ហ្វីលីពីននឹងចំណាយទឹកប្រាក់១៤ពាន់លានដុលា្លរសហរដ្ឋអាមេរិកបង្កើតទីក្រុងថ្មី​



ប្រទេសភ្វីលីពីនមានគម្រោងចំណាយប្រាក់១៤ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍទីក្រុង ម៉ានីល (Manila) ជាទីក្រុងធំរបស់ខ្លួនឲ្យធំជាងទីប្រជុំជនម៉ែនហាតាន់ (Manhattan) របស់ទីក្រុងញ៉ូយ៉កទៅទៀត។

ទីក្រុងម៉ានីល ត្រូវបានគេចាត់ទុកទីក្រុងស្ទះចរាចរណ៍អាក្រក់ជាងគេបំផុតក្នុងសកលលោក​បើយោងតាមការធ្វើការស្ទង់មតិកាលពីឆ្នាំ២០១៦។ ការកកស្ទះចរាចរណ៍ប្រចាំថ្ងៃបែបនេះធ្វើឲ្យប្រទេសសម្បូរទៅផ្សែងពុល និងផ្សែងកខ្វក់ផ្សេងៗដែលបណ្ដាលមកពីយានយន្ដជាច្រើន។

វិធីក្នុងការដោះស្រាយបញ្ហាមួយនេះរដ្ឋាភិបាលរបស់ភ្វីលីពីននឹងគម្រោងការកែប្រែទីក្រុងមួយនេះឲ្យក្លាយជាទីក្រុងថ្មីមួយទៀត ហើយជាទីក្រុងមួយដែលប្រកបដោយនិរន្ដភាពហៅទីក្រុង New Clark។ New Clark​ ថ្មីមានទំហំ ប្រមាណ​ ៩៣​គីឡូមែត្រការ៉េ ហើយអាចឲ្យប្រជាជនរស់នៅទីនោះបានរហូតដល់ទៅ២លាននាក់ឯណោះ​ គឺធំជាងទីប្រជុំជនរបស់ Manhattan របស់ក្រុងញ៉ូយ៉កជិតពីរដង។

New Clark នឹងធ្វើការបែងចែកជា៥ស្រុក ដោយស្រុកនីមួយៗមាន តំបន់សម្រាប់ធ្វើពាណិជ្ជកម្ម តំបន់របស់រដ្ឋាភិបាល តំបន់សម្រាប់ប្រព័ន្ធអប់រំ ប្រព័ន្ធ​សម្រាប់ផ្នែកកសិកម្ម និង តំបន់ការកម្សាន្ដជាដើម។

រដ្ឋាភិបាលភ្វីលីពីននឹងបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបៗជួយកាត់បន្ថយនៅការប្រើប្រាស់ទឹក-ភ្លើង កាត់បន្ថយការប្រើប្រាស់រថយន្ដ មានទីតាំងដ៏ធំសម្រាប់ហាត់កីឡា ​ និងបង្កើតឲ្យមានទីក្រុងមួយដែលពោរពេញដោយដើមឈើ សួនដែលមានព័ណ៌បៃតងក្នុងទីក្រុង New Clarkថ្មីមួយនេះ។

អគារនីមួយៗនឹងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាកាត់បន្ថយថាមពលអគ្គីសនីនិងការប្រើប្រាស់ទឹក៕

ប្រភព Business Insider

X
5s