មន្រ្ដីថៃនឹងបង្ហោះDrone ៥០គ្រឿងដើម្បីបាញ់ទឹក កាត់​បន្ថយខ្យល់ពុល​



ក្នុងរយៈពេលថ្មីៗមកនេះ ប្រទេសថៃកំពុងជួបនឹងបញ្ហកម្រិតខ្យល់កខ្វក់ PM 2.5 ដែលអាចបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរទៅដល់ប្រជាជនរស់នៅក្នុងទីក្រុងបាងកក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសថៃបានចេញផ្សាយថា អាជ្ញាធរថៃបានដាក់ពង្រាយយន្តហោះបើកបរដោយស្វ័យប្រវត្តិ (Drone) ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្យល់កខ្វក់ដែលមានកម្ទេចធូលី គេ​ស្គាល់​ថា​ឈ្មោះ​ថា PM2.5 មាន​ភាគ​ល្អិត​នៃ​ធូលី​ទំហំ​តូច​ជាង ២.៥​មីក្រូម៉ែត្រ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្រិត​គ្រោះ​ថ្នាក់​បំផុត​ ដោយ​សារ​តែ​ទំហំ​ដ៏​តូច​របស់​វា​អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត ព្រម​ទាំង​ប៉ះ​ពាល់​ដល់​សរីរាង្គ​ផ្សេងៗ​ទៀត​ផងដែរ ដែលបានធ្វើឲ្យប្រជាជនថៃទទួលរងនូវបញ្ហាសុខភាព។ អាជ្ញាធរថៃនឹងបង្ហោះ Drone ចំនួន ៥០ គ្រឿងដោយមួយគ្រឿងផ្ទុកទឹកបាន ១០លីត្រដើម្បីបាញ់ទឹកទៅក្នុងខ្យល់ ដើម្បីជួយកាត់បន្ថយការបំពុលខ្យល់អាកាសដែលអាចបង្ករគ្រោះថ្នាក់ដល់ប្រជាជននៅក្នុងទីក្រុងថៃបានខ្លះ ប្រសើរជាងមិនបានធ្វើអ្វីសោះ។

ដើម្បីបង្ការបញ្ហានេះ ក្រុមអាជ្ញាធរបានប្រកាសបិទសាលារៀនជាច្រើនកន្លែងក្នុងទីក្រុងបាងកករហូតដល់សប្ដាហ៍ក្រោយ ដោយសារខ្យល់ពុលខ្លាំង ហើយក៏បានសំណូមពរមិនឲ្យប្រជាជនប្រើប្រាស់រថយន្តផ្ទាល់ខ្លយន ដោយប្រើប្រាស់រថភ្លើងនិងឡានក្រុងជំនួសវិញ និងជៀសវាងការបាញ់កាំជ្រួច ឬដុតក្រដាសសែននៅឱកាសពិធីបុណ្យចូលចិនឆ្នាំថ្មីខាងមុខនេះឡើយ។

គួរបញ្ជាក់ផងដែរថា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃក៏បានចេញសេចក្ដីប្រកាសព៍ត៌ដល់ប្រជាជនកម្ពុជាដែលមានវត្តមាននៅក្នុងទីក្រុង​ បាងកក ឲ្យ​ថែរក្សា​សុខភាព និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ពាក់​ម៉ាស​ការពារ​ប្រភេទ​ N95។

ប្រភព africanews

X
5s