​មេចារកម្ម​អាមេរិក៖ ​ក្រុម​ ISIS ​បាន​ប្រើ​ ​និង​អាច​ផលិត​​អាវុធ​គីមី​​



លោក​ John Brennan នាយក​​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​​ CIA បាន​ថ្លែង​ថា​ ​ក្រុម​សកម្មជន​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុលនិយម​​បាន​ប្រើ​ប្រាស់​អាវុធ​គីមី​​នា​ពេល​កន្លង​មក​ ហើយ​ពួក​គេ​ថែម​ទាំង​មាន​សមត្ថភាព​​ផលិត​អាវុធ​ធុន​តូច​គឺ​ អាវុធ​​ដែល​មាន​ផ្ទុក​សារជាតិ​ក្លរីន​ ​​និង​ ឧស្ម័ន​ mustard

លោក​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​យើង​​បាន​រក​ឃើញ​​ភស្តុតាង​ជាក់​ស្ដែង​ជា​ច្រើន​​នៅ​កន្លែង​ដែល​ក្រុម​អាយស៊ីស​បាន​ប្រើ​ប្រាស់​គ្រឿង​ផ្ទុះ​​មាន​ផ្ទុក​សារជាតិ​គីមី​នៅ​​​សមរភូមិ​ប្រយុទ្ធ»។ លោក​ថែម​ទាំង​បាន​​​​លើក​ឡើង​បន្ថែម​ទៀត​ថា​ ​ពួក​គេ​អាច​នឹង​ផលិត​ក្នុង​បរិមាណ​ណា​មួយ​ដែល​អាច​​នាំ​ចេញ​ទៅ​កាន់​បស្ចឹម​ប្រទេស​ដើម្បី​ស្វែង​រក​ចំណូល​ទ្រទ្រង់​សកម្មភាព​របស់​គេ​ថែម​ទៀត​ផង។

តាម​របាយការណ៍​ពី​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​មាន​ប្រទេស​ពីរ​ដែល​ជា​ប្រភព​នៃ​ការ​ផលិត​អាវុធ​គីមី​ គឺ​អ៊ីរ៉ាក់​ និង​ស៊ីរី៕

ដោយ៖ រតនៈ​វិភូ

X
5s