អនុវត្ត​ក្បួន​ទាំង​៤​​យ៉ាង​នេះ ​ដើម្បី​ការពារ​កុំ​អោយ​បាត់បង់​​អាជីព​ការងារ​​ដោយ​មិន​ដឹង​ខ្លួន​​



​​​​ចង់​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ ​​មនុស្ស​ម្នាក់ៗ​ពិត​ជា​ត្រូវ​ការ​អាជីព ​និង ​ការងារ​មួយ​ច្បាស់លាស់​ ​ដើម្បី​​ធានា​អំពី​​ប្រាក់​ចំណូល​ ​​​និង ការអភិវឌ្ឍន៍​ខ្លួន​​ឲ្យ​​កាន់​តែ​ប្រសើរ​។ ​​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន ​​​បាន​ភ្លេច​គិត​​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ​ជា​ហេតុ​នាំ​ឲ្យ​អាជីព​ការងារ​របស់​ខ្លួន​ ​ត្រូវ​រលាយ​ដោយ​មិន​ដឹង​ខ្លួន​។ ​ខាងក្រោម​នេះ ​ជា​ចំណុច​សំខាន់ៗ​ដែល​គួរ​អនុវត្ត​ ​ដើម្បី​ជៀសវាង​កុំ​អាជីព​ការងារ​របស់​អ្នក​ត្រូវ​បំផ្លាញ់​៖​​​​

១) កុំ​ជឿ​នូវ​អ្វី​ដែល​មិន​បាន​ឮ​៖ អ្នក​និពន្ធ​Zig Zilar បាន​និយាយ​ថា​៖​"​​«នៅ​ពេល​មាន​គេ​សរសើរ​អ្នក​​​ថា​អ្នក​ពិត​ជា​​អស្ចារ្យ​ ​ពេល​នោះ​អ្នក​នឹង​​ជឿ​គេ​​ហើយ​​សមត្ថភាព​ធ្វើ​ការ​ងារ​របស់​អ្នក​នឹង​ធ្លាក់​ចុះ»។ ដូចនេះ​បើ​អ្នក​មិន​ចង់​បំផ្លាញ​ការងារ​របស់​ខ្លួន​ឯង​​ទេ​​​អ្នក​គួរ​តែ​ផ្ដោត​សំខាន់​ទៅ​លើ​គោល​ដៅ​របស់​អ្នក​រហូត​​ចេញ​​ផ្លែផ្កា​ដូច​ដែល​ខ្លួន​ចង់​បាន​​។​​

២) រក្សា​ចិត្ត​ស្មោះត្រង់៖ ​​​​ ​អ្នក​នឹង​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​បំផ្លាញ​ការងារ​ខ្លួន​ឯង​​នៅ​ពេល​ដែល​អ្នក​​ក្បត់​នឹង​សតិសម្បជញ្ញៈ​​​​របស់​ខ្លួន​។​​​ ហេតុ​ដូចនេះ​ភាព​ស្មោះត្រង់​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង​ក៏​អាច​​ជំរុញ​ចិត្ត​អ្នក​អោយ​ស្រលាញ់​នូវ​ការងារ​ដែល​អ្នក​មាន​សព្វ​ថ្ងៃ​នេះ​ដែរ។ ​​​​​​

៣) ជៀសវាង​ការ​សេពសុរា​ និង​ គ្រឿងញៀន៖ យើង​មិន​អាច​ធ្វើ​កិច្ចការ​​មួយ​បាន​ជាប់​លាប់​ទេ​នៅ​ពេល​ យើង​ប្រើប្រាស់​ថ្នាំ ​ឬ​ ​សេព​​គ្រឿង​​ស្រវឹង​នាៗ​​ព្រោះ​​ពូក​វា​អាច​ធ្វើ​អោយ​ការ​គិត​ ​និង​ ​​ការ​ចងចាំ​​របស់​យើង​អន់​ខ្សោយ​បាន​។ ដូច​នេះ​អ្នក​គួរ​ជៀស​អោយ​ឆ្ងាយ​ពី​ពូក​វា។ ​

៤​​​​​​​​​​​) ​​ ធ្វើ​ជា​មនុស្ស​ដែល​គួរ​អោយ​ទុក​ចិត្ត​៖ នៅ​កន្លែង​ធ្វើ​ការ​ក៏​ដូច​ជា​ការ​រក​ស៊ី​ជា​ដើម ​​​​​​ការ​​​​ទុក​ចិត្ត​​គ្នា​នេះ​ពិត​ជា​មាន​សារៈសំខាន់​​ណាស់​​​នៅ​​ពេល​ដែល​យើង​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​​នរណា​​​​​ម្នាក់​ជា​ពិសេស​ដៃ​គូ​សហការ​រក​ស៊ី។​ ដើម្បី​រក្សា​ការងារ​អ្នក​អោយ​បាន​គង់វង្ស​គប្បី​​ត្រូវ​តាំង​ចិត្ត​​តស៊ូ​អោយ​ខ្លាំង​ទៅ​នឹង​ការងារ​ដែល​អ្នក​កំពុង​តែ​មាន​៕

​​​​​​​​ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា ​ប្រភព៖ ziglarvault.com

X
5s