សម្រង់សម្ដី ១០ឃ្លា របស់លោក ប្រេន ត្រេស៊ី កំពូលអ្នកនិពន្ធសៀវភៅ
លោក ប្រេន ត្រេស៊ី (Brian Tracy) គឺជាអ្នកនិពន្ធដ៏ល្បីមួយរូបជនជាតិអាមេរិកកាត់កាណាដា។ លោក ប្រេន ត្រស៊ី កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ ១៩៤៤។ សព្វថ្ងៃលោកគឺជានាយកប្រតិបត្តិក្រុមហ៊ុន Brian Tracy International ប៉ុន្តែមនុស្សភាគច្រើនស្គាល់រូបលោកដោយសារតែលោកជាអ្នកនិពន្ធ និងជាអ្នកនិយាយសាធារណៈដ៏ពូកែម្នាក់។ លោកនិពន្ធសៀវភៅជាង ៧០ក្បាល ហើយសៀវភៅល្បីៗមានដូចជា Eat that frog, Earn What You're Really Worth និង The Psychology of Achievement ជាដើម។ ខាងក្រោមនេះគឺជាសម្រង់សម្ដី១០ឃ្លា របស់លោកប្រេន ត្រេស៊ី៖
១) «មនុស្សជោគជ័យគឺជាមនុស្សដែលស្វែងរកឱកាសដើម្បីជួយអ្នកដទៃ ខណៈដែលមនុស្សបរាជ័យតែងតែសួរតើ តើខ្ញុំជួយអ្នកបានប្រយោជ៍អ្វី?»
២) «អ្នកត្រូវសន្សំការខិតខំប្រឹងប្រែងរបស់អ្នកបន្ដិចៗម្ដងៗ មុនអ្នកអាចសម្រេចរឿងមួយដែលមានតម្លៃសម្រាប់អ្នក។»
៣) «មនុស្សជោគជ័យជាមនុស្សដែលប្រកាន់ខ្ជាប់នូវទម្លាប់ជោគជ័យ។»
៤) «មិនសំខាន់ថាអ្នកមកពីទីណា កន្លែងណានោះទេ តែសំខាន់ថាតើអ្នកចង់ទៅទីណា។»
៥) «អ្នកមិនអាចគ្រប់គ្រងរឿងដែលកើតឡើងចំពោះអ្នកនោះទេ តែអ្នកអាចគ្រប់គ្រងអាកប្បកិរិយារបស់អ្នកទៅលើរឿងដែលកើតឡើងចំពោះអ្នក។»
៦) «ការទំនាក់ទំនងគឺជាជំនាញដែលអ្នកអាចរៀនបាន។ ប្រសិនបើអ្នកពិតជារៀននិងបង្កើនសមត្ថភាពរបស់អ្នកមែន នោះគ្រប់ផ្នែកនៃជីវិតរបស់នឹងកាន់អភិវឌ្ឍល្អប្រសើរ។»
៧) «សមត្ថភាពក្នុងការសម្រេចចិត្តគឺជាអត្តចរិតរបស់មនុស្សពូកែ។ គ្រប់ការសម្រេចចិត្តទាំងអស់គឺសុទ្ធតែល្អជាងការមិនសម្រេចចិត្ត។»
៨) «វិនិយោគ៣ភាគរយនៃចំណូលរបស់អ្នកដើម្បីអភិវឌ្ឍខ្លួនអ្នក ពីព្រោះវាជាការធានាអនាគតរបស់អ្នក។»
៩) «អ្នកចំណាយមួយនាទីក្នុងការធ្វើផែនការ មានន័យថាអ្នកចំណេញពេល១០នាទីក្នុងការធ្វើការងារ។»
១០) «មនុស្សដែលមានគោលដៅសរសេរទុកច្បាស់លាស់លើក្រដាសអាចសម្រេចគោលដៅបានឆាប់ជាងមនុស្សដែលគ្មានគោលដៅ។»
ដោយ៖ លង់ វណ្ណៈ