កំហុសដ៏ពេញនិយមចំនួន ១៣ ដែលសហគ្រិនថ្មីថ្មោងភាគច្រើនបានជួបប្រទះញឹកញាប់ជាងគេ
តើអ្វីទៅជាកំហុសទូទៅរបស់សហគ្រិនថ្មីថ្មោងនៅពេលចាប់ផ្តើមចូលប្រឡូកធ្វើអាជីវកម្មដំបូងបំផុត? ផ្អែកលើចម្លើយដែលទទួលបានពីការផ្តល់មតិរបស់អ្នកជំនួញដែលបានប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីល្បាញគឺ Quora បានបង្ហាញលទ្ធផលចំនួន ១៣ធំៗ ដែលជាកំហុសទូទៅរបស់សហគ្រិនថ្មីថ្មោងភាគច្រើនបានជួបប្រទះញឹកញាប់ជាងគេដូចខាងក្រោមនេះ៖
១. មានភាពមន្ទិលសង្ស័យជ្រុលលើគំនិតយោបល់របស់ដៃគូភាគហ៊ុន ឬអ្នកវិនិយោគ
២. ប្រមូលដើមទុនពីដៃគូជំនួញ ឬ អ្នកវិនិយោគដែលខ្លួនមិនមានទំនុកចិត្ត/ ប្រមូលដើមទុនពីដៃគូជំនួញ ឬ អ្នកវិនិយោគដែលមិនមានភាពជឿជាក់មកលើក្រុមការងារដែលជាស្ថាបនិកដំបូងនៃក្រុមហ៊ុនរបស់ខ្លួន
៣. គិតមិនបានគ្រប់ជ្រុងជ្រោយអំពីល្បឿននៃការលក់ និងថាតើអតិថិជនរបស់ខ្លួនពិតជាមានបំណងពិតប្រាកដ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផលិតផលរបស់ខ្លួនបានភ្លាមៗឬអត់
៤. មិនបានកំណត់ឲ្យច្បាស់អំពីប្រភេទអតិថិជនស្នួលដែលនឹងទិញផលិតផលរបស់ខ្លួនក្នុងតម្លៃខ្ពស់
៥. មានគំនិតថា ការលក់ទៅឲ្យអតិថិជនស្នូលដ៏សំខាន់ម្នាក់នឹងអាចជួយដោះស្រាយរាល់បញ្ហាទាំងអស់ដែលកើតមាននៅក្នុងអាជីវកម្មរបស់ខ្លួន
៦. មានភាពកម្សោយនៅក្នុងការរៀបចំចំណាត់ថ្នាក់អាទិភាពការងារ និងធ្វើការលើគំនិតផ្ដួចផ្ដើមរបស់ខ្លួនច្រើនដងក្នុងពេលតែមួយ
៧. មិនបានចំណាយពេលគ្រប់គ្រាន់ដើម្បីពង្រីកសម្ព័ន្ធភាពជាមួយអតិថិជនដោយគិតថា ពង្រឹងសម្ព័ន្ធភាពជាមួយអតិថិជន១នាក់ដែលប្រើប្រាស់ផលិតផល/សេវាកម្មរបស់អ្នកជាប្រចាំ ប្រសើរជាងអតិថិជន ១០ នាក់ផ្សេងទៀតដែលបានត្រឹមតែស្គាល់ផលិត/សេវាកម្មរបស់អ្នក
៨. ងប់ងុលខ្លាំងពេកទៅនឹងការឃោសនាអាជីវកម្មរបស់ខ្លួនដែលមើលទៅប្រៀបដូចជាអាជីវកម្មរបស់ខ្លួនកំពុងចាប់ផ្តើមល្បីឈ្មោះខ្លាំងជាងគូប្រជែងរបស់ខ្លួន
៩. មិនហ៊ានសម្រេចចិត្តចូលរួមលក់មកក្នុងតម្លៃទាបណាមួយឲ្យបានញឹកញាប់នៅទីផ្សារនៅពេលដែលទីផ្សារកំពុងត្រូវការខ្លាំងដោយគិតថា ឱកាសល្អមិនទាន់ចូលមកដល់ ឬតម្លៃចាស់មិនទាន់លក់អស់
១០. រង់ចាំយូរពេក មិនហ៊ានបញ្ឈប់បុគ្គលិកចេញពីការងារ
១១. ជួលបុគ្គលិកមិនល្អ ឬបុគ្គលិកអន់ជាច្រើនអ្នកមកធ្វើការនៅពេលចាប់ផ្តើមអាជីវកម្មដំបូង
១២.បើកអាជីវកម្មកន្លែងណាមួយដែលមុខជំនួញរបស់ខ្លួនកំពុងប្រទាញប្រទាញខ្លាំងជាមួយគូប្រជែង
១៣. គេងមិនបានគ្រប់គ្រាន់ និងព្រួយបារម្ភច្រើនពេក៕
ប្រភព៖ Inc