Facebook ផ្ដល់ឲ្យអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ខ្លួនក្នុងមួយខែ ២០ដុល្លារ​



ក្រុមហ៊ុន Facebook បានផ្ដល់ឲ្យអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទថ្មី Facebook Researcher របស់ខ្លួនក្នុងតម្លៃ ២០ដុល្លារក្នុងមួយខែ ហើយអ្នកប្រើប្រាស់ទាំងអស់ត្រូវមានអាយុចន្លោះពី ១៣ឆ្នាំ ទៅ៣៥ឆ្នាំ។

Facebook Researcher  គឺជាកម្មវិធីថ្មីដែល Facebook ដែលអាចភ្ជាប់នូវទិន្នន័យរបស់អ្នកប្រើប្រាស់របស់ខ្លួនគ្រប់ពេលដូចជា ទីកន្លែង វេបសាយដែលប្រើប្រាស់ សារឯកដែលប្រើប្រាស់ក្នុងប្រព័ន្ធសង្គម ពត័មានផ្សេងៗដែលប្រើប្រាស់នូវលើស្មាតហ្វូនជាដើម។ មួយវិញអ្នកសិក្សាកម្មវិធីមួយក៏បានបន្ថែមរាល់ព័ត៌មានទិញទំនិញពីក្រុមហ៊ុនAmazonអ្នកប្រើប្រាស់ត្រូវផ្ដិតយករូបភាពទុកនឹងផ្ញើមកឲ្យក្រុមហ៊ុន Facebook ទាំងអស់។

កាលពីឆ្នាំ ២០១៣ Facebook ធ្លាប់បានបង្កើតកម្មវិធីរក្សាទិន្នន័យរក្សា ព័ត៌មានដូចនេះរួចម្ដងមកហើយមានឈ្មោះថា Onavo Protect app ដែលត្រូវបានក្រុមហ៊ុន Appleលុបចោលចេញពីកម្មវិធី App Store ដោយចោទប្រកាន់ថាជាការបំពានភាពជាឯកជនរបស់អ្នកប្រើប្រាស់​ហើយនៅក្នុងខែសីហាឆ្នាំ២០១៨កម្មវិធីមួយត្រូវបានFacebookលុបចោលជាស្ថាពរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បានលើកឡើងថាយើងបង្កើតកម្មវិធីមួយនេះឡើងគឺដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់រួចហើយយើងអាចកែលម្អនូវការខ្វះខាតរបស់ក្រុមហ៊ុន Facebook ឲ្យល្អជាងមុនបាន។

អ្នកនាំពាក្យក៏បានបន្ថែមថាយើងនឹងមិនចែករំលែកព័ត៌មានដែលយើងរកបានទាំងអស់ទៅកាន់សាធារណៈ ឬ ជនណាម្នាក់នោះឡើយ។ ចំពោះអនីតិជនចង់ចូលរួម ចុះឈ្មោះប្រើប្រាស់កម្មវិធីមួយនេះត្រូវមានការអនុញ្ញាតពីអាណាព្យាបាលរបស់​ពួកឲ្យបានត្រឹម។

ដោយ៖ ច័ន្ទលាភ
ប្រភព៖ cnet

X
5s