាប់សិស្សានុសិស្សក្នុងខេត្តកំពង់ចាម​



វគ្គ​​​សិក្ខា​សាលា​​ផ្សព្វផ្សាយ​​ស្តី​ពី "​អក្ខរ​កម្ម​​មេឌា" សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ រៀបចំឡើងដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដែល​​ប្រព្រឹត្ត​​ទៅ​​កាលពី​ថ្ងៃ​​សៅរ៍ ១៣​​រោច ខែ​​បុស្ស ឆ្នាំ​​ច សំរឹទ្ធិ​ស័ក ព.ស.២៦៥២ ​​ត្រូវនឹងថ្ងៃ​ទី០២ ខែ​កុម្ភះ ឆ្នាំ២០១៩ នៅ​​វិទ្យាល័យ​​​សម្តេច​​ហ៊ុន សែន ពាម​ជីកង ខេត្ត​​កំពង់​ចាម ដោយ​​មាន​​សិស្ស​​ចូល​រួម​​សរុប​​ចំនួន​​ប្រមាណ​​២០០​​នាក់ ក្នុងគោលបំណងដើម្បី​​​ណែនាំ​​ដល់​​សិស្សានុសិស្ស​​ឲ្យចេះ​​វាយ​​តម្លៃ​​លើ​​បណ្តាញ​​សង្គម​។ ​

សិស្សានុសិស្សមានឱកាស​​ពិភាក្សា​ និង​​​បក​​ស្រាយ​​​លើ​​​៤​​ចំនុច​​សំខាន់​ៗ​ ក្នុង​​​នោះ​​​មាន​​​ដូច​​​ជា៖

១.​ ការ​​ការ​​ពារ​​សុវត្ថិ​ភាព (Security) និង​​ឯក​ជន​ភាព​ (Privacy)លើ​​បណ្តាញ​​សង្គម

២.​ ការ​​​វិភាគ​​លើ​​​ព័ត៌​មាន​​ពិត និង​​មិន​​ពិត

៣.​ ការ​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​ប្រកប​​ដោយ​​ទំនួល​​ខុស​ត្រូវ

៤.​ ​ការ​​ផលិត​​មាតិកា​​ព័ត៌មាន​​​​ដែល​​គួរ​​ឱ្យ​​ចាប់​​អារម្មណ៍

សូម​​ជម្រាប​​ផងដែរថា អក្ខរកម្ម​​មេឌា គឺ​​ជា​​សមត្ថ​ភាព ក្នុង​​ការ​​ វិភាគ វាយ​​តម្លៃ និង​​បង្កើត​​ខ្លឹម​សារ នៅ​​លើ​​គ្រប់​​ទម្រង់​​ផ្សេងៗ​​នៃ​​មេឌា៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

X
5s