ចិនអាចប្រែក្លាយខ្លួនជាប្រទេសបដិវត្ដន៍ឧស្សាហកម្មទី៤.០ ដំបូងគេក្នុងសកលលោក
លោកប្រធានាធិបតី ស៊ី ជិងពីង បានថ្លែងទៅកាន់អ្នកទស្សនកិច្ចជាន់ខ្ពស់ថា ប្រទេសចិនធ្លាប់បានចាញ់ក្នុងបដិវត្តន៍ឧស្សាហកម្មបីលើករួចមកហើយ។ វាគឺជាប្រវិត្ដិសាស្រ្ដមួយ ដែលបានបង្រៀនប្រទេសចិនអោយក្លាយជាអ្នកដឹកនាំពិភពលោក។ លោក ស៊ី បានលើកឡើងថា លោកនឹងដាក់ចិត្ដដាក់កាយ ប្រែក្លាយក្លាយប្រទេសចិនជាប្រទេសបដិវត្ដន៍ឧស្សាហកម្ម៤.០ ដំបូងគេក្នុងពិភពលោក ដោយបដិវត្តន៍នេះរួមមានទាំងបច្ចេកវិទ្យាថ្មីៗ ដូចបច្ចេកវិទ្យា AI (artificial intelligence) ចង្វាក់ផលិតកម្មបែបទំនើប (Modern manufacturing) , មនុស្សយន្ត, (បច្ចេកវិទ្យាឆ្លុះរកវត្ថុតូចៗ) nanotechnology, វិស្វកម្មជីវវិទ្យា (bioengineering) និង quantum computing។
គួរបញ្ជាក់ផងដែរថាបដិវត្ដន៍ឧហស្សាហកម្ម១.០បានបង្កើតឡើងក្នុងអំឡុងសតវត្សទី ១៨ និង ១៩ ចក្រភពអង់គ្លេសបានបង្កើតម៉ាស៊ីនចំហាយទឹកឡើងហើយបានផ្លាស់ប្ដូរខ្លួនចេញប្រទេសដែលពឹងផ្អែកទៅលើសេដ្ឋកិច្ចកសិកម្ម។
បដិវត្ដន៍ឧស្សាហកម្មលើក២.០កើតឡើង មុនសង្គ្រាមលោកលើកទី១ អាមេរិកបានបង្កើតម៉ាស៊ីនផលិតអគ្គីសនី រោងចក្រចង្វាក់ផលិតកម្ម និងគ្រឿងម៉ាស៊ីន។
បដិវត្ដន៍ឧស្សាហកម្ម៣.០ អាមេរិកបានបង្កើតប្រព័ន្ធឌីជីថល មានដូចជាកុំព្យូទ័រ អ៊ីនធឺណេត និង ព័ត៌មានវិទ្យា។ បដិវត្ដន៍ដែលបានកើតឡើងទាំង ៣លើកគឺសុទ្ធតែអាមេរិកទាំងអស់ដែលបានបង្កើតប្រវត្ដិសាស្រ្ដនោះឡើង។
ដើម្បីប្រែក្លាយប្រទេសចិនឲ្យក្លាយជាប្រទេសបដិវត្ដន៍ឧស្សាហកម្មទី៤.០បាន ចិនបានចំណាយកម្លាំងសឹងតែមួយប្រទេស សិក្សាទៅលើការបច្ចេកវិទ្យា AI ។ ថែមទាំងសិក្សាលើភាពរីកចម្រើននៃផលិតភាពការងារក្នុងប្រទេស និងផ្ដោតខ្លាំងទៅលើភាពជាសហគ្រិនរបស់អាជីវកម្ម Start-up។
នៅចុងឆ្នាំ ២០១៧ ទឹកប្រាក់វិនិយោគិនបរទេសដែលវិនិយោគទៅលើ Start-up បច្ចេកវិទ្យាAI បានកើនឡើងដល់ទៅ ៤៨ ភាគរយ ក្នុងចំណោមទឹកប្រាក់វិនិយោគធំមួយទៅលើផ្នែកបច្ចេកវិទ្យាក្នុងសកល ហើយវាជាទិន្នន័យមួយធ្វើឲ្យប្រទេសចិនយកឈ្នះប្រទេសអាមេរិកជាលើកដំបូងផងដែរ។
បើយោងតាមការស្ទង់មតិទៅលើនាយកប្រតិបត្ដិរបស់ប្រទេសចិននិងអាមេរិកជាច្រើនរូប គេឃើញថានាយកប្រតិបត្ដិចិនសឹងតែ២៥%បានប្រើប្រាស់បច្ចេកវិទ្យាAIនៅក្នុងក្រុមហ៊ុនរបស់ពួកគេ។ ចំពោះនាយកប្រតិបត្ដិអាមេរិកវិញមានតែ៥%ប៉ុណ្ណោះដែលបានប្រាស់បច្ចេកវិទ្យា AI។ លោក Black Stone’s Steve Schwarzman បានលើកឡើងក្នុងកិច្ចពិភាក្សា Davos ថាក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មីទាំងអស់នៅប្រទេសចិនគឺសុទ្ធតែបង្កើតអាជីវកម្មដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាAI ដែលនេះសបញ្ជាក់ឲ្យឃើញថាបច្ចេកវិទ្យា AIនៅក្នុងប្រទេសចិនកំពុងតែរីកចម្រើនខ្លាំងជាងប្រទេសអាមេរិក ទោះបីជាអាមេរិកជាប្រទេសដែលធ្លាប់បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាមុនគេក៏ដោយ៕
ប្រភព CNBC