ជប៉ុននឹងធ្វើការនេសាទត្រីបាឡែន​ឡើង​វិញ​ក្រោយ​ខកខាន​ជា​ច្រើន​ទសវត្សរ៍​​



ការនេសាទត្រីបាឡែនយកមកធ្វើជាអាហារគឺជាផ្នែកដ៏សំខាន់ក្នុងវប្បធម៌ជនជាតិជប៉ុន។ កាលពីឆ្នាំ១៩៨៦ ជប៉ុនបានចុះកិច្ចសន្យាជាមួយនឹង IWC (International whaling commission) ជាអង្កការប្រយុទ្ធប្រឆាំងនឹងការនេសាទត្រីបាឡែន។ ដោយសារតែដូចច្នឹងហើយ ជប៉ុនក៏បានផ្អាកការនេសាទរបស់ខ្លួនអស់រយៈពេល ៣០ឆ្នាំមកហើយទៅលើជំនួញមួយនេះ។ ប៉ុន្តែកាលខែកញ្ញាកន្លងទៅ ជប៉ុនធ្លាប់បានធ្វើការស្នើសុំឲ្យមានការនេសាទត្រីបាឡែនឡើងវិញដែរ ប៉ុន្ដែត្រូវបាន IWC ច្រានចោលនូវសំណើរមួយនេះ។

ថ្មីៗនេះជប៉ុនក៏បានប្រកាសដកខ្លួនចេញអង្កការ IWC នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩ខាងមុខនេះ ដោយបានប្រកាសថាខ្លួននឹងធ្វើការនេសាទនៅក្នុងដែនសមុទ្ររបស់ខ្លួនតែប៉ុណ្ណោះដែលជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន ហើយ​មិនធ្វើការនេសាទក្នុងសមុទ្រអង់តាកទិក ឬ សមុទ្រណាផ្សេងនៅតំបន់អឌ្ឍគោលខាងត្បូងឡើយ ក្រៅដែនសមុទ្ររបស់ខ្លួនឡើយ។

អ្នកស្រី​ Nicolas Beynon ជាសមាជិកនៃសង្គមមនុស្សធម៌អន្ដរជាតិបានលើកឡើងថា ជប៉ុននឹងត្រូវបានសមាគមន៍អន្ដរជាតិផ្កោលទោសចំពោះការនេសាទត្រីបាឡែន ព្រោះវាជាអំពើខុសច្បាប់ដែលអន្ដរជាតិបានចែងមក៕

ប្រភព SCMP

X
5s